Connect with us

ព័ត៌មានជាតិ

ទេសរដ្ឋមន្ត្រី គន់ គីម ​​ចុះត្រួតពិនិត្យស្ថានភាព​ដំណាំស្រូវ​របស់ពលរដ្ឋ​ ដែលរងការខូច​ខាតដោយ​ជំនន់ទឹកភ្លៀង​នៅក្រុងស្ទឹងសែន ​

បានផុស

នៅ

​លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អមដំណើរដោយលោក ងួន រតនៈ អភិបាលខេត្តកំពង់ធំនៅថ្ងៃទី ២៣ ខែសីហានេះ​ ចុះត្រួត​ពិនិត្យ​ស្ថានភាពដំណាំស្រូវរបស់ពលរដ្ឋប្រមាណ ​១០៥ ហិកតានៅសង្កាត់អូរគន្ធរ​ ​ក្រុងស្ទឹង​សែន ខេត្តកំពង់ធំ ដែលរងការខូចខាតដោយជំនន់ទឹកភ្លៀង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានធ្វើរបាយការណ៍បញ្ជាក់ថា ជំនន់ទឹកភ្លៀង និងទឹកស្ទឹងសែនបន្តហក់ឡើងជាបន្តបន្ទាប់រហូតដល់ការប្រកាសអាសន្ន បណ្ដាលឱ្យលិចលង់​ដំណាំស្រូវរបស់ប្រជាពលរដ្ឋទូទាំងខេត្តកំពង់ធំចំនួន ៣.៣៥០ ហិចតា លើ៧ក្រុង ស្រុក ចំនួន​៣៣​ឃុំសង្កាត់។

ស្របពេលនេះក៏មានការខូចខាតហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នលមួយចំនួន ប៉ុន្តែមិនទាន់​មានផលប៉ះពាល់ដល់ពលរដ្ឋ និងផ្ទះសម្បែងនៅឡើយ។ បច្ចុប្បន្នជំនន់ទឹកស្ទឹងសែននៅស្ថានីយ​កំពង់ធំស្រកចុះក្រោមកំពស់ប្រកាសអាសន្នគឺ ១៣.៤៨ម៉ែត្រ ដែលកំពស់ប្រកាសអាសន្ន​១៣.៥០ម៉ែត្រ។​

​ទន្ទឹមនោះដែរលោកទេសរដ្ឋមន្ត្រី គន់ គីម ក៍បានក្រើនរំលឹកដល់មន្ត្រីមូលដ្ឋាន ត្រូវបន្តតាមដាន​ពីស្ថានភាព​ទឹកជំនន់ ជាពិសេសត្រូវធ្វើបច្ចុប្បន្នភាពអំពីស្ថានភាពស្រូវលិចទឹក​របស់បងប្អូន​ប្រជាពលរដ្ឋ ដើម្បីស្នើសុំពូជស្រូវសម្រាប់បង្កបង្កើន​ផលនៅពេលទឹកស្រកទៅវិញព្រមទាំង​បន្តផ្សព្វ​ផ្សាយជូនដល់ប្រជាពលរដ្ឋ ដែលរស់នៅតាមដងស្ទឹងសែន ក្នុងខេត្តកំពង់ធំ ត្រូវមាន​ការប្រុងប្រយ័ត្នគ្រប់ពេលវេលា ហើយក៏ត្រូវត្រៀមលក្ខណៈគ្រប់បែបយ៉ាង ដើម្បីសង្គ្រោះ​ប្រជាពលរដ្ឋ​ទៅកាន់ទីទួលមានសុវត្ថិភាព គ្រាទឹកជំនន់បន្តហក់ឡើង ដល់ចំណុច​ប្រកាសអាសន្ននេះ៕

អត្ថបទ៖ ឈាង មករា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម