ព័ត៌មានអន្ដរជាតិ
លោក ប្រាយុទ្ធ ចាន់អូចា គោរពការសម្រេចរបស់តុលាការធម្មនុញ្ញ និងទៅអង្គុយកន្លែងតំណែងចាស់
លោក ប្រាយុទ្ធ ចាន់អូចា បានព្យួរតួនាទីជានាយករដ្ឋមន្ត្រីភ្លាមៗ និងនៅអង្គុយតំណែងរដ្ឋមន្ត្រីការពារជាតិជាធម្មតា បន្ទាប់ពីសេចក្តីសម្រេចរបស់តុលាការធម្មនុញ្ញលើករណីគម្រប់រយៈពេល ៨ ឆ្នាំនៃការកាន់តំណែងនាយករដ្ឋមន្ត្រី ។

អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក Anucha Burapachaisri បាននិយាយថា តុលាការបានសម្រេចដោយមតិភាគច្រើន ៥ ទល់នឹង ៤ ឲ្យលោក ប្រាយុទ្ធ ចាន់អូចា ព្យួរតួនាទីភ្លាមៗ ចាប់ពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ តទៅ បន្ទាប់ពីក្ដោបក្ដាប់អំណាចរយៈពេល ៨ ឆ្នាំ ហើយសេចក្ដីសម្រេចផ្សេងៗទៀតនឹងធ្វើឡើង រហូតទាល់តែដំណើរការពិចារណារបស់តុលាការត្រូវបានបញ្ចប់ ។
អ្នកនាំពាក្យដដែលបន្តថា លោក ប្រាយុទ្ធ ចាន់អូចា គោរពតាមសេចក្តីសម្រេចរបស់តុលាការធម្មនុញ្ញគ្រប់ប្រការទាំងអស់ ជាពិសេសគឺការព្យួរតួនាទីជានាយករដ្ឋមន្ត្រី ចាប់ពីថ្ងៃទី២៤ ខែសីហាតទៅ ប៉ុន្តែនៅតែបន្តបំពេញភារកិច្ចក្នុងមុខតំណែងមួយទៀតជារដ្ឋមន្ត្រីក្រសួងការពារជាតិជាធម្មតា ។

គួរបញ្ជាក់ថា បន្ទាប់ពីលោក ប្រាយុទ្ធ ចាន់អូចា ត្រូវបានព្យួរពីតួនាទីដោយតុលាការធម្មនុញ្ញ, លោកឧបនាយករដ្ឋមន្ត្រី Prawit Wongsuwan បានក្លាយជានាយករដ្ឋមន្ត្រីចាំផ្ទះ ខណៈនាយករដ្ឋមន្ត្រីទី ២ គឺលោក Wissanu Krea-ngam ៕
ប្រែសម្រួលដោយ ៖ គង់ សំអាន
ប្រភព ៖ Prachachat
ចុចអាន ៖ ស្ថានភាពប្រទេសថៃរយៈពេល ៨ ឆ្នាំ ក្រោមការដឹកនាំរបស់លោក ប្រាយុទ្ធ ចាន់អូចា

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត