សន្តិសុខសង្គម
នារីរងគ្រោះជិះម៉ូតូប្រដេញបំបុកក្រុមឆក់ទូរស័ព្ទចាប់បាន២នាក់ប្រគល់ឲ្យសមត្ថកិច្ច
ក្រុមជនសង្ស័យឆក់ទូរស័ព្ទ២នាក់ ត្រូវបាននារីរងគ្រោះជាម្ចាស់ទូរស័ព្ទជិះម៉ូតូប្រដេញបំបុកបណ្ដាលឲ្យដួលរួចស្រែកផ្អើលឆោឡោដល់ពលរដ្ឋនាំគ្នាដេញចាប់បានប្រគល់ឲ្យកម្លាំងសមត្ថកិច្ច។
ករណីនេះបានកើតឡើងនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង២១និង១០នាទី នៅចំណុចភូមិតាខ្មៅ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
បើតាមលោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានប្រាប់អោយដឹងថា ជនរងគ្រោះឈ្មោះ នូ សុម៉ារតី ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរបុគ្គលិកក្រុមហ៊ុន។ ចំណែកជនសង្ស័យចំនួន២នាក់ ទី១ឈ្មោះ ផុន នី ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ។ ទី២ឈ្មោះ នួន សុខា ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ។
សមត្ថកិច្ចបានបន្ថែមថា នៅពេលវេលាកើតហេតុជនរងគ្រោះបានជិះម៉ូតូតែម្នាក់ឯងចេញពីផ្ទះទៅរកទិញអីហូបនៅម្តុំសាលាបឋមសិក្សា ប៊ុន រ៉ានី ហ៊ុន សែន អនុវត្តន៍ ភូមិតាខ្មៅ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ដោយជនរងគ្រោះបានទុកទូរស័ព្ទដៃម៉ាក iPHONE XS MEX ប្តូរសំបក១៣ BRO MEX ពណ៌ខៀវ នៅក្នុងហោប៉ៅខោខាងមុខរួចមកដល់របងសាលាអនុវត្តន៍ផ្លូវបែកជាបួន ជនរងគ្រោះបង្អង់ម៉ូតូ ក៏ស្រាប់តែមានជនសង្ស័យ២នាក់ខាងលើជិះម៉ូតូ១គ្រឿងម៉ាក HONDA C125 ឆ្នាំ២០២២ ពណ៌ខ្មៅ ផ្លាកលេខភ្នំពេញ1JQ-2072 មកដល់ ម្នាក់ជិះម៉ូតូនៅខាងក្រោយបានចុះពីលើម៉ូតូដើរមកដល់លូកយកទូរស័ព្ទនៅក្នុងហោប៉ៅខោជនរងគ្រោះរួចឡើងជិះម៉ូតូគេចខ្លួនតែត្រូវបានជនរងគ្រោះជិះម៉ូតូដេញតាមពីក្រោយបុកដួលទាំងអស់គ្នា បន្ទាប់មកជនសង្ស័យទាំងពីរនាក់បាននាំគ្នារត់តែត្រូវបានជនរងគ្រោះស្រែកថាចោរៗ បានប្រជាជនដេញចាប់បានរួមទាំងវត្ថុតាងប្រគល់ជូនសមត្ថកិច្ចយកមកសួរនាំនៅអធិការនគរបាលក្រុងតាខ្មៅ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំងពីរនាក់បានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលូកយកទូរស័ព្ទដៃរបស់រងគ្រោះខាងលើប្រាកដមែន និងកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕
អត្ថបទ៖ ឆៃ យ៉ា
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ នៅកៀនស្វាយឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
ព័ត៌មានជាតិ១៥ ម៉ោង ago
ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន
-
សេដ្ឋកិច្ច២ ថ្ងៃ ago
ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា
-
សេដ្ឋកិច្ច៤ ថ្ងៃ ago
ព្រលានយន្តហោះអន្តរជាតិតេជោសាងសង់បាន ៩២% ចំណាយថវិកាអស់ជាង ១,៣ ពាន់លានដុល្លារ