Connect with us

ជីវិតកម្សាន្ដ

ឆើត ឆាយ ថា លេងកំប្លែងជាង១០ឆ្នាំមិនល្បី មក​ល្បីរឿងគេចោទបោកលុយ៣៥០ដុល្លារ

បានផុស

នៅ

ថ្មីៗនេះអ្នកគាំទ្រ និងប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកហាក់មានការភ្ញាក់ផ្អើល ខណ:សុខៗអតីតតារាកំប្លែង ឆើត ឆាយ​ ត្រូវបានគេចែករំលែកថា មានជាប់ពាក់ព័ន្ធនឹងរឿងជំពាល់លុយគេមិនសង ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់ពីកើតមានរឿងរ៉ាវនេះឡើង តារាកំប្លែង ឆើត ឆាយ កន្លងមកក៏បានចេញមុខបកស្រាយដោយធ្វើការបដិសេធម្តងរួចមកហើយ ថានាងត្រូវគេប្រើវិធីឆបោកដើម្បីចោទប្រកាន់មកលើខ្លួនទាំងដែលនាងអត់បានដឹងរឿងអ្វីបន្តិចសោះ។ ឆើត ឆាយ បន្តថា ខ្លួនពុំបានជាប់ពាក់ព័ន្ធនឹងរឿងលុយកាក់ជាមួយបុគ្គលណាឡើយ ហើយបញ្ហានេះដោយសារមានជន ខិលខូច​ដែលបានបង្ខូចនាងរឿងឆបោកខ្ចីលុយ។

ថ្វីត្បិតមានការបកស្រាយពីសាមីខ្លួន ឆើត ឆាយ ដូចខាងលើក្តី តែមានមតិខ្លះទៀតហាក់យល់ច្រឡំចំពោះរឿងនេះជាថ្មីម្តងទៀត តារាកំប្លែងរូបនេះបានសម្តែងការហួសចិត្តដោយលើកឡើងថា ខ្លួនលេងកំប្លែង១០ឆ្នាំជាងអត់ល្បីតែមកល្បីត្រឹមមកចោទឯងបោកលុយគេ៣៥០ដុល្លារ។

ពាក់ព័ន្ធបញ្ហាខាងលើនេះដែរនៅរសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ កម្ពុជាថ្មី មិនទាន់អាចទាក់ទងដើម្បីស្វែងរកការសួរនាំបន្ថែមពីតារាកំប្លែង ឆើត ឆាយ បាននៅឡើយទេ៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៤ នាទីutes មុន

​លោកសុខ​ ពេញវុធ​ ត្រូវ​បាន​ប្រកាស​តែង​តាំង​ជា​ប្រធាន​ក្រុមការងារយុវជន​គណបក្ស​រាជធានី​ភ្នំពេញ​ជំនួស​លោក នួន ផារ័ត្ន

ជីវិតកម្សាន្ដ៤ ម៉ោង មុន

ត្រៀមៗ Miss Mera អាចមានថ្នាក់អន្តរជាតិ ក្រោយ Kate Cat ឲ្យតម្រុយចំនួនប្រទេសដែលចូលរួម

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

តម្លៃប្រេង​កើន​ឡើងពេលបញ្ចប់ការជួញដូរ ជាមួយ​អត្រាប្រចាំសប្ដាហ៍ខ្ពស់បំផុតតាំងពី​ខែ​វិច្ឆិកា

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ថៃ និងកូរ៉េខាងត្បូង​ចរចាគ្នា លើ​កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

វៀតណាមត្រូវការ​លុយ ១៤ ប៊ីលាន​ដុល្លារ​ ដើ​ម្បី​សាងសង់ស្ថានីយសាកថ្ម EV ទូទាំងប្រទេស​

Sokha Hotels

ព័ត៌មានពេញនិយម