Connect with us

ព័ត៌មានជាតិ

លោក ជា ចាន់តូ ណែនាំមន្ត្រីបុគ្គលិកធនាគារជាតិខិតខំអភិវឌ្ឍន៍ចំណេះដឹងបន្ថែមដើម្បី​ឱ្យ​ស្ថាប័ន​កាន់តែមានភាពរីកចម្រើន

បានផុស

នៅ

លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិបានណែនាំឱ្យមន្ត្រីបុគ្គលិកធនាគារជាតិយកចិត្តទុកដាក់អភិវឌ្ឍចំណេះ ដឹង របស់​ខ្លួន ឱ្យកាន់តែទូលំទូលាយបន្ថែមទៀតដើម្បីឱ្យស្ថាប័នកាន់តែមានភាពរីកចម្រើន។

នៅក្នុងពិធីបើកវគ្គសុក្រឹតការ ជំនាន់ទី១៤ដល់ជូនមន្ត្រីបុគ្គលិកចំនួន៦០រូបមកពីបណ្ដាសាខារាជធានី ខេត្ត ក្នុងក្របខណ្ឌធនាគារជាតិនៃកម្ពុជានៅព្រឹកថ្ងៃទី២៥សីហា លោកជា ចាន់តូ បានមានប្រសាសន៍ថា ការបណ្ដុះបណ្ដាលថ្នាក់សុក្រឹត្យការសម្រាប់មន្ត្រីបុគ្គលិកធនាគាជាតិនៃកម្ពជាគឺជាផ្នែកមួយក្នុងការពង្រីកចំណេះដឹឱ្យកាន់ តែទូលំទូ លាយដល់មន្ត្រីបុគ្គលិកសម្រាប់យកទៅអនុវត្តនៅក្នុងមុខងារនិងភារកិច្ចរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងកាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកជា ចាន់តូ បានបន្តថា« វគ្គសុក្រឹត្យការដែលធនាគារជាតិនៃកម្ពុជាបានរៀបចំជារៀងរាល់ឆ្នាំកន្លងមកនេះក្រៅពីផ្ដល់ចំណេះដឹងជំនាញនោះក៏មានបំណងចង់ឲ្យមន្ត្រីបុគ្គលិកចេះហាត់ពុតលុតដំខ្លួនឲ្យបានសមតាមតួនាទីភារកិច្ចបំបងៗរបស់​ខ្លួន ក៏ដូចធនាគារកណ្ដាលនិងភារកិច្ចផ្សេងៗដែលជាទិសដៅរួមក្នុងការឈានឆ្ពោះទៅសម្រេចតាមដៅផែនការដែលជាទិសដៅរួមដើម្បីធ្វើឲ្យធនាគារជាតិនៃកម្ពុជាមានការអភិវឌ្ឍរីកចម្រើនសមតាមបរិបទសង្គមនិងសេដ្ឋិកិច្ចជាតិស្របតាមកាលៈទេសៈ»។

លោកជាចាន់តូបានបន្ថែមថា ជាមួយនេះក៏ជាឱកាសមួយដើម្បីឲ្យមន្ត្រីធនាគារជាតិនៃកម្ពុជាបានចែករំលែកបទពិសោធន៍ការងាគ្នាររវាងអង្គភាពមួយទៅអង្គភាពមួយទៀតសម្រាប់ជាផលប្រយោជន៍រួមនឹងដើម្បីភាពរីកចម្រើនរបស់ស្ថាបន័  ពិសេសក៏ជាការផ្ដល់ឱកាសសម្រាប់ឲ្យមន្ត្រីវ័យក្មេងដែលជាកម្លាំងបន្តវេនមានសមត្ថភាព ទាំងចំណេះដឹង និងចំណេះធ្វើ ព្រមទាំងមានសុជីវធ៌ម គុណធ៌ម និងមានវិន័យល្អនៅក្នុងកាបំពេញការងារប្រកបដោយភាពម្ចាស់ការ មានសាមគ្គីភាពល្អ មានភាពច្នៃប្រឌិតនិងការទទួលខុសត្រូវខ្ពស់ចំពោះតួនាទីចំភារកិច្ច។

នៅក្នុងឱកាសនោះដែរលោក ជា ចាន់តូ បានក្រើនរំលឹកដល់សិក្ខាកាមទាំងអស់ឲ្យយកចិត្តទុកដាក់អភិវឌ្ឍចំណេះ ដឹង របស់ខ្លួន ដោយស្វ័យសិក្សា ជាពិសេសត្រូវខិតខំត្រង់ត្រាប់ក្រេបយកចំណេះដឹងពីបទឧទ្ទេសនាមដែលមាន ក្នុងវគ្គសុក្រឹត្យការនេះ ដើម្បីពង្រីកចំណេះដឹងឱ្យកាន់ តែទូលំទូ លាយ និងសម្រាប់យកទៅអនុវត្តនៅក្នុងមុខងារនិងភារកិច្ចរបស់ខ្លួនចំទិសដៅប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។

លោក ចាត សូវីរៈ ប្រធាននាយកដ្ឋានបុគ្គលិកបានឲ្យដឹងថាវគ្គសុក្រឹតការ ជំនាន់ទី១៤នេះដំណើរការចំនួន ៦ សប្តាហ៍ ចាប់ពីថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០២២ តទៅ ដើម្បីឆ្លើយតបទៅនឹងតម្រូវនៃការរីកចម្រើននៃប្រព័ន្ធធនាគារនិងហិរញ្ញវត្ថុនៅកម្ពុជា៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

​ក្រុមហ៊ុន​អាកាសចរណ៍​អាមេរិក ប្រទះ​ឃើញ​សាកសពក្នុងកន្លែងដាក់​កង់​យន្តហោះ​​​​ដ៏កម្រ​បំផុត​​

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ពូទីន៖ ហួសពេល​ហើយ ដើម្បី​ធ្វើ​កិច្ចព្រមព្រៀង​ដឹក​ឧស្ម័ន​ថ្មី​ជាមួយ​អ៊ុយក្រែន

ជីវិតកម្សាន្ដ២១ ម៉ោង មុន

អ្នកនាង កាឆយ ទម្លាយរឿងឈឺចាប់ពីក្រោយសំណូមពរ “សុំកៅអី ១០” ទៅរាល់ម្ចាស់ដើមការ

សេដ្ឋកិច្ច២៣ ម៉ោង មុន

គម្រោងសាងសង់ផ្លូវក្រវាត់ព្រំដែន សម្រេចបានលទ្ធផលមួយចំនួន បន្ទាប់ពីបើកការដ្ឋានជិត ២ ខែ

ជីវិតកម្សាន្ដ២៤ ម៉ោង មុន

Dispatch បញ្ចេញ​រូបថត​ Song Min Ho ក្នុង​ពិធី​ជប់លៀង​ កំឡុង​ពេល​បំពេញ​កាតព្វកិច្ចយោធា

Sokha Hotels

ព័ត៌មានពេញនិយម