ព័ត៌មានអន្ដរជាតិ
សាវតាររបស់ជនសង្ស័យជាឃាតក និងដំណើររឿង ជុំវិញការសម្លាប់ Dugina (មានវីដេអូ)
សេវាសន្តិសុខសហព័ន្ធរុស្ស៊ី (FSB) បានបញ្ជាក់ថា ស្រ្តីអ៊ុយក្រែន ឈ្មោះ Natalya Vovk គឺជាជនសង្ស័យសំខាន់ ក្នុងករណីបំផ្ទុះរថយន្តកាលពីថ្ងៃសៅរ៍ទី២០ខែសីហា ដែលបានសម្លាប់អ្នកកាសែតឈ្មោះ Darya Dugina នៅទីក្រុងមូស្គូ។
![](https://www.kampucheathmey.com/wp-content/uploads/2022/08/image-975.png)
FSB អះអាងថា Natalya ជាអតីតយុទ្ធជននៃកងវរសេនាតូច Azov ក្នុងទីក្រុង Mariupol ហើយបានប្រែក្លាយទៅជាចារកម្ម ដែលបានចំណាយពេលជាច្រើនសប្តាហ៍តាមដាន Darya Dugina មុនពេលបង្កៃគ្រឿងផ្ទុះទម្ងន់ ៨០០ក្រាម នៅក្រោមកៅអីអ្នកបើករថយន្ត ហើយបានបំផ្ទុះនៅពេល Dugina ចាកចេញពីពិធីបុណ្យមួយនៅជិតទីក្រុងមូស្គូ។
យោងតាម FSB, Natalia កើតនៅទីក្រុង Mariupol ក្នុងតំបន់ Donetsk របស់ប្រទេសអ៊ុយក្រែនក្នុងឆ្នាំ១៩៧៦ ដែលនៅពេលនោះ វាជាផ្នែកមួយនៃសហភាពសូវៀត។
គណនី Telegram គាំទ្រវិមានក្រឹមឡាំង ក៏បានចែករំលែកនូវអ្វីដែលពួកគេជឿថា ជានាមត្រកូលថ្មីរបស់នាងផងដែរ គឺ Shaban។
![](https://www.kampucheathmey.com/wp-content/uploads/2022/08/image-976.png)
Profile, ដែលឥឡូវនេះបានលុបទៅហើយ នៅលើបណ្តាញសង្គម VKontakte រុស្ស៊ី (ដូច Facebook), គឺបានបង្ហាញពីប្រវត្តិរូបដែលជាកម្មសិទ្ធិរបស់ Natalia Shaban (Vovk) រស់នៅក្នុងទីក្រុង Mariupol។
គណនីរបស់នាងបានលេងជាលើកចុងក្រោយក្នុងឆ្នាំ២០១៦ ហើយមានអ្នក Follow រាប់សិបនាក់។
FSB ក៏បានអះអាងដែរថា Natalia បាននាំកូនស្រីរបស់នាងឈ្មោះ Sofia ទៅរុស្ស៊ីជាមួយគ្នាដើម្បីសើបការណ៍សម្ងាត់លើ Dugin មុនពេលសម្លាប់។
![](https://www.kampucheathmey.com/wp-content/uploads/2022/08/image-977.png)
FSB និយាយថា Natalia បានឆ្លងកាត់ព្រំដែនអ៊ុយក្រែន ចូលរុស្ស៊ី នៅថ្ងៃទី២៣ខែកក្កដាដោយបើកបររថយន្ត Mini Cooper មានស្លាកលេខ សាធារណរដ្ឋប្រជាមានិត Donetsk។
អ្នកស៊ើបការណ៍និយាយថា នាងបានផ្លាស់ប្តូរស្លាកលេខ ទៅជារបស់ កាហ្សាក់ស្ថាន ហើយធ្វើដំណើរទៅកាន់ទីក្រុងមូស្គូ ជាកន្លែងដែលនាង ជួលអាផាតមិននៅក្នុងអគារជាមួយ Dugina។
នាងក៏បានប្តូរពណ៌សក់ពីទង់ដែងខ្ចី ទៅជាពណ៌ទង់ដែងចាស់ផងដែរ ដើម្បីចៀសវាងការកត់សម្គាល់។
![](https://www.kampucheathmey.com/wp-content/uploads/2022/08/image-978.png)
បន្ទាប់ពីគ្រាប់បែកត្រូវបានបង្កៃក្នុងរថយន្តរបស់ Dugina, FSB និយាយថា Natalia បានប្តូរស្លាកលេខឡានម្តងទៀត លើកនេះទៅជាស្លាកលេខអ៊ុយក្រែនវិញ ហើយបើកឆ្ពោះទៅប្រទេសអេស្តូនី។
ប៉ុន្តែឆានែល Telegram គាំទ្រវិមានក្រឹមឡាំងនិយាយថា នាងបានឆ្ពោះទៅទិសខាងលិច ហើយត្រូវបានគេប្រទះឃើញចុងក្រោយថា បានស្នាក់នៅក្នុងសណ្ឋាគារមួយនៅប្រទេសអូទ្រីស ជាមួយនឹងស្ត្រីពីរនាក់ និងក្មេងម្នាក់៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ រុស្ស៊ី បង្ហាញមុខជនសង្ស័យ ក្នុងករណីធ្វើឃាត កូនស្រីសម្ព័ន្ធមិត្ត លោក ពូទីន (មានវីដេអូ)
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ចរាចរណ៍៦ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
សន្តិសុខសង្គម៦ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក