Connect with us

សេដ្ឋកិច្ច

ឧកញ៉ា សុង សារ៉ន៖ សហព័ន្ធស្រូវអង្ករ​ដាក់ផែនការ​នាំអង្ករចេញឱ្យបាន ៨០ម៉ឺនតោន ក្នុងឆ្នាំ ២០២២

បានផុស

នៅ

សហព័ន្ធស្រូវអង្ករកម្ពុជា បានដាក់ផែនការនាំអង្ករចេញឱ្យបាន ៨០ម៉ឺនតោន នៅឆ្នាំ ២០២២នេះ។ នេះបើតាមការ​បញ្ជាក់​របស់លោកឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជានៅក្នុងកិច្ចសម្ភាសន៍កម្មវិធី Grow Under Peace របស់កម្ពុជាថ្មី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈផែនការនេះ ប្រធានសហព័ន្ធស្រូវអង្ករ គូសបញ្ជាក់ថា ដោយផ្អែកលើការកសាងទីផ្សាររវាងរដ្ឋ និងរដ្ឋ​ និងការពង្រីកទីផ្សារទៅសហគមន៍អឺរ៉ុប ជាពិសេសប្រទេសបារាំង ដែលមានការពេញចិត្តជាខ្លាំងមកលើគុណភាពអង្ករ​កម្ពុជា។ លោកឧកញ៉ា បញ្ជាក់ដូច្នេះ« យើងព្យាយាមយកទីផ្សារប្រទេសបារាំង គឺជាមូលដ្ឋានរឹងមាំសម្រាប់នាំចូល​អង្ករកម្ពុជា ចែកចាយទៅប្រទេសផ្សេងៗ នៅតំបន់អឺរ៉ុប»។

លោក ឧកញ៉ា សុង សារ៉ន បានបន្ថែមទៀតថា កម្ពុជា នឹងកសាងលក្ខណៈពិសេសនៃអង្ករកម្ពុជា ដោយផលិតអង្ករ​ក្រអូប អង្ករ SKO (សែនក្រអូបសូន្យមួយ) អង្ករម្លិះអង្គរ ជាប្រភេទអង្ករប្រណីត និងអង្ករដំណើបស្បៃមង្គល ដើម្បីបំពេញ​តម្រូវការទីផ្សារប្រទេសចិន ជាដើម។ ការប្រឹងប្រែងផលិតអង្ករទាំងអស់នេះ គឺដើម្បីបង្ហាញអត្តសញ្ញាណ​របស់ជាតិ ដោយយើងមានលក្ខណៈពិសេស ដែលគេមិនអាចធ្វើបាន ឬអាចប្រកួតប្រជែងជាមួយគេបាន។

យោងតាមរបាយការណ៍ពីក្រសួងកសិកម្ម បានបង្ហាញថា រយៈពេល៧ខែក្នុងឆ្នាំ២០២២ កម្ពុជាសម្រេចការនាំ​ចេញអង្ករទៅ​ទីផ្សារអន្តរជាតិ បានប្រមាណជាង ៣៥ម៉ឺនតោន មានការកើនឡើងជាង១៣% ទៅកាន់ទីផ្សារទិសដៅចំនួន ៥៣ ប្រទេស។ ក្នុងនោះ ប្រទេសចិននៅតែឈរលំដាប់លេខ១ ដែលបានបញ្ជាទិញអង្ករច្រើនជាងគេពីកម្ពុជា ក្នុងបរិមាណ​ចំនួន ១៧ ម៉ឺនតោន ដែលមានការកើនឡើងជាង១០%។ ចំណែកបរិមាណអង្ករនាំចេញទៅកាន់ទិសដៅ​ទីផ្សារអឺរ៉ុបវិញ មានចំនួនប្រមាណជាង ១១ម៉ឺនតោន កើនឡើងចំនួន ៤៧% និង ទៅកាន់ប្រទេសក្នុងអាស៊ាន​មានចំនួនជិត ៣ម៉ឺនតោន កើនឡើងចំនួនជិត២%ផងដែរ។

នៅឆ្នាំ ២០២១ ​មានក្រុមហ៊ុន​ដែល​បាន​នាំ​ចេញ​អង្ករ​​ចំនួន ៦២ ​ក្រុមហ៊ុន ក្នុងបរិមាណ​ចំនួន ៦១៧ ០៦៩ ​តោន ​ថយ​ចុះ​ចំនួន ៧៣. ៧៦០​ តោន (-១០,៦៨%​ បើ​ធៀប​នឹង​បរិមាណ​នាំ​ចេញ​ក្នុង​ឆ្នាំ​ ២០២០ ដែល​មាន​ចំនួន ៦៩០ ៨២៩​តោន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

Sokha Hotels

ព័ត៌មានពេញនិយម