ជីវិតកម្សាន្ដ
អ្នកលេងហ្វេសប៊ុកថៃប្រតិកម្ម ក្រោយឃើញឈុត “ព្រះរាមចូលកោដ្ឋបញ្ឆោតនាងសិតា” ក្នុងការប្រកួត Miss Grand Cambodia 2022
អ្នកលេងបណ្ដាញសង្គមហេ្វសប៊ុកថៃជាច្រើន កំពុងប្រតិកម្មចំពោះឈុត “ព្រះរាមចូលកោដ្ឋបញ្ឆោតនាងសិតា” របស់បេក្ខនារីតំណាងខេត្តស្វាយរៀង នៅក្នុងការប្រកួត Miss Grand Cambodia 2022។
កាលពីថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២២ កម្មវិធី Miss Grand Cambodia 2022 បានធ្វើការប្រកួតវគ្គឈុតតំណាងខេត្ត-ក្រុងចំនួន ៣៣ ក្នុងនោះមានបេក្ខនារីជាច្រើន បានបង្ហាញពីឈុតដ៏ស្រស់ស្អាតកើតចេញពីការច្នៃប្រឌិតរបស់កូនខ្មែរ ដោយផ្សារភ្ជាប់ជាមួយប្រវត្តិ និងវប្បធម៌ប្រចាំខេត្ត-ក្រុងនីមួយៗ។
ក្រោយពីការបង្ហាញឈុតតំណាងខេត្ត-ក្រុងចប់ អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកថៃជាច្រើន ហាក់មានការប្រតិកម្មលើឈុតតំណាងខេត្តស្វាយរៀង ដែលគ្រងឈុតដោយកញ្ញា អេង ស្រីនូ។ មានផេកថៃជាច្រើនបានយកវីដេអូ និងរូបភាពទៅបង្ហោះក្នុងលក្ខណៈសើចចំអកមើលងាយ ហើយមួយចំនួនទៀតថា ឈុត “ព្រះរាមចូលកោដ្ឋបញ្ឆោតនាងសិតា” នេះបានលួចចំលងពីវប្បធម៌ថៃ។ ប៉ុន្តែសម្រាប់អ្នកគាំទ្រវិស័យបវរកញ្ញានៅកម្ពុជាជាច្រើន បានកោតសរសើរពីស្នាដៃ និងការច្នៃប្រឌិតរបស់ឈុតមួយនេះ ដោយបានបង្ហាញពីភាពល្អប្រណិត និងស្រស់ស្អាតបូករួមជាមួយការលើកបង្ហាញពីមរតកវប្បធម៌ខ្មែរ តាមរយៈចម្លាក់ ល្បាក់ផ្កា ជាពិសេសលើកទឹកចិត្តឲ្យខិតខំប្រឹងប្រែងបន្តទៀត។
ទន្ទឹមនឹងនេះ បើតាមហ្វេសប៊ុកឈ្មោះ Samon Koem ត្រូវបានស្គាល់ថា ជាអ្នកដំឡើងឈុតក៏បានបង្ហោះពីអត្ថន័យឈុតនេះផងដែលថា រឿងរាមកេរ្ដិ៍ ជាប្រភេទអក្សរសិល្ប៍ទេវកថា ដែលមានឥទ្ធិពលខ្លាំងលើសង្គមខ្មែរតាំងពីបុរាណមក ដូចមានបង្ហាញជាចម្លាក់ គំនូរ ល្ខោនច្រើនបែបយ៉ាង សំណេរកាព្យ និងការនិទានផ្ទាល់មាត់ជាដើម។ ទស្សនីយភាពដែលកំពុងបង្ហាញឡើងជាឈុតតំណាងជាតិ ក្នុងលក្ខណៈទម្រង់ច្នៃប្រឌិតបែបសិល្បៈបុរាណក្នុងដំណើររឿងនៃ វគ្គមួយនៅក្នុងរឿងរាមកេរ្តិ៍ បានបង្ហាញអំពីអត្តចរិតរបស់នាងសីតា ដែលបានសច្ចាថា នឹងមិនវិលទៅជួបព្រះរាមជាដាច់ខាត លុះត្រាតែព្រះរាមសុគត។ ដោយសារតែមូលហេតុនេះ ព្រះរាមបានធ្វើពុតជាចូលទិវង្គត ដើម្បីបញ្ឆោតនាងសីតាឲ្យវិលមកជួបព្រះរាមវិញ។ ពេលដឹងដំណឹងថាព្រះរាមចូលទិវង្គត នាងសីតាក៏ត្រឡប់មកនគរវិញ ហើយបានយំខ្សឹកខ្សួលនៅចំពោះកោដ្ឋដាក់ព្រះសពរបស់ព្រះរាមរហូតដល់បាត់បង់ស្មារតី។
លើសពីនេះ ម្ចាស់ហ្វេសប៊ុក Samon Koem បានបន្តថា ចលនារឿងបុរាណមួយនេះ ក៏ត្រូវបានអ្នកនិពន្ធយកមកសម្ដែងឡើងនាពេលបច្ចុប្បន្ននេះផងដែរ។ តាមរយៈការបង្ហាញនូវឈុតតំណាងជាតិមួយនេះ ក៏បានស្ដែងឲ្យឃើញពីមរតកវប្បធម៌ដ៏អស្ចារ្យនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈចម្លាក់ ល្បាក់ផ្កា និកាយវិការក្នុងទម្រង់បុរាណនៃតួអង្គផងដែរ។ គួរបញ្ជាក់ថា ក្រោយពីមានភាពចម្រូងចម្រាសពីភាគីថៃយ៉ាងណាក៏ដោយ តែអ្នកដំឡើងឈុតហាក់មិនតបតបង្កើតជាបញ្ហាផ្សេងៗកំឡុងពេលប្រកួតឡើយ៕
អត្ថបទ៖ ផានិត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២២ ម៉ោង ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍២ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់