ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ថា យោធា អ៊ុយក្រែន នឹងធ្វើរដ្ឋប្រហារ បើលោក Zelensky នៅតែបែបនេះ
អតីតប្រធានាធិបតីរុស្ស៊ីលោក Dmitry Medvedev បានព្យាករណ៍ថា យោធាអ៊ុយក្រែនអាចនឹងធ្វើរដ្ឋប្រហារនៅទីក្រុងកៀវ ដោយសារតែរដ្ឋាភិបាលស៊ីវិលរបស់លោកប្រធានាធិបតី Volodymyr Zelensky បដិសេធមិនចរចាសន្តិភាពជាមួយរុស្ស៊ី ។
លោក Medvedev ដែលបច្ចុប្បន្នជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខជាតិរុស្ស៊ីបានគូសបញ្ជាក់អំពីសេណារីយ៉ូនេះថា មានជម្រើស ២ ដែលលោកជឿជាក់ថា អ៊ុយក្រែនអាចទទួលយក គឺរដ្ឋាភិបាលរបស់លោក Zelensky ត្រូវកែតម្រូវជំហររបស់ខ្លួនវិញ និងយល់ព្រមតាមលក្ខខណ្ឌរបស់រុស្ស៊ីសម្រាប់ការបញ្ចប់អរិភាព ។
ទីក្រុងម៉ូស្គូបានប្រកាសតំបន់គ្មានយោធា និងកម្ចាត់ពួក neo-Nazi របស់អ៊ុយក្រែន ជាគោលដៅនៃប្រតិបត្តិការយោធារបស់ខ្លួនក្នុងប្រទេសនេះ ។ ដើមឡើយទីក្រុងកៀវមានឆន្ទៈក្នុងការទទួលយកឋានៈអព្យាក្រឹត ប៉ុន្តែក្រោយមកបានផ្លាស់ប្ដូរជំហរ ដោយសារតែជំនួយយោធារបស់លោកខាងលិច ។
ទន្ទឹមនោះលោក Zelensky ក៏បានប្រកាសដែរថា ការកម្ចាត់រុស្ស៊ីនៅលើសមរភូមិ និងដណ្តើមយកទឹកដីទាំងអស់ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ទីក្រុងកៀវ មុនឆ្នាំ ២០១៤ គឺជាជម្រើសតែមួយគត់ដែលអាចធ្វើទៅបានសម្រាប់ប្រទេសរបស់គាត់ ។
គួរបញ្ជាក់ថា រហូតមកដល់ពេលនេះសង្គ្រាមលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនដែលលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ចាត់ទុកជាប្រតិបត្តិការយោធាពិសេសបានអូសបន្លាយពេលជាង ៦ ខែមកហើយ បន្ទាប់ពីផ្ទុះការវាយលុកកាលពីថ្ងៃទី២៤ ខែកុម្ភៈ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ RT
ចុចអាន ៖ លោក Zelensky ថា អ៊ុយក្រែន នឹងបន្តប្រយុទ្ធជាមួយ រុស្ស៊ី ដល់ទីអវសាន (មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
បច្ចេកវិទ្យា១៩ ម៉ោង ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?