កីឡា
តារាងចំណាត់ថ្នាក់ពិភពលោក (FIFA Ranking) របស់ជម្រើសជាតិកម្ពុជា ខែសីហាចេញហើយ
សហព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA) នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ នេះ បានចេញចំណាត់ថ្នាក់ពិភពលោក (FIFA World Ranking) សម្រាប់ប្រទេសជាសមាជិក ២១១ប្រទេស ប្រចាំខែសីហា។
យោងតាមតារាង ក្នុងខែសីហា នេះកម្ពុជា ឈរនៅចំណាត់ថ្នាក់លេខ១៤៣ លើពិភពលោក ដោយមាន ៩៥៤.៣ ពិន្ទុ ស្មើគ្នាទៅនឹងខែមិថុនា កន្លងទៅ ដោយសារខែកក្កដា ជម្រើសជាតិឈុតធំពុំមានការប្រកួត។
ឈរនៅលេខ១៤៣នេះ បានសេចក្ដីនៅក្នុងទ្វីបអាស៊ីដែលមាន ៤៦ប្រទេស កម្ពុជា ស្ថិតនៅលេខ៣៥ និងឈរនៅលេខ៨ ក្នុងតំបន់អាស៊ីអាគ្នេយ៍ លើឡាវ, ព្រុយណេ និងទីម័រខាងកើត។
កាលពីខែមិថុនា កម្ពុជា ឈរនៅលេខ ១៧៤ដូចគ្នា ប៉ុន្តែពេលនោះកម្ពុជា ត្រូវបានដកពិន្ទុដល់ទៅ ១២.៣១ពិន្ទុ ក្រោយពីការប្រកួតជម្រុះជើងឯកអាស៊ី (AFC Asian Cup) ជុំទី៣ នៅឥណ្ឌា ចាញ់២ និងស្មើ១។
សូមបញ្ជាក់ថា ចំណាត់ថ្នាក់ពិភពលោក (FIFA World Ranking) នេះគេគិតតែការប្រកួតរបស់ក្រុមជម្រើសជាតិឈុតធំ ប៉ុណ្ណោះ។ ចំពោះឈុតយុវជនពុំត្រូវបានរាប់បញ្ចូលឡើយ។
នៅខែកញ្ញា ខាងមុខនេះ ចំណាត់ថ្នាក់ពិភពលោក (FIFA World Ranking) របស់កម្ពុជា នឹងមានការប្រែប្រួលវិញហើយ ដោយសារតែមានការប្រកួតមិត្តភាពអន្តរជាតិ ទល់នឹងបង់ក្លាដេស ដែលជាការប្រកួតត្រូវបានទទួលស្គាល់ដោយ FIFA ផងដែរ៕
អត្ថបទ ៖ មន្នីរ័ត្ន
-
សន្តិសុខសង្គម២៤ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច