កីឡា
អ្នកចាត់ការក្រុមជម្រើសជាតិកម្ពុជា និយាយពីការប្រកួត U-23 កម្ពុជា ជាមួយ U-23 ជប៉ុន ខែក្រោយ
នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ ខាងមុខនេះ ក្រុម U-23 កម្ពុជា នឹងធ្វើការប្រកួតមិត្តភាពអន្តរជាតិជាមួយ ក្រុម U-23 ជប៉ុន ក្នុងគោលដៅត្រៀមខ្លួនសម្រាប់ការប្រកួតព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។
នេះជាការប្រកួតមួយដ៏មានសារៈសំខាន់ដ្បិតត្រូវប្រកួតជាមួយក្រុមខ្លាំងប្រចាំតំបន់អាស៊ី ដើម្បីដកស្រង់បច្ចេកទេស ឱ្យបានកាន់តែរឹងមាំក្នុងអំឡុងពេលសម្រាកលីគ។

លោក ឈូក ពិសិដ្ឋ អ្នកចាត់ការក្រុមជម្រើសជាតិកម្ពុជា បានបញ្ជាក់ថា «សម្រាប់ការប្រកួតជាមួយក្រុម U-23 ជប៉ុន គឺពាក់ព័ន្ធទាំងការប្រកួតត្រៀមស៊ីហ្គេមឆ្នាំក្រោយ ហើយក៏ជាបទពិសោធន៍ថ្មីមួយដែលយើងអាចប្រកួតប្រជែងជាមួយនឹងក្រុមជើងខ្លាំងមួយនៅក្នុងតំបន់អាស៊ី គឺក្រុមជប៉ុន។ ពិតណាស់ យើងធ្លាប់មានបទពិសោធម្ដង ដែលយើងបានប្រកួតនៅប្រទេសជប៉ុន ប៉ះជាមួយក្រុម U-23 របស់ជប៉ុន ដែលជាការប្រកួតផ្លូវការ។ នេះក៏ជាឱកាសលើកទី២ ដែលយើងបានប្រកួតជាមួយពួកគាត់ អ៊ីចឹងជាការប្រកួតប្រជែងបន្ថែមថ្មីទៀតសម្រាប់ជាការពង្រឹងសមត្ថភាព ជាមួយនឹងកីឡាករដែលកម្រិតខ្ពស់ជាងយើង ទាំងអស់ហ្នឹងជាផ្នែកមួយដែលអាចជាផលវិជ្ជមានសម្រាប់កីឡាករយើង។ ហើយជាការប្រកួតមួយដែលយើងលេងក្នុងទឹកដីរបស់យើង ក្នុងនាមជាម្ចាស់ផ្ទះ អ៊ីចឹងនេះជាការប្រកួតមួយដែលយើងគិតថាអាចជាផលចំណេញសម្រាប់យើងក្នុងការប្រកួត»។
«ការប្រកួតនេះមិនមែនជំនួសការប្រកួតក្នុងព្រឹត្តិការណ៍កីឡាអាស៊ី (Asian Games) នៅចិនបានទេ ប៉ុន្តែដើម្បីរក្សាសកម្មភាព និងការប្រកួតរបស់ក្រុមយុវជន U-23 ក៏ដូចជាឈុតធំ អ៊ីចឹងជាការប្រកួតមួយដែលយើងអាចថារក្សាសកម្មភាព និងការហ្វឹកហាត់ ក៏ដូចជាការប្រកួតរបស់យើងដូចគ្នា។ ហើយដូចបានចឹង FIFA Day ខែ៩ ជា FIFA Day ចុងក្រោយ នៅក្នុងឆ្នាំហ្នឹង អ៊ីចឹងយើងមានការប្រកួត U-23 ផង ឈុតធំផង ដែលអនុញ្ញាតឲ្យកីឡាករពីក្លិបយើងបានចូលរួមការប្រកួត និងការប្រមូលផ្ដុំជាមួយក្រុមជម្រើសជាតិ»។ សម្ដីរបស់ លោក ឈូក ពិសិដ្ឋ។
បញ្ជាក់ថា នេះគឺជាលើកដំបូងសម្រាប់ U-23 កម្ពុជា ដែលត្រលប់មកមានការប្រកួតឡើងវិញ បន្ទាប់ពីបានបញ្ចប់សកម្មភាពប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២១ (លើកមកឆ្នាំ២០២២) នៅប្រទេសវៀតណាម កាលពីខែឧសភា កន្លងទៅ៕
អត្ថបទ ៖ មន្នីរ័ត្ន


-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់