Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ បង្កើនសន្តិសុខ ត្រៀមទប់ទល់បាតុកម្ម ស្របពេល បញ្ហានយោបាយកាន់តែក្តៅគគុក 

បានផុស

នៅ

នៅថ្ងៃអង្គារទី២៣ខែសីហានេះ អាជ្ញាធរថៃ បានបង្កើនសន្តិសុខនៅក្នុងរាជធានី មុនការតវ៉ាទាមទារឲ្យនាយករដ្ឋមន្ត្រីលាលែងពីតំណែង ខណៈតុលាការកំពុងពិចារណាថាតើ ត្រូវទទួលយកសំណើរបស់នាយករដ្ឋមន្ត្រី ប្រាយុទ្ធ​ ចាន់អូចា ដើម្បីគ្រប់គ្រងអាណត្តិ ដែរឬយ៉ាងណា។

គណបក្សប្រឆាំងដ៏ធំ និងជិតពីរភាគបីនៃប្រជាជនថៃ ដែលត្រូវសាកសួរនៅក្នុងការស្ទង់មតិមួយបានជឿជាក់ថា លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា ដែលឡើងកាន់អំណាចក្នុងរដ្ឋប្រហារឆ្នាំ២០១៤ គួរតែចុះចេញពីតំណែងនៅថ្ងៃទី២៤ខែសីហាស្អែកនេះ ពីព្រោះពេលវេលារបស់គាត់ក្នុងឋានៈជាប្រមុខយោធា គឺដល់ពេលបញ្ចប់ហើយ។

លោក ប្រាយុទ្ធ អាយុ ៦៨ឆ្នាំ ជាមេទ័ព នៅពេលគាត់ធ្វើរដ្ឋប្រហារក្នុងឆ្នាំ២០១៤ ដើម្បីផ្ដួលរំលំរដ្ឋាភិបាលជាប់ឆ្នោត។ គាត់បានក្លាយជានាយករដ្ឋមន្ត្រីស៊ីវិលក្នុងឆ្នាំ២០១៩ បន្ទាប់ពីការបោះឆ្នោតដែលបានធ្វើឡើងក្រោមរដ្ឋធម្មនុញ្ញ ព្រាងដោយយោធា។

នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ​ ចាន់អូចា

ប៉ូលិសបានបិទតំបន់ជុំវិញការិយាល័យនាយករដ្ឋមន្ត្រី នៅកណ្តាលទីក្រុងបាងកក ដោយដាក់រនាំង រួមទាំងទូកុងតឺន័រ និងបិទចរាចរណ៍ផងដែរ។

ភឿថៃ ដែលជាគណបក្សប្រឆាំងដ៏ធំ បានដាក់ញត្តិទៅតុលាការធម្មនុញ្ញ ឲ្យសម្រេចថាតើលោក ប្រាយុទ្ធ អាចបន្តកាន់តំណែងបានរយៈពេលប៉ុន្មានទៀត។ តុលាការ​អាច​សម្រេច​បើក​សវនាការ ឬ​ច្រានចោល​ករណី​នេះ​នៅ​ថ្ងៃ​ពុធ។

ប្រសិនបើករណីត្រូវបានទទួលយក គេមិនច្បាស់ទេថាតើ លោក ប្រាយុទ្ធ នឹងបន្តធ្វើជាមេដឹកនាំ ឬត្រូវព្យួរពីតួនាទី។ គេក៏​មិន​ដឹង​ច្បាស់​ដែរ​ថា​តើ ​ពេល​ណា​តុលាការ​នឹង​សម្រេច​លើ​ការ​កំណត់​អាណត្តិ។

គណបក្សប្រឆាំងនិយាយថា ការកាន់តំណែងជានាយករដ្ឋមន្ត្រីរបស់លោក ប្រាយុទ្ធ បានចាប់ផ្តើមនៅក្នុងខែសីហាឆ្នាំ២០១៤ ពោលគឺមានរយៈពេលពីរបីខែ បន្ទាប់ពីរដ្ឋប្រហារ ដូច្នេះហើយតំណែងរបស់គាត់គួរតែបញ្ចប់ក្នុងខែនេះ។

គួរបញ្ជាក់ថា ប្រទេសថៃ បានជួបប្រទះភាពចលាចលនយោបាយជាប់ៗគ្នា អស់រយៈពេលជិតពីរទស្សវត្សរ៍ រួមទាំងរដ្ឋប្រហារចំនួនពីរលើក និងការតវ៉ាហិង្សាផងដែរ ដោយសារតែការប្រឆាំងទៅនឹងការចូលរួមរបស់យោធានៅក្នុងឆាកនយោបាយ។ ប៉ុន្តែ​ការ​តវ៉ា​បាន​ថមថយ​ក្នុង​រយៈពេល​ពីរ​បី​ឆ្នាំ​កន្លង​មក​នេះ ដោយសារ​បម្រាម​​ជួបជុំព្រោះតែជំងឺកូវីដ១៩៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Reuters

ចុចអាន៖ ថៃ ព្រមានទឹកជំនន់ជន់លិច ទូទាំងប្រទេស ចាប់ពីថ្ងៃសៅរ៍ ដល់សប្តាហ៍ក្រោយ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១២ ម៉ោង មុន

រដ្ឋាករទឹកប្រកាសពីស្ថានភាព ទឹកល្អក់កករ នៅសង្កាត់មួយចំនួនក្នុងរាជធានីភ្នំពេញ

ព័ត៌មានជាតិ១២ ម៉ោង មុន

តំណាង​ដ៏​ខ្ពង់ខ្ពស់​ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ប្រគេន​បច្ច័យ​សាងសង់​ខ្លោងទ្វារវត្តឥន្ទរិទ្ធី (ហៅវត្តបារាយណ៍)

ជីវិតកម្សាន្ដ១៤ ម៉ោង មុន

ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man»​ ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា

ព័ត៌មានជាតិ១៤ ម៉ោង មុន

ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ

នយោបាយ១៥ ម៉ោង មុន

សហជីពធំៗពីរបន្ថែមទៀត ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការបង្កើតច្បាប់ដាក់ក្រុមប្រឆាំងជ្រុលនិយម ទៅជាក្រុមភេរវករ

Sokha Hotels

ព័ត៌មានពេញនិយម