Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី មិនបញ្ឈប់សង្គ្រាមឡើយ ទោះ អ៊ុយក្រែន បោះបង់គំនិតចូល ណាតូ ក៏ដោយ (មានវីដេអូ)

បានផុស

នៅ

សម្ព័ន្ធមិត្តកំពូលរបស់លោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយកាលពីថ្ងៃសុក្រទី២៦ខែសីហាថា ទីក្រុងមូស្គូ នឹងមិនបញ្ឈប់យុទ្ធនាការយោធារបស់ខ្លួនក្នុងប្រទេសអ៊ុយក្រែនឡើយ បើទោះបីជាទីក្រុង កៀវ បោះបង់ជាផ្លូវការ នូវបំណងប្រាថ្នារបស់ខ្លួនក្នុងការចូលរួមជាមួយអង្គការណាតូក៏ដោយ។

បាតុករអ៊ុយក្រែនប្រឆាំងសង្គ្រាម
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អតីតប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev ដែលបច្ចុប្បន្នជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី ក៏បាននិយាយផងដែរថា រុស្ស៊ីបានត្រៀមខ្លួនដើម្បីជួបពិភាក្សាជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ក្រោមលក្ខខណ្ឌមួយចំនួន។

សូម្បីតែមុនពេលនៃការលុកលុយខែកុម្ភៈក៏ដោយ ទីក្រុងមូស្គូបានបញ្ជាក់យ៉ាងច្បាស់ថា សមាជិកភាពអ៊ុយក្រែនរបស់ណាតូ មិនអាចទទួលយកបានឡើយ។

អតីតប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev

លោក Medvedev បានប្រាប់ទូរទស្សន៍ LCI ថា “ការបោះបង់គំនិតរបស់អ៊ុយក្រែន ក្នុងការចូលរួមនៅក្នុងសម្ព័ន្ធភាពអាត្លង់ទិកខាងជើង ឥឡូវនេះគឺមានសារសំខាន់ ប៉ុន្តែវាមិនទាន់គ្រប់គ្រាន់ទេក្នុងការបង្កើតសន្តិភាព”។

លោកបន្តថា ប្រទេសរុស្ស៊ីនឹងបន្តយុទ្ធនាការនេះ រហូតដល់គោលដៅរបស់ខ្លួនបានសម្រេច។

កងទ័ពរុស្ស៊ី

លោក ពូទីន និយាយថា គាត់ចង់កម្ចាត់ឥទ្ធិពលនិងមនោគមន៍ណាស៊ីចេញពីអ៊ុយក្រែន។ យ៉ាងណាក្តី ទីក្រុងកៀវ និងប្រទេសលោកខាងលិចអះអាងថា នេះគ្រាន់តែជាលេសគ្មានមូលដ្ឋានសម្រាប់សង្គ្រាមប៉ុណ្ណោះ។

គួរបញ្ជាក់ថា រុស្ស៊ី និងអ៊ុយក្រែន បានរៀបចំកិច្ចចរចាជាច្រើនលើក បន្ទាប់ពីការលុកលុយចាប់ផ្តើម ប៉ុន្តែដំណើរការទាំងនោះមិនទទួលបានផ្លែផ្កាទេ ហើយមានការរំពឹងទុកតិចតួចណាស់សម្រាប់ការចាប់ផ្តើមកិច្ចពិភាក្សាជាថ្មី៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ ពូទីន ចេញបញ្ជាឲ្យ កែនទាហាន ជាង ១៣ម៉ឺន នាក់ទៀត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម