ព័ត៌មានជាតិ
អាជ្ញាធរមីន និងសភាពាណិជ្ជកម្មសហគមន៍អឺរ៉ុបប្រចាំនៅកម្ពុជា ចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីភាពជាដៃគូវិស័យសកម្មភាពមីន
លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន នៅថ្ងៃទី ២៤ ខែសីហា ២០២២ បានអញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាងអាជ្ញាធរមីន និងសភាពាណិជ្ជកម្មសហគមន៍អ៊ឺរ៉ុបប្រចាំនៅកម្ពុជា ស្តីពីភាពជាដៃគូវិស័យសកម្មភាពមីន និងការអភិវឌ្ឍសហគមន៍នៅកម្ពុជា។
លោកទេសរដ្ឋមន្រ្តីបានបញ្ជាក់ថា ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នានាថ្ងៃនេះ បានធ្វើឡើងគឺដើម្បីឆ្លើយតបនឹងការអំពាវនាវរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ឲ្យមានការចូលរួមពីគ្រប់ភាគី ក្នុងដោះស្រាយបញ្ហាគ្រាប់មីននៅកម្ពុជា និងបញ្ចប់ការលំបាក និងការភ័យខ្លាចរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។
ក្នុងនាមសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាជ្ញាធរមីន លោកទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រ និងការយកចិត្តទុកដាក់របស់សភាពាណិជ្ជកម្មសហគមន៍អ៊ឺរ៉ុបប្រចាំនៅកម្ពុជា ដឹកនាំដោយលោក Tassilo Brinzer ជាប្រធាន និងសមាជិកក្រុមប្រឹក្សាភិបាល ក្នុងការចូលរួមប្រកបដោយទឹកចិត្តសប្បុរសដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដោះស្រាយបញ្ហាគ្រាប់មីននៅកម្ពុជា ដើម្បីផ្តល់ដីសុវត្ថិភាព និងបង្កើតស្នាមញញឹម។
លោកទេសរដ្ឋមន្រ្តី ជឿជាក់ថា កិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ នឹងផ្តល់នូវភាពជោគជ័យ និងបង្កើតនូវមូលដ្ឋានគ្រឹះដ៏រឹងមាំ ដែលនាំទៅរកភាពជាដៃគូកាន់តែធំ ទូលំទូលាយ និងស៊ីជម្រៅ ក៏ដូចជានាំឲ្យកម្ពុជា និងអឺរ៉ុបកាន់តែជិតស្និទ្ធជាមួយគ្នា និងជំរុញទំនាក់ទំនងទ្វេភាគី ហើយសភាពាណិជ្ជកម្មអឺរ៉ុប នឹងជាចំណែកមួយក្នុងការបង្កើតបរិយាកាសចាំបាច់សម្រាប់វិស័យឯកជន ក្នុងការចូលរួមយ៉ាងពេញលេញ និងជោគជ័យសម្រាប់សកម្មភាពមីនកម្ពុជា។
លោក Tassilo Brinzer បានវាយតម្លៃខ្ពស់ចំពោះភាពជោគជ័យរបស់វិស័យមីននៅកម្ពុជា ក្រោមការសម្របសម្រួល និងដឹកនាំរបស់អាជ្ញាធរមីន រយៈពេល ៣០ឆ្នាំកន្លងមកនេះ។
លោកបានបន្តលើកឡើងថា EuroCham នឹងធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយ និងជម្រុញឲ្យមានការចូលរួមដល់ការងារបោសសម្អាតមីននៅកម្ពុជា ពីបណ្ដាសមាជិក និងក្រុមហ៊ុនទាំងអស់ក្រោមការសម្របសម្រួលរបស់ EuroCham តាមរយៈការរៀបចំរាត្រីសមោសរ និងកម្មវិធីផ្សេងៗជាដើម៕
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លទ្ធផលកំណាយ៖ តំបន់អង្គរមានមនុស្សមកតាំងភូមិករតាំងពីជាង ៣ ០០០ ឆ្នាំមកម្ល៉េះ
-
ចរាចរណ៍២ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សំណង់ព្រះពុទ្ធប្បដិមាកម្ពស់ជាង ៨០ ម៉ែត្រ នឹងលេចរូបរាងក្នុងតំបន់អភិវឌ្ឍឆ្នេររាមខេត្តព្រះសីហនុ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកឧកញ៉ា សំ សុខនឿន ព្យាករថា កម្ពុជា ត្រូវការពេលប្រហែល៥ឆ្នាំទៀត ដើម្បីឱ្យវិស័យអចលនទ្រព្យវិលរកសភាពដើមវិញ
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ទិន្នផលគ្រាប់ស្វាយចន្ទីអាចធ្លាក់ចុះពី ១០-៣០% ដោយសារអាកាសធាតុ ប្រសិនបើគ្មានវិធានការឆ្លើយតបទាន់ពេល
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ធនាគារជាតិ ប្រកាសឱ្យសាធារណជនប្រុងប្រយ័ត្នប្រាក់ដុល្លារក្លែងក្លាយ កំពុងចរាចរណ៍នៅកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»
-
កីឡា៥ ថ្ងៃ ago
គ្រួសារលោកគ្រូ អេ ភូថង ជួបទុក្ខធំផ្ទួនៗ