ព័ត៌មានជាតិ
រដ្ឋបាលខេត្តកែប ប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្ដ ៥រូប
អភិបាលរង នៃគណៈអភិបាលខេត្តកែប ចំនួន៥រូប ត្រូវបានប្រកាសតែងតាំងចូលកាន់មុខតំណែងអភិបាលរង(ខេត្តកែប) នៅព្រឹក ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្តម ផាន់ ចាន់ធុល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
នៅក្នុងពិធីនេះដែរ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម សំ សារីន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប និងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត និងកងកម្លាំងទាំង៣ប្រភេទ និងមន្ទីរអង្គភាពជុំវិញខេត្ត និងមន្ត្រីរាជការបានអញ្ជើញចូលរួមយ៉ាងច្រើនកុះករ។
អភិបាលរងខេត្តកែប ដែលត្រូវបានប្រកាសចូលកាន់មុខតំណែងទាំង៥រូប នាពេលនេះ រួមមាន ៖ ទី១ៈ លោក ហ៊ួរ មិថុនា ឋានន្តរស័ក្តិឧត្តមមន្ត្រីថ្នាក់លេខ៣ អភិបាលរងខេត្តកែប។ ទី២ៈ លោក អុីម បញ្ញារិទ្ធិ ឋានន្តរស័ក្តិឧត្តមមន្ត្រីថ្នាក់លេខ៥ នៃក្របខ័ណ្ខមន្ត្រីគ្រប់គ្រងរដ្ឋបាលក្រសួងបរិស្ថានខេត្តកែប ទៅជាអភិបាលរងខេត្តកែប។ ទី៣ៈ លោកស្រី គឹម ចន្នី ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៦ អភិបាលស្រុកដំណាកចង្អើរ ទទួលមុខតំណែងជាអភិបាលរងខេត្តកែប។ ទី៤ៈ លោកស្រី ទិត សុខា ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៣ អភិបាលក្រុងកែប ទៅជាអភិបាលរងខេត្តកែប។ ទី៥ៈដំឡើងឋានន្តរស័ក្តិ លោក យស់ មុន្នី ពីឋានន្តរស័ក្តិអនុមន្ត្រីថ្នាក់លេខ១ ទៅជាឋានន្តរស័ក្តិវរមន្ត្រី ថ្នាក់លេខ៣ នៃក្របខ័ណ្ខមន្ត្រីគ្រប់គ្រងរដ្ឋបាលក្រសួងរ៉ែនិងថាមពល ត្រូវបានតែងតាំជាអភិបាលរងខេត្តកែប ។
ដោយឡែកទន្ទឹមនឹងនោះ រាជរដ្ឋាភិបាល ក៏បានសម្រេចផ្ទេរភារកិច្ចដែលដល់អាណត្តិការងារ ឱ្យមកទទួលមុខតំណែងជាអភិបាលរង នៃគណៈអភិបាលខេត្តកែប។
មានប្រសាសន៍នាឱកាសនោះដែរ ឯកឧត្តម ផាន់ ចាន់ធុល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានសម្ដែងនូវការអបអរសាទរលោកលោកស្រី អភិបាលរងទើបឡើងថ្មីទាំង ៥ រូប ហើយឯកឧត្តមក៏បានស្នើដល់អភិបាលរងឡើងថ្មីទាំង៥ រូប ត្រូវខិតខំប្រឹងប្រែងអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន តាមរយៈចំណេះដឹងសមត្ថភាព និងបទពិសោធន៍ដែលមានពីមុនមក ដើម្បីបន្តចូលរួមក្នុងការងារដឹកនាំគ្រប់គ្រង និងអភិវឌ្ឍន៍ខេត្តកែបនេះឱ្យបានកាន់តែមានការរីកចំរើន និងទទួលបានសមិទ្ធផលថ្មីៗថែមទៀត ។
ឯកឧត្តម ផាន់ ចាន់ធុល រដ្ឋលេខាធិការ ក៏បានស្នើដល់រដ្ឋបាលខេត្ត ពិសេសគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ត្រូវបន្តថែរក្សា និងពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ។ បន្តពង្រឹងការគ្រប់គ្រងសភាពការណ៍តាមមូលដ្ឋាន ដើម្បីដាក់ចេញនូវវិធានការនានា សំដៅទប់ស្កាត់ឱ្យបានទាន់ពេលវេលានូវរាល់ សកម្មភាពប៉ុនប៉ងបង្កឱ្យមានភាពចលាចលវឹកវរ និងអសន្តិសុខក្នុងសង្គម។
ត្រូវយកចិត្តទុកដាក់គ្រប់គ្រងដោះស្រាយជម្លោះ និងការទាមទារតវ៉ានានាប្រកប ដោយសន្តិវិធី ផ្អែកលើគោលការណ៍ច្បាប់ យុត្តិធម៌សង្គម និងត្រូវជៀសវាងដាច់ខាតនូវអំពើហិង្សាតាមគ្រប់រូបភាព។ បន្តជំរុញ និងបំផុលចលនាឱ្យមានការចូលរួមអនុវត្តគោលនយោបាយ “ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព” របស់រាជរដ្ឋាភិបាល ដែលមានលក្ខណសម្បត្តិឃុំ ០៧ យ៉ាង ឱ្យបានកាន់តែ មានប្រសិទ្ធភាពជាបន្ថែមទៀតនៅក្នុងភូមិសាស្ត្រខេត្តកែប ទាំងមូល
អត្ថបទ៖ សឹង រ៉ាត់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា