Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ទទួលបានរូបថតរបស់សម្ដេចមួយចំនួន ពីអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានទទួលរូបថតរបស់សម្ដេចមួយចំនួនពីអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក តាមរយៈ Messenger។ សម្ដេចតេជោ ហ៊ុន​ សែន បានអរគុណចំពោះអ្នក ដែលបានផ្តល់រូបថតមកឲ្យសម្ដេច តាមរយៈ Messenger Facebook។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមទំព័រហ្វេសប៊ុក នៅព្រឹកថ្ងៃទី ២៦ ខែសីហានេះ សម្ដេចតេជោ ហ៊ុន សែន បានសរសេរថា «រូបថតដែលបញ្ជូនមកមានមួយចំនួន ខ្ញុំមិនដែលបានឃើញពីមុនមិនដឹងថា ថតនៅពេលណា នៅទីណានិងអ្នកណាជាអ្នកថត?។ លើកនេះមានរូបថត ៤សន្លឹក ដែលខ្ញុំគិតថា ថតក្នុងពេលតែមួយដោយសំ​គាល់ទៅលើអាវ ក្រវ៉ាត់កនិងផ្លាកសញ្ញាសម្រាប់ចូលប្រជុំ តែអ្វីដែលមិនច្បាស់គឺកន្លែង និងពេលវេលា»។

សម្ដេចតេជោ ហ៊ុន សែន សង្ស័យរូបថតទាំងនោះប្រហែលនៅ ៥កន្លែង ឬ ៥ប្រទេសគឺ៖ ១. ការប្រជុំក្រៅផ្លូវការហ្សាកាតា(JIM) ទាំងពីរលើកឆ្នាំ ១៩៨៨ និងឆ្នាំ ១៩៨៩ និងការប្រជុំរៀបចំសមាសភាព SNC ឆ្នាំ ១៩៩១ នៅឥណ្ឌូណេស៊ី។ ២. សន្និសីទប៉ារីសចាប់ផ្តើមដំបូងឆ្នាំ ១៩៨៩ នៅប្រទេសបារាំង។ ៣. ការប្រជុំបង្កើត SNC នៅតូក្យូប្រទេសជប៉ុន ឆ្នាំ ១៩៩០។ ៤. ការប្រជុំ SNCនៅបាងកក ឬប៉ាតាយ៉ា ប្រទេសថៃឆ្នាំ ១៩៩១។ ៥. ការប្រជុំ SNC នៅប៉េកាំងប្រទេសចិនឆ្នាំ ១៩៩១។ សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវដល់អ្នកដែលបានដឹងប្រភពរូបថតនេះ ជួយប្រាប់សម្ដេចផងព្រោះរូបថតទាំងនេះ ទាក់ទងដល់ប្រវត្តិស្វែងរកសន្តិភាពសម្រាប់កម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២៣ ម៉ោង មុន

G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានជាតិ២២ ម៉ោង មុន

សម្ដេចតេជោ បន់ស្រន់ឱ្យស្ថានការណ៍នៅកូរ៉េប្រក្រតីឡើងវិញ និងថា«មិត្តកម្ពុជាមិនចង់ឃើញមិត្តកូរ៉េមានវិបត្តិ»

Sokha Hotels

ព័ត៌មានពេញនិយម