កីឡា
ក្រុមបាល់ទាត់នារីព្រះខ័នរាជស្វាយរៀង នឹងបង្ហាញខ្លួនក្នុងការប្រកួតកីឡាជាតិលើកទី ៣ ឆ្នាំ ២០២២
ក្លិបបាល់ទាត់សមាគមមន្ទីរអប់រំ យុវជន និងកីឡា ចំនួន ១១ រាជធានីខេត្ត ស្មើ ២២ ក្រុម នឹងត្រៀមចូលរួមការប្រកួតកីឡាជាតិលើកទី ៣ ឆ្នាំ ២០២២ ដែលគ្រោងធ្វើនៅខែវិច្ឆិកា ខាងមុខនេះ។

ការប្រកួតកីឡាជាតិ ដែលខកខានរៀបចំ ១ លើករួចមកហើយកាលពីឆ្នាំ ២០២០ នឹងត្រូវរៀបចំឱ្យមានការប្រកួតឡើងវិញ នៅឆ្នាំ ២០២២ នេះដើម្បីត្រៀមមុនការប្រកួតស៊ីហ្គេម ២០២៣ មកដល់ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានសម្រេចជាគោលការណ៍ឲ្យក្រសួងអប់រំ យុវជន និងកីឡា រៀបចំការប្រកួតកីឡាជាតិ លើកទី ៣ ឆ្នាំ ២០២២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ចាប់ពីថ្ងៃទី ១៧-២៨ ខែវិច្ឆិកា ឆ្នាំ ២០២២ ខាងមុខ ដោយមានកីឡា ៣៩ ប្រភេទដាក់ឱ្យប្រកួត។
ចំពោះប្រភេទកីឡាដែលមានប្រជាប្រិយភាព (បាល់ទាត់) ត្រូវបានដឹងថាមានក្រុមសរុបចំនួន ២២ ក្រុម ក្នុងនោះនារី ១១ ក្រុម និងបុរស ១១ ក្រុម។

ក្រុមបុរសទាំង ១១ ក្រុមរួមមាន កំពតអេហ្វស៊ី, កែប, រាជធានីភ្នំពេញ (ភ្នំពេញហ្គាឡាក់ស៊ី), ខេត្តស្វាយរៀង, កំពង់ឆ្នាំង (ឬទ្ធីសែន), ខេត្តឧត្តរមានជ័យ, ខេត្តកំពង់ធំ (ក្លិបបាល់ទាត់សន្តិភាពខេត្តកំពង់ធំ), ខេត្តរតនៈគីរី (អធិរាជដំរីឦសាន), ក្រសួងសេដ្ឋកិច្ច, ក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិ។ ដោយឡែកក្រុមនារី ទាំង ១១ ក្រុមរួមមាន ខេត្តសៀមរាប (ក្លិបបាល់ទាត់សៀមរាប), ខេត្តបាត់ដំបង, ខេត្តស្វាយរៀង (ព្រះខ័នរាជស្វាយរៀង), ខេត្តកំពង់ឆ្នាំង, ខេត្តកំពង់ស្ពឺ (ណាហ្គាវើលដ៍កំពង់ស្ពឺ), ខេត្តកណ្ដាល, ខេត្តកំពង់ចាម (បឹងកេតអេហ្វស៊ី), ខេត្តកំពង់ធំ, ខេត្តព្រៃវែង (ក្លិបវិសាខា), ខេត្តក្រចេះ និងខេត្តប៉ៃលិន។
តាមគម្រោងដើមឡើយ ការប្រកួតកីឡាជាតិ លើកទី ៣ នឹងរៀបចំការប្រកួតនៅទីលាន ៦ រាជធានី-ខេត្ត ពិសេសទីតាំងពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាកន្លែងប្រារព្ធពិធីបើក-បិទ ព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ ហើយមានប្រតិភូ គ្រូបង្វឹក កីឡាករ-កីឡាការិនី និងគណៈកម្មការចូលរួមប្រមាណ ៧,០០០ នាក់។ ចំពោះប្រភេទកីឡា ដែលគ្រោងរៀបចំក្នុងព្រឹត្តិការណ៍ដ៏មានសារសំខាន់នេះ គឺមាន ៣៩ ប្រភេទកីឡា និងកីឡាប៉ារ៉ាឡាំពិក ៧ ប្រភេទកីឡា។
ព្រឹត្តិការណ៍កីឡាជាតិ បានខកខានរៀបចំម្ដងរួចមកហើយ កាលពីឆ្នាំ ២០២០ ក្រោយផ្ទុះជំងឺរាតត្បាលជាសកលកូវីដ-១៩ បន្ទាប់ពីធ្លាប់រៀបចំដោយជោគជ័យចំនួន ២ លើក កាលពីឆ្នាំ ២០១៦ និងឆ្នាំ ២០១៨។ ដោយមើលឃើញ ពីស្ថានភាពកូវីដ-១៩ នៅកម្ពុជាធូរស្រាល ក្រសួងអប់រំ យុវជន និងកីឡា ក៏បានប្រកាសរៀបចំព្រឹត្តិការណ៍ ២ ឆ្នាំម្ដងនេះឡើងវិញ តាមទម្រង់ស៊ីហ្គេម ដើម្បីជាបទពិសោធក្នុងការត្រៀមខ្លួនធ្វើម្ចាស់ផ្ទះ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រ នាឆ្នាំ ២០២៣។
អត្ថបទ៖ មន្នីរ័ត្ន

-
សន្តិសុខសង្គម១ សប្តាហ៍ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់