ព័ត៌មានជាតិ
ខ្ទមមិនរៀបរយជាង ៧០ ត្រូវបានអាជ្ញាធរស្រុកគិរីសាគរ ប្រាប់ឲ្យរើរុះចេញជាបន្ទាន់
ខ្ទមមិនរៀបរយជាង ៧០ខ្ទម ដែលសង់លើដីរបស់ក្រុមហ៊ុន ញូញៀន និងដីឧទ្យានជាតិ ត្រូវបានអាជ្ញាធរស្រុកគិរីសាគរ ដាក់កំហិតធ្វើយ៉ាងណាចុងខែសីហាដល់ពលរដ្ឋជាម្ចាស់ រើរុះចេញជាបន្ទាន់។
សំណង់ជាខ្ទមមិនរៀបចំ បែបអនាធិបតេយ្យជាង ៧០ខ្ទមនេះ អាជ្ញាធរស្រុកគិរីសាគរ រកឃើញថា ប្រព្រឹត្តខុសច្បាប់ ក្រោមហេតុផលគិតប្រយោជន៍ផ្ទាល់ខ្លួន និងជឿតាមការញុះញង់របស់ក្រុមបុគ្គលមួយចំនួនតូច ស្ថិតនៅភូមិពាមកាយ ឃុំកោះស្តេច និងភូមិតានី ឃុំភ្ញីមាស។
លោក ទួន ឪទី អភិបាលរងស្រុកគិរីសាគរ បានបញ្ជាក់នៅថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២២ថា ទីតាំងដែលមានខ្ទមទាំងនោះ សង់នៅលើដីតំបន់អភិវឌ្ឍន៍អាងទឹកស្អាតរបស់ក្រុមហ៊ុន ញូញៀន និងតំបន់ឧទ្យានការពារធម្មជាតិរបស់ក្រសួងបរិស្ថាន ដែលទើបតែសង់ជាង ១ខែនេះប៉ុណ្ណោះ។
លោកអភិបាលស្រុក បន្ថែមថា អាជ្ញាធររបស់លោកទុកពេលវេលា រហូតដល់ថ្ងៃទី ៣១ ខែសីហា ចាប់ពីថ្ងៃជូនដំណឹងណែនាំ កាលពីថ្ងៃទី ២៣ សីហាកន្លងទៅ ដោយធ្វើយ៉ាងម៉េចពលរដ្ឋត្រូវស្ម័គ្រចិត្តរើរុះចេញជាបន្ទាន់ដោយខ្លួនឯង។ បើមិនដូច្នេះទេ អាជ្ញាធរនឹងមានវិធានការផ្លូវច្បាប់ជាក់ជាពុំខាន។
បញ្ហានេះដែរ អាជ្ញាធរអះអាងថា កន្លងទៅថ្មីៗ អាជ្ញាធរសមត្ថកិច្ចជំនាញពាក់ព័ន្ធ ធ្លាប់បានចុះពិនិត្យដោះស្រាយ និងហាមឃាត់ម្តងមិនឲ្យមានការសង់ខ្ទមបែបនេះទេ ព្រោះតែមានតែ ១៣ខ្ទមប៉ុណ្ណោះ។ ក៏ប៉ុន្តែគិតមកទល់បច្ចុប្បន្នមានជាង ៧០ខ្ទមទៅហើយ។ សកម្មភាពលួចធ្វើខ្ទមខុសច្បាប់ទាំងនេះ គ្មានឯកសារបញ្ជាក់ណាមួយថា ពួកគាត់មានសិទ្ធិកាន់កាប់ដីធ្លីនៅតំបន់នោះទេ។
យោងតាមកំណត់ហេតុវាយតម្លៃ របស់អាជ្ញាធរជំនាញស្រុកគិរីសាគរ បង្ហាញថា ខ្ទមជាង ៧០បែបអនាធិបតេយ្យនៅតំបន់ទំនាស់ខាងលើ រងការរំលោភបំពានធ្វើជាកម្មសិទ្ធិមានផ្ទៃដីទំហំ ៦០ទៅ ៧០ហិចតា ដោយក្នុង ១គ្រួសារ ចូលទន្រ្ទានពី ១ហិចតា ទៅ ២ហិចតា ក្រោមសង់ខ្ទម និងដាំដុះធ្វើកសិកម្ម។
តាមការចុះណែនាំឲ្យពលរដ្ឋរើរុះដោយស្ម័គ្រចិត្ត កន្លងទៅ ពលរដ្ឋដែលសង្ស័យថា ចូលទន្រ្ទានកាន់កាប់ធ្វើខ្ទមលើដីវិនិយោគឯកជន និងឧទ្យានការពារធម្មជាតិ តបឆ្លើយមកអាជ្ញាធរវិញថា ប្រសិនបើឲ្យពួកគាត់រើរុះ លុះត្រាតែមានដំណោះស្រាយជាសំណងទូទាត់ទើបយល់ព្រម។ ចំណុចនេះអាជ្ញាធរស្រុកមិនទាន់អាចបំភ្លឺបាននោះទេ ដោយរង់ចាំសុំគោលការណ៍ពីថ្នាក់ដឹកនាំខេត្ត៕
អត្តបទ៖ សិរីវឌ្ឍនៈ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍២ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់