Connect with us

ព័ត៌មានជាតិ

អាជ្ញាធរ​ខណ្ឌដង្កោចុះ​រៀបចំ​សណ្តាប់ធ្នាប់​ជាប្រចាំ​នៅក្នុង​មូលដ្ឋាន​

បានផុស

នៅ

ជាប្រចាំ​ កម្លាំង​សណ្តាប់ធ្នាប់​សាលាខណ្ឌ​ដង្កោ​ តែងតែចុះ​រៀបចំ​សណ្តាប់ធ្នាប់ នៅក្នុង​មូលដ្ឋាន​ឲ្យ​បានល្អ​ប្រសើរ ដោយសារតែ​បងប្អូន​ប្រជាពលរដ្ឋ​មួយចំនួន​តូច​ មិនទាន់បាន​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ ដោយ​ពួកគាត់​ចេះតែ​យក​សម្ភារៈ​ផ្សេងៗ​ទុកដាក់​ដែល​នាំ​ឲ្យ​ប៉ះពាល់​ចំណីផ្លូវ​សាធារណៈ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រី​សាលាខណ្ឌ​ដង្កោ​ប្រាប់​ឲ្យ​ដឹងថា លោកស្រី គឹម ញឹ​ប អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌដង្កោ ជារឿយៗ​តែងតែ​ណែនាំ​មន្ត្រី​ក្រោយ​ម​ឪវ៉ាទ​ឲ្យ​ចុះ​ពិនិត្យមើល​ជាប្រចាំ​នូវ​រាល់​ការងារ​ទាំងឡាយ​នៅ​ជុំវិញ​មូលដ្ឋាន​ខណ្ឌដង្កោ ទាំង​សន្តិសុខ អនាម័យ បរិស្ថាន ជាពិសេស ការរំលោភបំពាន​ផ្លូវ​សាធារ​ណៈ​ជាដើម ពីព្រោះថា ការរំលោភបំពាន​ផ្លូវ​សាធារណៈ​នេះហើយ ដែល​នាំ​ឲ្យ​បាត់បង់​សណ្តាប់ធ្នាប់ របៀបរាបរយ សាធារណៈ ក៏ដូចជា នាំ​ឲ្យ​មានការ​កកស្ទះ​ចរាចរណ​ណ៍​ផងដែរ ។​

ជាក់ស្តែង​កាលពី​រសៀល​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០២០ លោកស្រី គឹម ញឹ​ប អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌដង្កោ បាន​ណែនាំ​កម្លាំង​សណ្តាប់ធ្នាប់​សាលាខណ្ឌ​ដង្កោ សហការ​ជាមួយ​កម្លាំង​ប្រជា​ការពារ​សង្កាត់​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​នៅ​លើក​កំណាត់​ផ្លូវ​៥០​ម៉ែត្រ ដោយសារតែ​បងប្អូន​ប្រជាពលរដ្ឋ​មួយ​ចំនួន​ចេះតែ​ដាក់​សម្ភារៈ​អេតចាយ មានដូចជា បាវ​អេតចាយ​ធំៗ សំបក​ដក​ទឹក​សុទ្ធ សំបក​កំប៉ុង ឬ សម្ភារៈ​ផ្សេងៗ​ទៀត រំលោភ​នៅលើ​ចំណីផ្លូវ​សាធារណៈ ដែល​នាំ​ឲ្យ​បាត់បង់​របៀបរៀបរយ សណ្តាប់ធ្នាប់ សុវត្ថិភាព​សាធារណៈ ។​

ប្រភព​ព័ត៌មាន​បាន​លើកឡើង​បន្តថា ចំពោះ​បញ្ហា​នេះ អាជ្ញាធរ​ខណ្ឌដង្កោ តែង​ធ្វើការ​អំពាវនាវ​ទៅ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ សូម​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ សង្កាត់ ខណ្ឌ ឲ្យ​បានល្អ​ប្រ​សើរ ដើម្បី​ថែរក្សា​សណ្តាប់ធ្នាប់​សាធារណៈ ជៀសវាង​មានការ​រំលោភបំពាន​នៅលើ​ចំណីផ្លូវ​សាធារ​ណៈ ដែល​នាំ​ឲ្យ​បាត់បង់​សណ្តាប់ធ្នាប់ របៀបរាបរយ ក៏ដូចជា នាំ​ឲ្យ​មានការ​កកស្ទះ​ចរាចរណ​ណ៍​ផងដែរ ។​

ដោយឡែក​កាលពីរ​សៀ​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០២០ នេះ អាជ្ញាធរ ខណ្ឌ សង្កាត់ បានធ្វើ​ការណែនាំ ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​រើចេញ​ឲ្យ​អស់​នូវ​សម្ភារៈ​អេតចាយ​មួយចំនួន រួមមាន បាវ​អេតចាយ​ធំៗ សំបក​ដក​ទឹក​សុទ្ធ សំបក​កំប៉ុង ឬ សម្ភារៈ​ផ្សេងៗ​ទៀត ដែល​ដាក់​រំលោភ​នៅលើ​ចំណីផ្លូវ​៥០​ម៉ែត្រ ចាប់ពី​ចំណុច​ផ្លូវបំបែក​ស្តុ​ប វត្ត ឬ​ស្សី​សាញ់ រហូត​ទៅដល់​ចំណុច​ភ្លើងស្តុប​ផ្លូវបំបែក​ការ៉េ​ប្រាំបី ( ហៅ ) ស្តុ​ប​បា​គូ ។ ប្រសិនបើ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងនោះ​មិន​អនុវត្តន៍​តាម​ការណែនាំ​នោះទេ អាជ្ញាធរ​ខណ្ឌ​ដង្កោ នឹងមាន​វិធានកា​រដ្ឋបាល ដោយ​មិន​ទទួលខុសត្រូវ នូវ​រាល់​ការបាត់បង់ បាក់បែក ខូចខាត​សម្ភារៈ​ផ្សេងៗ​អ្វី​ឡើយ ៕

​រ៉ា​វុ​ទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រៀម​ខ្លួនប្រគល់​ទឹក​ដី​ដូរ​យក​សន្តិភាពហើយ

សន្តិសុខសង្គម៩ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានជាតិ៧ ម៉ោង មុន

ស្ពានឆ្លងកាត់ទន្លេមេគង្គ ភ្ជាប់ទៅ​ផ្លូវល្បឿន​លឿន​​ភ្នំពេញ-បាវិត​​ វឌ្ឍនភាព​​​សម្រេច​​​បាន​​ជាង ៥%

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ហេតុការណ៍បំផ្ទុះ​គ្រាប់បែក​អត្តឃាត​​កក្រើក​ឡើង​ជាថ្មី​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​

ព័ត៌មានជាតិ១១ ម៉ោង មុន

ហ្វូងសត្វជ្រឹងរាប់ពាន់ក្បាលនៅវត្តបាយដំរាំ កំពុងទាក់ទាញទេសចរអន្តរជាតិបានយ៉ាងប្រសើរ

Sokha Hotels

ព័ត៌មានពេញនិយម