នយោបាយ
ក្រោយផុតបម្រាម! តើអតីតមន្ត្រីបក្សប្រឆាំងណាខ្លះ អាចចូលធ្វើ និងមិនអាចធ្វើនយោបាយវិញ?
តុលាការកំពូល កាលពីថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០១៧កន្លងទៅនេះ បានសាលដីកាសម្រេចរំលាយគណបក្សសង្រ្គោះជាតិ ដោយសារមេដឹកនាំគណបក្សនេះ ត្រូវបានចោទប្រកាន់ពាក់ព័ន្ធនឹងបទល្មើសក្បត់ជាតិ ដោយបានឃុបឃិតជាមួយបរទេស ប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។ នៅក្នុងសាលដីកានោះ ក៏បានសម្រេចហាមឃាត់បុគ្គល ជាថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិចំនួន ១១៨នាក់ មិនឲ្យធ្វើសកម្មភាពនយោបាយសម្រាប់រយៈពេល ៥ឆ្នាំ គិតចាប់ពីកាលបរិច្ឆេទនៃការប្រកាសសាលដីកានេះផងដែរ។
គិតតាំងពីខែវិច្ឆិកា ឆ្នាំ ២០១៧ មកដល់ខែសីហា ឆ្នាំ ២០២២នេះ គឺមានរយៈពេលជិត ៥ឆ្នាំហើយ ដែលអតីតថ្នាក់ដឹកនាំ និងមន្ត្រីនៃអតីតគណបក្សសង្រ្គោះជាតិ ត្រូវបានហាមឃាត់មិនឲ្យធ្វើសកម្មភាពនយោបាយ ពោលគឺនៅសល់តែជាង ២ខែទៀតប៉ុណ្ណោះ បម្រាមនៃការហាមឃាត់នេះ នឹងត្រូវផុតសុពលភាពហើយ។ តើអតីតថ្នាក់ដឹកនាំ និងមន្ត្រីនៃអតីតគណបក្សសង្រ្គោះជាតិណាខ្លះ អាចចាប់ផ្ដើមធ្វើនយោបាយវិញ ក្រោយបម្រាមនេះផុតសុពលភាព? និងថា តើអតីតថ្នាក់ដឹកនាំ និងមន្ត្រីនៃអតីតគណបក្សប្រឆាំងណាខ្លះ នៅតែមិនអាចធ្វើនយោបាយបាន?
លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ២៦ ខែសីហានេះថា នៅពេលដែលផុតបម្រាមហើយនោះ គឺអតីតថ្នាក់ដឹកនាំ និងមន្ត្រីនៃអតីតគណបក្សសង្រ្គោះជាតិ នឹងអាចចាប់ផ្ដើមធ្វើនយោបាយ ដូចប្រជាពលរដ្ឋដទៃទៀតដែរ។ ប៉ុន្តែសម្រាប់អតីតថ្នាក់ដឹកនាំ និងមន្ត្រីមួយចំនួន ដែលត្រូវបានតុលាការសម្រេចកាត់ទោស និងផ្ដន្ទាទោសក្នុងសំណុំរឿងផ្សេងទៀត មិនអាចធ្វើនយោបាយបានទេ។
លោក ជិន ម៉ាលីន បានបញ្ជាក់យ៉ាងដូច្នេះថា «ជាទូទៅ តែកាលណាផុតបម្រាមហ្នឹង គាត់មានសិទ្ធិសេរីភាព នៃការធ្វើនយោបាយដូចពលរដ្ឋដទៃទៀតធម្មតាដែរ….ជាទូទៅអ្នកដែលតុលាការសម្រេចកាត់ទោស និងផ្ដន្ទាទោសហើយ អាហ្នឹងគាត់ម៉េចមានសិទ្ធិធ្វើនយោបាយទៀត គាត់ត្រូវអនុវត្តទោសរួចសិន»។
សូមជម្រាបថា ក្នុងរយៈពេលជិត ៥ឆ្នាំមកនេះ មានអតីតថ្នាក់ដឹកនាំ និងមន្ត្រីនៃអតីតគណបក្សសង្រ្គោះជាតិប្រមាណ ៣០នាក់ បានដាក់ពាក្យស្នើសុំសម្បទាធ្វើនយោបាយឡើងវិញ ហើយក៏ទទួលបានសិទ្ធិធ្វើនយោបាយជាបន្តបន្ទាប់ផងដែរ។
ប៉ុន្តែក្នុងចំណោមអតីតថ្នាក់ដឹកនាំ និងមន្ត្រីនៃអតីតគណបក្សសង្រ្គោះជាតិមួយចំនួន ត្រូវបានកាត់ទោសក្នុងសំណុំរឿងផ្សេងទៀត ដូចជា៖ លោក សម រង្ស៊ី, លោក អេង ឆៃអ៊ាង, លោកស្រី មូរ សុខហួរ, និងលោក ហូរ វ៉ាន់ ជាដើម ដែលពួកគេទាំងនោះ នឹងមិនអាចធ្វើនយោបាយវិញបានទេ ព្រោះត្រូវអនុវត្តទោសជាមុនសិន៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា