Connect with us

កីឡា

ទ្រីយ៉ាត្លុង បើកវគ្គបណ្ដុះបណ្ដាលនៅខេត្តកែប ត្រៀមស៊ីហ្គេម ២០២៣

បានផុស

នៅ

ទ្រីយ៉ាត្លុង ជាប្រភេទកីឡាមួយប្រភេទ ដែលនឹងរៀបចំឡើងនៅលើទឹកដីខេត្តកែប នាស៊ីហ្គេម ឆ្នាំ២០២៣ ខាងមុខ។ ដើម្បីត្រៀមលក្ខណៈឲ្យបានរួចរាល់ សហព័ន្ធ​កីឡា​ទ្រីយ៉ាថ្លុង បានរៀបចំពិធី​បើក​​វគ្គបណ្ដុះបណ្ដាល​គណៈកម្មការ​រៀបចំ​ការប្រកួត កាលពីថ្ងៃទី២៣ ខែសីហា នៅសណ្ឋាគារកែបបេ ដោយមានការចូលរួម​ពីសំណាក់លោកជំទាវ ម៉ក់ សុវណ្ណស៊ីថា សមាជិកសភាមណ្ឌលភ្នំពេញ និងជាអនុប្រធានសហព័ន្ធកីឡាទ្រីយ៉ាត្លុង​កម្ពុជា​ លោក ព្រុំ គន្ធិ អភិបាលរងខេត្តកែប​ និងលោក Vijitr Sittinawin ប្រធានសហព័ន្ធកីឡាទ្រីយ៉ាត្លុងថៃ និងជាប្រធានស្តីទី សហព័ន្ធកីឡាទ្រីយ៉ាត្លុងអាស៊ី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មានប្រសាសន៍​ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលនាឱកាស​នោះ​ លោកជំទាវ ម៉ក់ វណ្ណស៊ីថា បានលេីកឡេីងថា៖ “វគ្គបណ្តុះបណ្តាលថ្ងៃនេះ មានសិក្ខាកាមចំនួន៣០នាក់ ជាអត្តពលិកជម្រើសជាតិ មន្ត្រី និងលោកគ្រូបង្វឹក​ ចំពោះវគ្គបណ្តុះបណ្តាលនេះផ្តោតសំខាន់លើទ្រឹស្តី Technical Handbook 2023 និង Technical Committee និងការអនុវត្តជាក់ស្តែង លើឆ្នេរសមុទ្រស្រីសរ។ ចំពោះការសិក្សាលើ Technical Handbook 2023 និង Technical Committee ពិតជាមានសារៈសំខាន់ណាស់ ដើម្បីអោយអត្តពលិក និងគណៈកម្មការរៀបចំការប្រកួតយល់ច្បាស់ពីច្បាប់ប្រកួតអន្តរជាតិ ឬស៊ីហ្គេម ជៀសវាងការយល់ខុស ឬមិនបានដឹងពីច្បាប់ប្រកួត ការរៀបចំប្រកួត ក្នុងនាមយើងជាម្ចាស់ផ្ទះយើងត្រូវតែស្វែងយល់ឲ្យបានគ្រប់ជ្រុងជ្រោយ និងស្របតាមបទដ្ឋានអន្តរជាតិ”។

លោក ព្រុំ គន្ធិ អភិបាលរងខេត្ត មានប្រសាសន៍ស្វាគមន៍ និងផ្តាំផ្ញើថា ការរៀបចំវគ្គបណ្តុះបណ្តាលជូនដល់គណៈកម្មការរៀបចំការប្រកួតកីឡាទ្រីយ៉ាត្លុងនៅពេលនេះ គឺធ្វើឲ្យមានបំណិនពិតប្រាកដ និងអាចយកចំណេះដឹង ទាំងនេះសម្រាប់អនុវត្តក្នុងការងារបច្ចេកទេសនៃការប្រកួត ដែលធ្វើឲ្យ​កីឡាករ​ កីឡាការិនី កាន់តែមានជំនឿចិត្ត និងអាចក្លាយទៅជាគណៈកម្មក្នុងការប្រកួតជាលក្ខណៈអន្តរជាតិជាដើម។​ ការរៀបចំវគ្គបណ្តុះបណ្តាលដល់គណៈកម្មការរបស់សហព័ន្ធកីឡសទ្រីយ៉ាត្លុង​ គឺជាការចូលរួមចំណែកយ៉ាងធំធេង ក្នុងការបណ្តុះបណ្តាលធនធានមនុស្សលើវិញ្ញាសាកីឡាទ្រីយ៉ាត្លុង ហើយចំពោះការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះនោះ ខេត្តកែប​ ក៏បានទទួលលើវិញ្ញាសាមួយនេះដែរ​ គឺកីឡាទ្រីយ៉ាត្លុង។ ជាមួយគ្នានេះ​ លោក​ អភិបាល​រងខេត្ត​ ក៏សូមឲ្យ​សិក្ខាកាមទាំងអស់យកចិត្តទុកដាក់ស្តាប់លើការពន្យល់ ការអនុវត្តជាក់ស្តែងឲ្យ​ស្របទៅនឹងកម្មវិធីដែលបានគ្រោងទុក ជាពិសេស​នៅពេលប្រកួតត្រូវប្រឹងអោយអស់ពីសមត្ថភាព​ ដើម្បីទទួលបានមេដាយ ជូនជាតិ​មាតុភូមិរបស់យើង។

អត្ថបទ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៩ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ១០ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១០ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ២០ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម