ជីវិតកម្សាន្ដ
ប្រជាប្រិយភាព Lisa ត្រូវគេយកទៅប្រៀបនឹងគំនូរ Mona Lisa
តារាចម្រៀងដើមកំណើតថៃ Lisa សមាជិកក្រុម BLACKPINK បានក្លាយជាតារាអាស៊ីដំបូងបំផុតក្នុងប្រវត្តិសាស្ត្រ ដែលបង្ហាញមុខគម្របទស្សនាវដ្តី V សម្រាប់រដូវស្លឹកឈើជ្រុះ ឆ្នាំ២០២២ ហើយភាពល្បីល្បាញរបស់នាង ត្រូវទស្សនាវដ្ដីនេះយកទៅប្រៀបប្រដូចនឹងគំនូរ Mona Lisa។

ក្រៅពីបង្ហាញមុខ Lisa លើក្របរបស់ខ្លួន ទស្សនាវដ្ដី V ក៏បានសរសេរអត្ថបទមួយដែលលើកយកពីប្រជាប្រិយភាពរបស់ Lisa ប្រៀបទៅនឹងរូបគំនូរ Mona Lisa របស់វិចិត្រករ Leonardo da Vinci នាឆ្នាំ១៥១៧ ផងដែរ។


ទស្សនាវដ្ដី V បានរៀបរាប់ថា Mona Lisa គឺជាគំនូរព្រេងនិទានដែលមានមនុស្សចូលទៅទស្សនានៅឯសារមន្ទីរ ប៉ុន្តែចំពោះ Lisa នាងជាគំនូរពិតដែលទទួលបានអ្នកតាមដាននៅលើអ៊ីនធឺណិត។


បើនិយាយពីភាពល្បីល្បាញ Lisa ទាំងពីរមានប្រជាប្រជាប្រិយភាពប្រហាក់ប្រហែលគ្នា ព្រោះថាជារៀងរាល់ឆ្នាំ មនុស្សយ៉ាងហោច ១០.២លាននាក់ បានទៅទស្សនា Mona Lisa នៅក្នុងសារមន្ទីរ។ នៅក្នុងការប្រៀបធៀបមនុស្សប្រមាណ ៨០.២លាននាក់ បានមើលចូលរាល់សកម្មភាពរបស់ Lalisa Manobal នៅលើ Instagram ។ ថ្វីបើតួលេខនេះហាក់ល្អៀងគ្នាច្រើនបន្តិច ប៉ុន្តែបើគិតជាភាគរយ ពុំខុសគ្នាប៉ុន្មានទេ។
បន្ថែមពីលើនេះ ទស្សនាវដ្តី V ពិពណ៌នាថា Lisa មានភាពល្បីល្បាញជាសកល ជាពិសេសប៉ុន្មានឆ្នាំចុងក្រោយ មនុស្សរាប់លាននាក់បានស្វែងរកនាងនៅលើ Google ច្រើនបំផុត៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ហ្វេនទំនងមិនទាន់ស្គាល់ នេះជាបងប្អូនបង្កើតរបស់សមាជិក BLACKPINK

-
សន្តិសុខសង្គម៨ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៨ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច