កីឡា
លោកគ្រូ Conor ប្រាប់ថា ព្រះខ័នរាជស្វាយរៀងត្រូវតាំងស្មារតីវិជ្ជមានរាល់ការប្រកួត
ព្រះខ័នរាជស្វាយរៀងនឹងប្រកួតជាមួយបឹងកេត ក្នុងសប្តាហ៍ទី១៧ នៃលីគកំពូលកម្ពុជារដូវកាល២០២២ វេលាម៉ោង៦:៣០នាទីល្ងាច ថ្ងៃសៅរ៍ ទី២៧ ខែសីហានេះ នៅកីឡដ្ឋានស្វាយរៀង ដែលមានការផ្សាយផ្ទាល់តាមរយៈផេក«កម្ពុជាថ្មី»។

កាលពីសប្តាហ៍ទី១៦កន្លងទៅនេះ ព្រះខ័នរាជស្វាយរៀងបានចាញ់ភ្នំពេញក្រោនដោយលទ្ធផល ០-៣ និងការប្រកួតចុងក្រោយស្មើ អគ្គិសនីកម្ពុជា ១-១ ក្នុងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ថ្នាក់ជាតិ វគ្គ៨ក្រុមចុងក្រោយ ដែលជំរុញឲ្យក្រុមទាំងមូលត្រូវប្រមូលស្មារតី និងតាំងចិត្តវិជ្ជមានសម្រាប់ការប្រកួតដែលនៅមានខាងមុខ ជាពិសេសការជួបបឹងកេតក្នុងសប្តាហ៍ទី១៧នេះ។
លោក Conor Nestor គ្រូបង្វឹកព្រះខ័នរាជស្វាយរៀង បាននិយាយថា ៖«យើងត្រៀមខ្លួនដូចរាល់ការប្រកួតកន្លងមកអីចឹង។ ឈ្នះ និងចាញ់គឺជាផ្នែកមួយនៃបាល់ទាត់ ដែលយើងមិនអាចកែប្រែបានឡើយ ប៉ុន្តែអ្វីដែលសំខាន់នោះគឺយើងត្រូវតាំងស្មារតីឲ្យវិជ្ជមានជានិច្ច។ យើងដឹងថា យើងនឹងជួបក្រុមល្អ ប៉ុន្តែមែនទែនទៅ ក្រុមទាំង៨នៅលីគកំពូលសុទ្ធតែល្អទាំងអស់ ដូច្នេះរាល់ការប្រកួតគឺពិតជាសំខាន់ណាស់»។

សម្រាប់ការជួបគ្នាទាំងរដូវកាល២០២១ និង២០២២នេះ ព្រះខ័នរាជស្វាយរៀង និង បឹងកេត ធ្លាប់ប៉ះគ្នា៤ដងហើយគឺ ព្រះខ័នរាជស្វាយរៀងឈ្នះ២ដង បឹងកេតឈ្នះ១ដង និងស្មើគ្នា១ដង។ រដូវកាល២០២១ ជើងទី១ បឹងកេតបានឈ្នះព្រះខ័នរាជស្វាយរៀង ដោយលទ្ធផល ១-២ នៅទឹកដីស្វាយរៀង និងជើងទី២ ក្រុមទាំងពីរស្មើគ្នា ១-១ នៅទឹកដីបឹងកេត ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែកញ្ញា។
ឆ្នាំ២០២២នេះ ជួបគ្នា២លើក ព្រះខ័នរាជស្វាយរៀងបានយកឈ្នះទាំងពីរលើក។ ជើងទី១កាលពីខែមីនា បឹងកេត បានចាញ់ ០-៤ នៅទឹកដីស្វាយរៀង និងជើងទី២ កាលពីខែកក្កដា ព្រះខ័នរាជស្វាយរៀង បានឈ្នះ ០-១ នៅទឹកដីបឹងកេត។
ថ្ងៃសៅរ៍ ទី២៧ ខែសីហា សប្តាហ៍នេះគឺជាការជួបគ្នាលើកទី៣នៅក្នុងលីគកំពូលរដូវកាលនេះ ពីព្រោះគោលការណ៍ថ្មីនៃការប្រកួតលីគត្រូវធ្វើឡើង៣ដងទើបចប់វគ្គវិលជុំសន្សំពិន្ទុ។ បន្ទាប់មកក្រុមកំពូលទាំង៤ត្រូវប្រកួតខ្វែងគ្នាទៀតទើបរកក្រុមឡើងទៅប្រកួតវគ្គផ្តាច់ព្រ័ត្ររកជើងឯក៕

អត្ថបទ៖ វីរបុត្រ

-
សន្តិសុខសង្គម១៣ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?