ជីវិតកម្សាន្ដ
ក្រោយធ្លាយចចាមអារ៉ាម Taew ទម្លាយថា Toey ពិតជាមានម្ចាស់បេះដូងមែន
តារាសម្ដែង Taew Nataporn បានចេញមុខប្រាប់សារព័ត៌មានថា មិត្តជិតស្និទ្ធរបស់នាង Toey មិនបាននៅលីវទៀតទេ នាងមានម្ចាស់បេះដូងរួចហើយ។
ថ្លែងក្នុងកិច្ចសម្ភាសន៍ លើ Channel NineEntertain តារាស្រី Taew Nataphon បញ្ជាក់ថា នាងនិង Toey Jarinporn ទើបតែធ្វើដំណើរទៅសាលារៀនចាស់កាលពីម្សិលមិញ។ ចំណែកសង្សារអាថ៌កំបាំងរបស់ Toey ក៏បានទៅជាមួយដែរ។ នាងទើបតែមានឱកាសបានឃើញមុខបុរសម្នាក់នោះ ដែលធ្លាប់តែឮគេនិយាយថាសង្ហា តាមពាក្យចចាមអារ៉ាមប៉ុណ្ណោះ។
គួរបញ្ចាក់ថា ស្ថានភាពបេះដូង Toey Jarinporn ត្រូវបានមហាជនដឹងថា នាងនៅទទេស្អាត បន្ទាប់ពីបែកគ្នាជាមួយអតីតសង្សារ Alek teeradetch ជាតារារួមទ្រនំប្រចាំប៉ុស្ដិ៍លេខ៣ដូចគ្នា ហើយក៏មិនមានលេចឮដំណឹងស្នេហាជាមួយបុរសណាម្នាក់ឡើយ។ រហូតមកដល់ពេលថ្មីៗនេះ នាងតែងមានតាមពាក្យចចាមអារ៉ាមថា មានម្ចាស់បេះដូងហើយ។ រហូតដល់ថ្ងៃនេះ ទើបមិត្តជិតស្និទ្ធចេញមុខសារភាពថា តារាស្រីរូបនេះមានម្ចាស់បេះដូងពិតមែន រហូតឲ្យអ្នកគាំទ្របានត្រឹមតែស្មានខុសគ្នា ឈានទៅមុខរកមុខមាត់កំលោះអាថ៌កំបាំងនោះជាមួយគ្នា។
យ៉ាងណាមិញ មហាជនដែលជាអ្នកគាំទ្រមានតែចាំមើលសាម៉ីខ្លួន Toey Jarinporn ចេញមុខមកបកស្រាយផ្ទាល់ប៉ុណ្ណោះ។ ដឹងត្រឹមថាពេលនេះស្ថានភាពបេះដូងរបស់នាង គឺមិនបានទំនេរទៀតទេ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Bella បង្ហោះវីដេអូឃ្លិប និងសារជូនពរថ្ងៃកំណើត ដល់មនុស្សសំខាន់ម្នាក់
-
សន្តិសុខសង្គម១៨ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៧ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច