ព័ត៌មានអន្ដរជាតិ
ទោះកូវីដឆ្លងខ្លាំងក៏ដោយ ថៃរំពឹងចំណាយជិត ៣ពាន់លានដុល្លារ សម្រាប់ពិធីឆ្លងឆ្នាំថ្មី
ទោះជាស្ថានភាពឆ្លងរាតត្បាតកូវីដ ១៩ ទូទាំងប្រទេសកំពុងធ្ងន់ធ្ងរក៏ដោយ ក៏រដ្ឋាភិបាលថៃ នៅតែសម្រេចឲ្យមានការរៀបចំពិធីបុណ្យឆ្លងឆ្នាំថ្មី ២០២១ ហើយតាមការស្ទង់មតិ ការចំណាយក្នុងពិធីឆ្លងឆ្នាំថ្មីនេះ រំពឹងក្រោម ១០០ពាន់លានបាត និងចាត់ទុកជាឆ្នាំដែលថៃ ចំណាយទាបបំផុតសម្រាប់ពិធីបុណ្យនេះ។
យោងតាមការស្ទង់មតិធ្វើឡើងដោយសាកលវិទ្យាល័យនៃសភាពាណិជ្ជកម្មថៃ ឆ្នាំនេះថៃ រំពឹងចំណាយប្រាក់សរុប ៩១,៥ពាន់លានដុល្លារ គឺឆ្លាក់ចុះ ៣៣,៦% នៃទឹកប្រាក់ចំណាយសរុប ១៣៨ពាន់លានបាតកាលពីឆ្នាំទៅ។
លោក Thanavath Phonvichai បាននិយាយថា ជាមួយនឹងរលករាតត្បាតថ្មី ធ្វើឲ្យពលរដ្ឋថៃ ព្រួយបារម្ភខ្លាំង ទើបការគ្រោងចំណាយសម្រាប់ឆ្នាំនេះ គឺធ្លាក់ចុះ។ លោកថា ជាមធ្យមពលរដ្ឋថៃត្រៀមចំណាយ ៩៨៧៦បាត សម្រាប់ម្នាក់ៗ ក្នុងពិធីបុណ្យឆ្លងឆ្នាំថ្មី គឺធ្លាក់ចុះជិត ៥ពាន់បាត បើធៀបទៅនឹងឆ្នាំ ២០១៩ ដែលពលរដ្ឋថៃម្នាក់ៗ បានចំណាយប្រាក់ប្រមាណ ១៥៦១៥បាត។
ជាមួយការស្ទង់មតិខាងលើ លោក Thanavath បានព្រមានថា រដ្ឋាភិបាលមិនគួរប្រើច្បាប់បិទប្រទេសនោះឡើយ ព្រោះនឹងប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ចជាតិគ្រប់វិស័យទាំងអស់។ លោកថា នៅឆ្នាំ ២០២១ ពលរដ្ឋចង់ឲ្យរដ្ឋាភិបាលគ្រប់គ្រងស្ថានការណ៍ជំងឺកូវីដ ១៩ ឲ្យបានល្អប្រសើរ ដើម្បីជួយពួកគេមានលំនឹងសម្រាប់ប្រកបការរកទទួលទាន។
លោក Thanavath វាយតម្លៃទៀតថា បើសិនជារដ្ឋាភិបាលប្រកាសបិទប្រទេសមែននោះ មានន័យថា ថៃត្រូវខាតបង់ ៧ពាន់លានបាតក្នុងមួយថ្ងៃ ឬ ២០០លានបាត ប្រមាណ ៦ពាន់លានដុល្លារអាមេរិក ក្នុងមួយខែ៕
ប្រែសម្រួល៖ សុភា
ប្រភព៖ Bangkok Post
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានជាតិ២ ម៉ោង ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក