សុខភាព
ញ៉ាំផ្លែមៀនដឹងអត់ថា មានប្រយោជន៍ប្រាំយ៉ាងនេះចំពោះសុខភាព?
មៀនជាផ្លែឈើមានរសជាតិផ្អែម សម្បូរជាតិទឹក ពិសេសមានសារធាតុចិញ្ចឹមក៏ច្រើនផងដែរ។ សារធាតុចិញ្ចឹមសំខាន់ៗនៅក្នុងផ្លែមៀន មានដូចជា ប្រូតេអ៊ីន វីតាមីន C ប៉ូតាស្យូម វីតាមីន B2។ ក្នុងបរិមាណ ផ្លែមៀន ១០០ក្រាម មានផ្ទុក កាឡូរី ៤៥ ប្រូតេអ៊ីន ៥ក្រាម កាបូនអ៊ីដ្រាត ២០ក្រាម ជាតិសរសៃ ១០ក្រាម និង ខ្លាញ់ ០,១ក្រាម។
១. ពង្រឹងប្រព័ន្ធភាពស៊ាំ
វីតាមីន C ដែលមាននៅក្នុងផ្លែមៀន អាចធ្វើការបានល្អជួយពង្រឹងទៅដល់ប្រព័ន្ធភាពស៊ាំ។ មៀន ១០០ក្រាម មានផ្ទុកវិតាមីន C ចំនួន ៤០% នៃតម្រូវការប្រចាំថ្ងៃ។ ក្រៅពីនោះនៅមានជាតិសរសៃ ជួយបង្កើនភាពរឹងមាំនៃប្រព័ន្ធភាពស៊ាំបានដែរ។
២. ជំនួយសុខភាពផ្លូវភេទ
ការសិក្សាបានបង្ហាញថា ផ្លែមៀន ក៏មានសមត្ថភាពពិសេសជួយសម្រួលដល់សុខភាពផ្លូវភេទផងដែរ។ ផ្លែឈើមួយប្រភេទនេះ នៅប្រទេសចិន ត្រូវបានគេយកទៅប្រើប្រាស់ ផ្សំជាមួយនឹងឱសថ ជំនួយដល់សុខភាពផ្លូវភេទ។
៣.ជំនួយថាមពល
ដោយសារតែផ្លែឈើប្រភេទនេះមានកម្រិតកាឡូរីខ្ពស់ ហើយមានជាតិស្ករក៏ច្រើនដែរនោះ ដូច្នេះវាក៏ជាអាហារមួយប្រភេទ ដែលអាចជួយបង្កើនថាមពល។ ក្នុងបរិមាណ ១០០ក្រាម មានជាតិស្ករដល់ទៅ ៦៥ក្រាម។
៤. ប្រឆាំងការលាក
សមត្ថភាពពិសេសបន្ថែមទៀត របស់ផ្លែមៀន គឺអាចប្រឆាំងទៅនឹងការរលាកដោយអុកស៊ីតកម្ម និងអាចកាត់បន្ថយពីជំងឹមហារីកបាន ពិសេសអ្នកដែលមានហានិភ័យប្រឈមនឹងជំងឺមហារីកសុដន់ និងក្រពេញប្រូស្ដាត ព្រោះផ្លែមៀន មានផ្ទុកអាស៊ីត ellagic epicatechin និង gallic។
៥. បង្កើនការចងចាំបានល្អ
ផ្លែមៀន ក៏អាចធ្វើឲ្យខួរក្បាលដំណើរការ និងចងចាំបានល្អប្រសើរ។ ការសិក្សា បានបង្ហាញថា ផ្លែមៀនជួយកាត់បន្ថយជំងឺ ភ្លេចភ្លាំងតាមវ័យផងដែរ។ ដោយសារតែវាមានរស់ជាតិផ្អែមខ្លាំង ទើបជាមូលហេតុភាគច្រើន អ្នកមានវ័យចំណាស់ ដែលប្រឈមនឹងជំងឹទឹកនោមផ្អែម មិនហ៊ាន បរិភោគវានោះទេ ព្រោះបារម្ភពីការកើនឡើងកម្រិតជាតិស្ករ ជាងផ្លែឈើធម្មតា៕
ចុចអាន៖គន្លឹះញ៉ាំទុរេនមិនឲ្យឡើងទម្ងន់ ទោះហូបច្រើនកម្រិតណាក៏ដោយ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លទ្ធផលកំណាយ៖ តំបន់អង្គរមានមនុស្សមកតាំងភូមិករតាំងពីជាង ៣ ០០០ ឆ្នាំមកម្ល៉េះ
-
ចរាចរណ៍១៦ ម៉ោង ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សំណង់ព្រះពុទ្ធប្បដិមាកម្ពស់ជាង ៨០ ម៉ែត្រ នឹងលេចរូបរាងក្នុងតំបន់អភិវឌ្ឍឆ្នេររាមខេត្តព្រះសីហនុ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អ្នកឧកញ៉ា សំ សុខនឿន ព្យាករថា កម្ពុជា ត្រូវការពេលប្រហែល៥ឆ្នាំទៀត ដើម្បីឱ្យវិស័យអចលនទ្រព្យវិលរកសភាពដើមវិញ
-
សេដ្ឋកិច្ច៤ ថ្ងៃ ago
ទិន្នផលគ្រាប់ស្វាយចន្ទីអាចធ្លាក់ចុះពី ១០-៣០% ដោយសារអាកាសធាតុ ប្រសិនបើគ្មានវិធានការឆ្លើយតបទាន់ពេល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
ធនាគារជាតិ ប្រកាសឱ្យសាធារណជនប្រុងប្រយ័ត្នប្រាក់ដុល្លារក្លែងក្លាយ កំពុងចរាចរណ៍នៅកម្ពុជា
-
កីឡា៤ ថ្ងៃ ago
គ្រួសារលោកគ្រូ អេ ភូថង ជួបទុក្ខធំផ្ទួនៗ