Connect with us

ជីវិតកម្សាន្ដ

វ័យត្រឹម ២១ ស្រីនា មានទេពកោសល្យដែលមនុស្ស​គ្រប់​គ្នា​ប្រាថ្នាចង់បាន

បានផុស

នៅ

ជឿជាក់ថា ទាំងក្មេង ចាស់ យុវវ័យ ដែលបានប្រើប្រាស់បណ្តាញសង្គម ហ្វេសបុក តេឡេក្រាម ក៏ដូចជាយូធូប និង TikTok ច្បាស់ជាបានដឹងនិងស្គាល់អំពី កញ្ញា ស្រីនា​ ដែលមានឈ្មោះបោះសំឡេង ទាំងទេពកោសល្យ សមត្ថភាព រូបសម្រស់ និងភាពជោកជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កញ្ញា ជា ស្រីនា មានអាយុត្រឹមតែ ២១ ឆ្នាំ បានក្លាយជា Youtuber និងជា Influencer វ័យក្មេងម្នាក់ដ៏មានប្រជាប្រិយភាពនៅក្នុងស្រុក។ ស្រីនា បានទាក់ទាញចំណាប់អារម្មណ៍ពីសំណាក់អ្នកទស្សនា មហាជន ទាំងចាស់ ក្មេង យុវវ័យ បណ្តាមហាជននានា តាមរយៈភាពជោគជ័យរបស់កញ្ញាផ្ទាល់។ ស្រីនា ទទួលបាននិទ្ទេស A នៅសាលាអន្តរទ្វីប អាមេរិកកាំងក្នុងការបញ្ចប់ថ្នាក់ទី១២ និង​ជាកូនស្រីម្ខាស់សំអាងការដ៏ល្បីឈ្មោះនៅក្នុងស្រុកមានឈ្មោះថា «សំអាងការប្រណីតនារី»  ថែមទាំងក្លាយជាអ្នកដែលមានមុខជំនួញផ្ទាល់ខ្លួនទាំងវ័យក្មេងម្នាក់ បួករួមទាំងការបង្កើតជា Channel YouTube  ផ្ទាល់ខ្លួន ដែលភាគច្រើនជាវីឌីអូការ Make up ការញាំអី គន្លឹះនៃការរៀនពូកែ ការចែក​រំលែក​ផ្សេងៗ និងការញាំអីជាមួយគ្រួសារ ហើយគ្រប់វីឌីអូទាំងអស់ដែលបានផុសសុទ្ធសឹងតែទទួលបានប្រជាប្រិយភាពខ្លាំងពីមហាជន។

តារាស្រីរូបនេះ មិនត្រឹមតែពូកែខាងមុខជំនួញ ការលក់ផលិតផលនានាក៏មានសន្ទុះមិនធម្មតា និង​ទទួលបានស្ពន់ស័រ ពីក្រុមហ៊ុនទូរស័ព្ទ ក្រុមហ៊ុន Skincare  និងក្រុមហ៊ុននៃហាងសម្លៀកបំពាក់ល្បីៗមួយចំនួនទៀត។ ចំណុចពិសេសជាច្រើនទៀត ស្រីនា​ មានការសរសើរពីអ្នកបណ្តាអ្នកគាំទ្រ ថាជាមនុស្សដែលមានការរួសរាយ រូបសម្រស់ស្រស់ស្អាត ការលេងខ្លួនមិនសូវមានស៊ិចស៊ី តែការលីប ស៊ីវីល័យ ទាក់ទាញដែលមើលទៅថ្លៃថ្នូរ ថែមទាំងមានភាពឆ្ងាតវ័យក្នុងការរកស៊ីទៀតផង។

លើសពីនេះទៅទៀត បើយោងតាមការបង្ហាញឲ្យដឹងនៅក្នុងវីឌីអូ ផេកជាផ្លូវការស្រីនា ទទួលបាន follow លើ Instagram ដល់ទៅ 1M followers ជាចំនួនដ៏ច្រើនមួយ ដែលទទួលបានបើទោះបីជាកញ្ញាមិនមែនជាតារាអាជីបនោះទេ។ ហើយកាលពីថ្ងៃទី០៦​ ខែកក្កដា ឆ្នាំ២០២២ អ្នកជំនួញវ័យក្មេងរូបនេះត្រូវបាន ក្រុមហ៊ុន WOWNOW រៀបចំកម្មវិធីស្វាគមន៍ជាទូតសុឆ្ឆ​ន្ទៈជាផ្លូវការ នៅសណ្ឋាគាដ៏ប្រណិតក្នុងទីក្រុងភ្នំពេញ គឺ Hyatt Regency Phnom Penh។​ ជាក់ស្តែងកាលពីខែកក្កដា ឆ្នាំ២០២២ ស្រីនា ត្រូវបានក្រសួងអប់រំយុវជន​ និងកីឡា ផ្តល់កិត្តិយស ធ្វើជាគណៈកម្មកាមួយរូប ក្នុងកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ ២០២២ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្យ​ទៀតផង។

គួរបញ្ជាក់ថា កាលពីពេលថ្មីនេះ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ ស្រីនា ទើបតែបានទៅទទួលសញ្ញាបត្រ​បញ្ចប់ការសិក្សាផ្នែកគ្រប់គ្រងពាណិជ្ជកម្ម (Science in Business Administration) នៅសកលវិទ្យាល័យ Arizona United States ឆ្នាំ២០២២ នៅលើទឹកដីសហរដ្ឋអាមេរិក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​រដ្ឋាភិបាល​ថៃ​ដោះលែង​អតីតរដ្ឋមន្ត្រី​ពាណិជ្ជកម្មដែលជាប់​ទោស​ក្នុង​រដ្ឋាភិបាល​លោក​ប្រាយុធ​

កីឡា២ ម៉ោង មុន

ឡេង ណូរ៉ា និង រ៉េត លីហេង ជា​កីឡាករ​ក្មេង​ជាងគេ​​ក្នុង​ក្រុម​ជម្រើស​ជាតិ

ព័ត៌មានជាតិ២ ម៉ោង មុន

ថ្នាក់ដឹកនាំខេត្តស្វាយរៀង ប្រាប់កងរាជអាវុធហត្ថទើបជ្រើសរើសថ្មី ត្រូវការពារឱ្យបាននូវសុខសន្តិភាព និងរាជរដ្ឋាភិបាលស្របច្បាប់

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ចិន៖ ការ​លក់​អាវុធ​អាមេរិក​ឲ្យ​តៃវ៉ាន់ ធ្វើ​ឲ្យ​ខូច​ទំនាក់ទំនង​ក្រុង​វ៉ាស៊ីនតោន-ប៉េកាំង

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

មនុស្ស៥៤នាក់​ស្លាប់និងរាប់សិបនាក់បាត់ខ្លួនក្នុងហេតុការណ៍លិចទូកនៅនីហ្សេ​រី​យ៉ា

ព័ត៌មានជាតិ៤ ម៉ោង មុន

ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន

សន្តិសុខសង្គម៣ ម៉ោង មុន

ថ្នាក់ដឹកនាំវត្ត និងមន្ត្រីធម្មការខណ្ឌ ចាត់វិធានការលើព្រះសង្ឃមួយអង្គក្រោយបែកធ្លាយវីដេអូអង្គុយសារសងជាមួយនារីម្នាក់

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ភ្ញាក់ផ្អើលជាថ្មី! ក្រុមហ៊ូធី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង វាយប្រហារអ៊ីស្រាអែល

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អាមេរិក បញ្ជាក់​ថា​នឹង​មិនប្រគល់​អាវុធ​នុយក្លេអ៊ែរឲ្យ​ទៅ​អ៊ុយក្រែនវិញ​ទេ

សន្តិសុខសង្គម២២ ម៉ោង មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម