កីឡា
ព្រះខ័នរាជស្វាយរៀង ស្មើ EDC ខណៈ បឹតកេត ឈ្នះកោះកុង ជើងទី១ Hun Sen Cup
ព្រះខ័នរាជស្វាយរៀង បានត្រឹមស្មើជាមួយអគ្គិសនីកម្ពុជា ១-១ ខណៈ បឹងកេត បានឈ្នះ កោះកុង អេហ្វស៊ី សម្រាប់ការប្រកួតជើងទី១ វគ្គ៨ក្រុមចុងក្រោយ ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ថ្នាក់ជាតិជើងទី១ នាល្ងាចថ្ងៃពុធ ទី២៤ ខែសីហានេះ។

ព្រះខ័នរាជស្វាយរៀងបានស៊ុតគ្រាប់បាល់នាំមុខ អគ្គិសនីកម្ពុជា ១-០ ដែលជាការរកគ្រាប់បាល់បានដោយខ្សែការពារ សឿយ វិសាល នៅនាទី៣៦នៃវគ្គទី១។ យ៉ាងណា នៅវគ្គទី២ ខ្សែប្រយុទ្ធវ័យក្មេង សន្ថា ចន្ធាកា ស៊ុតប៉េណាល់ទីបានសម្រេចឲ្យអគ្គិសនីកម្ពុជាតាមស្មើ ១-១ នៅនាទីទី៨៧។

ចំណែក បឹងកេត បានយកឈ្នះ កោះកុង អេហ្វស៊ី នៅទឹកដីវិទ្យាល័យសម្តេចតេជោ កោះកុង ដោយលទ្ធផល ។ គ្រាប់បាល់រកបានដោយខ្សែប្រយុទ្ធ ម៉ាត់ នូរុណ ដោយការស៊ុតប៉េណាល់ទីនៅនាទីទី៩នៃវគ្គទី១ និងគ្រាប់ទី២រកបានខ្សែប្រយុទ្ធ សៀង ចន្ធា នៅនាទីទី៧២។ លទ្ធផលនេះរក្សារហូតចប់ការប្រកួត៕


អត្ថបទ៖ វីរបុត្រ

-
សន្តិសុខសង្គម២៤ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច