ព័ត៌មានជាតិ
ក្រុមហ៊ុនសាមសុង បានណែនាំកម្មវិធី “Samsung Innovation Campus” ដើម្បីផ្តល់ឱ្យយុវជន កម្ពុជា ក្នុងការពង្រឹងសមត្ថភាព និងឱកាសការងារ នាពេលអនាគតរបស់ពួកគេ
ក្រុមហ៊ុន សាមសុង បានធ្វើការបើកឲ្យដំណើរការជាផ្លូវការ នៅក្នុងប្រទេសកម្ពុជាយើងនូវកម្មវិធី Samsung Innovation Campus ដែលជាកម្មវិធីមនុស្សធម៌របស់សាមសុង ដែលបានបង្កើតឡើង នៅទូទាំងពិភពលោក ដើម្បីពង្រឹងសមត្ថភាពបច្ចេកវិទ្យាទំនាក់ទំនងព័ត៌មាន(ICT) សម្រាប់យុវជនជំនាន់ថ្មី នៃយុគ្គសម័យបដិវត្តន៍ ឧស្សាហកម្ម ជំនាន់ទី៥។

ជាមួយនឹងការប្រកាសដាក់ឲ្យដំណើរការកម្មវិធីខាងលើ សាមសុង ក៏ធ្វើការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា រវាងសកលវិទ្យាល័យភូមិន្ទ្រភ្នំពេញ ដើម្បីបើកដំណើរការកម្មវិធីអប់រំ ICT នៅកម្ពុជាផងដែរ ហើយពិធីនេះបានធ្វើឡើងនៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC) ក្នុងបរិវេនសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម ឈួន ដារា រដ្ឋមន្ត្រីអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងក៏មានការចូលរួមផងដែរ ពីសំណាក់់ ឯកឧត្តមបណ្ឌិត ជេត ជាលី សកលវិទ្យាធិការនៃសកលវិទ្យាល័យភូមិន្ទ្រភ្នំពេញ, លោក Hark Kyu Park ប្រធានគ្រប់គ្រងសាជីវកម្មសាមសុងពិភពលោក,អគ្គនាយកប្រតិបត្តិក្រុមហ៊ុនសាមសុងអេឡិចត្រូនិកប្រចាំទ្វីបអាស៊ី និងអូសេអានី ឯកឧត្តម ប៉ក ហ៊ឹងឡុង ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋកូរ៉េ ប្រចាំនៅកម្ពុជា ព្រមទាំងវត្តមាន សាស្ត្រាចារ្យ និងនិស្សិតជាង 300 នាក់។

បើតាម លោក Hark Kyu Park កម្មវិធី Samsung Innovation Campus ដែលមានដំណើរការនៅទូទាំងពិភពលោក គឺជាកម្មវិធីផ្តល់នូវការអប់រំ លើកកម្ពស់សមត្ថភាពបច្ចេកវិទ្យាទំនាក់ទំនងព័ត៌មាន (ICT) ដល់និស្សិត និងយុវជនដែលគ្មានការងារធ្វើជាច្រើន។ ក្រៅពីជំនាញចម្បងៗ ដូចជា AI, IoT, Big Data, Coding និង programming, កម្មវិធី Samsung Innovation Campus ក៏បានបណ្តុះបណ្តាល នូវជំនាញផ្នែកទន់ជាច្រើនដល់យុវជន ដើម្បីជំរុញយុវជនឱ្យកាន់តែមានទេពកោសល្យ ដែលនាំការរីចម្រើនដល់សង្គមនាពេលអនាគត។
ឯកឧត្តម ឈួន ដារា បានអបអរសាទរចំពោះការចុះអនុស្សរណៈយោគយល់គ្នា រវាងសកលវិទ្យាល័យភូមិន្ទភ្នំពេញ និងក្រុមហ៊ុនសាមសុង ក្នុងការដាក់ឱ្យដំណើរការនូវកម្មវិធីសិក្សា នវានុវត្តន៍តាមបែបសម័យទំនើប នៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ ដើម្បីជាថ្នាលបណ្តុះសិស្សនិស្សិតកម្ពុជាឱ្យចាប់យកជំនាញពីវិស័យបច្ចេកវិទ្យាឌីជីថល និងទំនាក់ទំនង ព័ត៌មានវិទ្យា (ICT) ដើម្បីដើរឱ្យទាន់របត់នៃបដិវត្តឧស្សាហកម្ម ៤.០។


ជាមួយនេះ ឯ.ឧ ឈួន ដារា ក៏បានថ្លែងអំណរគុណផងដែរ ចំពោះក្រុមហ៊ុនសាមសុង ដែលបានផ្តួចផ្តើមគំនិតបង្កើតនូវកម្មវិធីនវានុវត្តន៍នេះឡើង និងបានចាត់ទុកសកម្មភាពនេះ គឺជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការកសាងធនធានមនុស្ស លើជំនាញបច្ចេកវិទ្យាឌីជីថល ដែលកម្ពុជាកំពុងយកចិត្តទុកដាក់ និងត្រូវការជាចាំបាច់នូវជំនួយបច្ចេកទេស លើការរៀបចំប្រព័ន្ធបច្ចេកវិទ្យាប្រភេទនេះ ពីបណ្ដាប្រទេសអភិវឌ្ឍន៍នានា។
ទន្ទឹមនេះ ឯ.ឧ ឈួន ដារា ក៏បានវាយតម្លៃខ្ពស់ផងដែរ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់គណៈដឹកនាំ និងសាស្ត្រាចារ្យនៃសកលវិទ្យាល័យ ភូមិន្ទភ្នំពេញ និងក្រុមហ៊ុនសាមសុង ដែលបានសហការគ្នាបង្កើតកម្មវិធីនវានុវត្តន៍នេះឡើង ដើម្បីដាក់បញ្ជូលក្នុងកម្មវិធីសិក្សាជូននិស្សិតកម្ពុជា ជាជំនួយបំពេញបន្ថែម លើកម្មវិធីសិក្សាដែលមានស្រាប់។ នេះពិតជាមាន ន័យធំធេងសម្រាប់សិស្សនិស្សិតកម្ពុជា ក្នុងការពង្រឹងសមត្ថភាពរបស់ខ្លួនលើវិស័យឌីជីថល និងព័ត៌មានវិទ្យា ដើម្បីដើរឱ្យទាន់សម័យកាលថ្មីមួយ ដែលពិភពលោកទាំងមូលកំពុងប្រើប្រាស់ជាឧបករណ៍ ដើម្បីកំណើនសេដ្ឋកិច្ច និងធានាប្រសិទ្ធភាពការងារក្នុងបរិបទឌីជីថលនេះ។ ក្នុងន័យនេះឯ.ឧ មានសុទិដ្ឋិនិយមថា ការអភិវឌ្ឍធនធានមនុស្សលើវិស័យឌីជីថល និងបច្ចេកវិទ្យាទំនាក់ទំនងព័ត៌មានវិទ្យា (ICT) នឹងមានសន្ទុះទៅមុខមួយកម្រិតទៀតនាពេលខាងមុខ។
សូមបញ្ជាក់ដែរថា ក្រោយពីបញ្ចប់ពិធីចុះអនុស្សារណៈនៃការយោគយល់គ្នាខាងលើរួចមក ឯ.ឧ ឈួន ដារា លោក Hark Kyu Park និងប្រតិភូក៏បានធ្វើការទស្សនៈកិច្ចមជ្ឈមណ្ឌល Samsung Innovation Campus ដែលនឹងធ្វើការបើកដំណើរការ ចាប់ពីខែកញ្ញាខាងមុខនេះតទៅ ដែលជាផ្នែកមួយនៃការពង្រឹងសមត្ថភាពរបស់យុវជនកម្ពុជា លើវិស័យបច្ចេកវិទ្យានាពេលអនាគតផងដែរ។ បន្ថែមពីនេះ លោក Hark Kyu Park ក៏បានធ្វើការណែនាំពីគុណសម្បត្តិ នៃទីក្រុងប៊ូសាន ដែលត្រូវជាម្ចាស់ផ្ទះ សម្រាប់ពិព័រណ៍ពិភពលោក World Expo 2030 ផងដែរ។


គួររំលឹកផងដែលថា ក្រុមហ៊ុន Samsung ជាសមាជិកសកម្ម ផ្នែកឯកជននៃគណៈកម្មាធិការប្រជែង ធ្វើជាម្ចាស់ផ្ទះ World Expo 2030 បានធ្វើសកម្មភាពយ៉ាងផុសផុលនៅជុំវិញពិភពលោក ដើម្បីឱ្យទីក្រុងប៊ូសានក្លាយជាម្ចាស់ផ្ទះ នៃពិព័រណ៍ពិភពលោក World Expo 2030 នេះ៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ