សន្តិសុខសង្គម
ចាប់ខ្លួនក្រុមឆក់កាបូបម្នាក់ក្នុងចំណោមបក្ខពួក៤នាក់ ក្រោយធ្វើសកម្មភាពបានសម្រេច
ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក៤នាក់ត្រូវបានកម្លាំងអាវុធហត្ថ និងកម្លាំងនគរបាលស្រុកកណ្ដាលស្ទឹង សហការណ៍ជាមួយកម្លាំងនគរបាលខណ្ឌដង្កោ ប្រដេញចាប់បាន និងដកហូតបានសម្ភារៈជនរងគ្រោះមកវិញ ចំណែកបក្ខពួក៣នាក់ទៀតរត់គេចខ្លួនបាត់ បន្ទាប់ពីធ្វើសកម្មភាពឆក់កាបូបពីជនរងគ្រោះក្នុងមូលដា្ឋនខណ្ឌដង្កោ។

ករណីឆក់កាបូបនេះ បានកើតឡើងកាលពីវេលាម៉ោង៩និង៤០នាទី ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ នៅចំណុចភូមិព្រែកប្រណាក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ហើយត្រូវកម្លាំងប្រដេញចាប់បាននៅចំណុចភូមិអរណ្តូង ឃុំបារគូ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ សេង សុវណ្ណឌី ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ចំណែកបក្ខពួក០៣នាក់ទៀតបានគេចខ្លួនអស់ ។ ជនរងគ្រោះឈ្មោះ សេង សុខឡៃ ភេទស្រី អាយុ៣៩ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិខ្នរអំពិល ឃុំវាលលំពង ស្រុកឧដ្តុង ខេត្តកំពង់ស្ពឺ ។

របាយការណ៍បានបន្ថែមថា សម្ភារៈដែលចាប់យករួមមាន៖ ម៉ូតូ ចំនួន០១គ្រឿង ម៉ាកនិច ពណ៍ក្រហម+ស សេរីឆ្នាំ២០២២ ពាក់ស្លាកលេខភ្នំពេញ ១JP ៦២៥៤ (ម៉ូតូធ្វើសកម្មភាព) ។ ទូរស័ព្ទដៃ ចំនួន០១គ្រឿង (របស់ជនរងគ្រោះ) កាបូបស្ពាយចំនួន០១ កាបូបដៃ ចំនួន០១ ខ្សែក និងបន្តោង ចំនួន០១ខ្សែ។

ក្នុងរបាយការណ៍បានបញ្ជាក់ថា នៅវេលាកើតហេតុក្រោយពេលទទួលបានព័ត៏មានតាមវិទ្យុទាក់ទងថាមានករណី លួចមានស្ថានទម្ងន់ទោស (ឆក់កាបូប) នៅចំណុចកើតហេតុ ជនសង្ស័យបានបើកម៉ូតូរត់តាមផ្លូវ២០A កម្លាំងអាវុធហត្ថស្រុកកណ្ដាលស្ទឹង បានចុះសហការណ៍ជាមួយកម្លាំងនគរបាល និងប្រជាការពារចុះពួនស្ទាក់ប្រដេញប្រផាប់ប្រផីង មកដល់ចំណុចភូមិអរណ្តូង ឃុំបារគូ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ទើបឃាត់ជនសង្ស័យបាន។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានប្រគល់អោយកម្លាំងនគរបាលខណ្ឌដង្កោ ដើម្បីបន្តតាមនីតិវិធីតាមផ្លូវច្បាប់៕

-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?