ព័ត៌មានអន្ដរជាតិ
ភេរវករជូនកាដូថ្ងៃគ្រីស្មាស់ឲ្យអាមេរិក ដោយបំផ្ទុះគ្រាប់បែកកណ្តាលក្រុង Nashville
រថយន្តបង្កប់គ្រាប់បែកមួយគ្រឿង ត្រូវក្រុមភេរវករមិនស្គាល់មុខ បានយកមកចតចោលលើដងផ្លូវក្នុងទីក្រុង Nashville និងបានបំផ្ទុះកាលពីព្រឹកថ្ងៃសុក្រ ត្រូវជាថ្ងៃនៃពិធីបុណ្យគ្រីស្មាស់។

ការបំផ្ទុះរថយន្តបង្កប់គ្រាប់បែកនេះ បានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ៣នាក់រងរបួស ប៉ុន្តែមិនជារបួសធ្ងន់ធ្ងរនោះទេ ខណៈប៉ុន្មានម៉ោងក្រោយផ្ទុះ ប៉ូលិសរកឃើញថា មានមនុស្សនៅក្បែររថយន្តដែលគេបង្កប់គ្រាប់បែកនោះ។
ចៅហ្វាយក្រុង Nashville លោក John Cooper ភ្លាមៗបានបញ្ជាឲ្យកងកម្លាំងរបស់លោក ធ្វើការឡោមព័ទ្ធកន្លែងកើតហេតុ ដោយអះអាងទៀតថា ការបំផ្ទុះនេះ មិនបានគំរាមកំហែងសន្តិសុខដល់ទីក្រុងល្បីល្បាញបំផុតរបស់ Tennessee មួយនេះឡើយ។

មកទល់នឹងពេលនេះ មិនទាន់មានក្រុមណាចេញមុខទទួលខុសត្រូវចំពោះហេតុការណ៍នេះឡើយ។
ខ្សែអាត់សំឡេងមួយត្រូវបានផ្សាយលើកញ្ចក់ទូរទស្សន៍ក្នុងតំបន់ ប៉ុន្មានម៉ោងក្រោយការផ្ទុះ គឺសំឡេងមនុស្សស្រី អំពាវនាវឲ្យពលរដ្ឋក្នុងទីប្រជុំជនរងគ្រោះ ធ្វើការជម្លៀសខ្លួនជាបន្ទាន់។
តាមកាមេរ៉ាសុវត្ថិភាពបង្ហាញដោយស្នងការប៉ូលិសក្រុង Nashville រថយន្តបង្កប់គ្រប់បែកមួយនេះ ត្រូវជនមិនស្គាល់យកមកចតចោលតាំងពីម៉ោង ១ និង ២២នាទីរំលងអធ្រាត ហើយផ្ទុះនៅម៉ោង ៦ព្រឹក៕
ប្រែសម្រួល៖ សុភា
ប្រភព៖ Reuters

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?