Connect with us

ព័ត៌មានជាតិ

ទូត​កម្ពុជា​នៅ​កូរ៉េខាងត្បូង អំពាវ​ដល់​បងប្អូន​ខ្មែរ​ស្នាក់នៅ និង​ធ្វើការ​នៅ​កូរ៉េខាងត្បូង កុំ​ជឿ​លើ​ការ​ញុះញង់​តាម​លក្ខណៈ​ប្រជាភិថុតិ​របស់​ជន​អគតិ

បានផុស

នៅ

ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​កូរ៉េខាងត្បូង បាន​អំពាវ​ដល់​បងប្អូន​ខ្មែរ​ស្នាក់នៅ និង​ធ្វើការ​នៅ​ប្រទេស​កូរ៉េខាងត្បូង កុំ​ជឿ​លើ​ការ​ញុះញង់​តាម​លក្ខណៈ​ប្រជាភិថុតិ​របស់​ជន​អគតិ​មួយចំនួន​ឲ្យ​បោះបង់​ការងារ​ត្រលប់​ទៅកាន់​កម្ពុជា​វិញ​។

យោងតាម​សេចក្ដីណែនាំ​របស់​ស្ថាន​ទូត​កម្ពុ​ជាប្រចាំ​សាធារណរដ្ឋ​កូរ៉េ​ ចុះ​ថ្ងៃទី​២៦​សីហា​នេះ​បានអោយដឹងថា​ថ្មីៗ​នេះ ស្ថានទូត​បានទទួល​ព័ត៌មាន​អំពី​ការឃោសនា​ប្រជាភិថុតិ​បែប​អប្បិយ​ជំនឿ​ប្រាសចាក​ពី ការពិត ដែល​បាន​បំផុសបំផុល​ឱ្យ​បងប្អូន​ខ្មែរ​ដែល​កំពុង​បម្រើ​ការងារ និង​រស់នៅ​សាធារណរដ្ឋ​កូរ៉េ មាន ការពិត​ភ័យ និង​បោះបង់ចោល​ការងារ និង​ទ្រព្យសម្បត្តិ ហើយ​វិលត្រឡប់​ទៅ​កម្ពុជា​វិញ​យ៉ាង​តក់ក្រហល់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ថាន​ទូត​សូម​អំពាវនាវ​ដល់​សាធារណជន​ដែល​កំពុង​រស់នៅ ធ្វើការ និង​សិក្សា នៅ​សាធារណរដ្ឋ កូរ៉េ កុំ​ជឿ​លើ​ការ​ញុះញង់​តាម​លក្ខណៈ​ប្រជាភិថុតិ​របស់​ជន​អគតិ​មួយ​ចំនួន អោយ បោះបង់ចោល​ការងារ​ដែ​ល​ជា​ប្រភព​ចំណូល​ដ៏​ចម្បង​សម្រាប់​ផ្គត់ផ្គង់​ក្រុមគ្រួសារ និង​ការកសាង​អនាគត ទៅ​ថ្ងៃ​ខាងមុខ​។

ម្យ៉ាងទៀត​ការ​វិល​ត្រលប់​ទៅ​កម្ពុជា​យ៉ាង​ប្រញាប់​នេះ ដោយ​មិន​បាន​ទទួល​ការអនុញ្ញាត​ពី​និយោជក គឺជា​អំពើ​ខុសច្បាប់ ហើយ​បងប្អូន​ប្រឈម​នឹង​ការបាត់បង់​ការងារ​និង​ផលប្រយោជន៍ កិត្តិយស កេរ្តិ៍ឈ្មោះ​និង​ប៉ះពាល់​ដល់ ឱកាស​ការងារ​សម្រាប់​បងប្អូន​ពលករ​ខ្មែរ​ដទៃ​ទៀត​ទៅ​ថ្ងៃ​អនាគត ព្រមទាំង​ធ្វើឱ្យ​ច្រវាក់​ផលិតកម្ម​របស់​និយោជក​កូរ៉េ​រង​នូវ​ផល​ប៉ះពាល់​ផងដែរ​។​

អាស្រ័យហេតុនេះ សូម​សាធារណជន​ទាំងអស់ សូម​ធ្វើការ​ពិចារណា​ឱ្យបាន​ម៉ត់ចត់ ជៀសវាង ការជឿ​ទៅលើ​សំដី​បំផុសបំផុល​ទាំងនោះ ដែល​នាំមក​នូវ​ការបាត់បង់​ផលប្រយោជន៍​ផ្ទាល់​របស់​បងប្អូន នាពេល​អនាគត​។​

ក្នុង​ករណី​ដែល​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ និង​ធ្វើការ​នៅ​សាធារណរដ្ឋ​កូរ៉េ​នេះ បាន​ជួប ប្រទះ ឬ​ប្រឈម​នឹង​ករណី​គំរាមកំហែង ឬ​បង្ខិតបង្ខំ​ណាមួយ សូម​ទំនាក់ទំនង​មក​លេខ​ទូរសព្ទ​ស្ថានទូត +៨២ ២ ៣៧៨៥ ១០៤១ ស្ថានទូត​នឹង​ជួយ​គាំពារ និង​សម្របសម្រួល​តាមផ្លូវ​ច្បាប់៕

ដោយ ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ករណីបាក់ស្ពាននៅស្រុកស្អាង÷ ពលរដ្ឋអាចធ្វើចរាចរចេញ-ចូល តាមខ្លោងទ្វារវត្តពាមប្រជុំ ជាប់ផ្លូវជាតិលេខ២១

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងបរិស្ថាន÷ ខេត្តកោះកុង ជាខេត្តមានខ្យល់បំពុលកម្រិតខ្ពស់ជាងគេ  

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក ហេង សួរ ៖ សាធារណជន​មាន​បំណង​ស្វែង​រក​ការងារធ្វើនៅក្រៅប្រទេស សូមមកប្រើប្រាស់ «បញ្ជរសេវាសាធារណៈចល័ត»

សន្តិសុខសង្គម៨ ម៉ោង មុន

រយៈពេល ២ ថ្ងៃ កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង បង្ក្រាបថ្នាំញៀន ២០០ គីឡូក្រាម និងឃាត់ខ្លួនមុខសញ្ញា ១១ នាក់

ព័ត៌មានជាតិ១១ ម៉ោង មុន

របាយការណ៍បឋម៖ រថយន្តដឹកគ្រឿង​ចក្រ​លើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អាមេរិក ផ្អាក​ជំនួយ​នៅ​បរទេស​ទាំង​អស់ លើកលែង​តែ​ប្រទេស​ចំនួន​២

ព័ត៌មានជាតិ១១ ម៉ោង មុន

របាយការណ៍បឋម៖ រថយន្តដឹកគ្រឿង​ចក្រ​លើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក

ព័ត៌មានជាតិ១៧ ម៉ោង មុន

អេស៊ីលីដាទទួលបានការបញ្ជាទិញសញ្ញាបណ្ណជាង៨៥លានដុល្លារនៃការធ្វើបរិវិសកម្មដំណាក់ទី១

ព័ត៌មានជាតិ៨ ម៉ោង មុន

ករណីបាក់ស្ពាននៅស្រុកស្អាង÷ ពលរដ្ឋអាចធ្វើចរាចរចេញ-ចូល តាមខ្លោងទ្វារវត្តពាមប្រជុំ ជាប់ផ្លូវជាតិលេខ២១

ចរាចរណ៍១៦ ម៉ោង មុន

ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍

Sokha Hotels

ព័ត៌មានពេញនិយម