ព័ត៌មានអន្ដរជាតិ
ប៊ុលហ្គារី ចង់ចាប់ផ្តើមទិញឧស្ម័នពី រុស្ស៊ី វិញ
រដ្ឋមន្ត្រីក្រសួងថាមពលប៊ុលហ្គារី លោក Rosen Hristov បានប្រាប់ទូរទស្សន៍ Nova TV កាលពីថ្ងៃសុក្រទី២៦ខែសីហាថា រដ្ឋាភិបាលរបស់លោក កំពុងពិចារណារៀបចំកិច្ចពិភាក្សាជាមួយក្រុមហ៊ុនថាមពលយក្ស Gazprom ស្តីពីការចាប់ផ្តើមនាំចូលឧស្ម័នធម្មជាតិពីរុស្ស៊ី ឡើងវិញ។
លោកនិយាយថា “នៅតែមិនមានកិច្ចពិភាក្សាសកម្មជាមួយក្រុមហ៊ុន Gazprom ប៉ុន្តែយើងបានផ្តល់ការចង្អុលបង្ហាញថា យើងចង់ចាប់ផ្តើមការចរចា ជាជាងបន្តឲ្យពួកគេបញ្ជាក់ពីលក្ខខណ្ឌដ៏ចម្រូងចម្រាសមួយចំនួននៃកិច្ចសន្យា។ យើងគ្រាន់តែផ្តល់ព័ត៌មានថា យើងបានត្រៀមខ្លួនចរចា ហើយបានស្នើឲ្យពួកគេបន្តទំនាក់ទំនង”។
លោកបញ្ជាក់ថា ទីក្រុង សូហ្វ៊ីយ៉ា រំពឹងថានឹងមានការឆ្លើយតបពីក្រុមហ៊ុនរុស្ស៊ី យូរបំផុតត្រឹមសប្តាហ៍ក្រោយ។ លោកសង្កត់ធ្ងន់ថា “យើងនិយាយតែពីកិច្ចសន្យាចាស់ប៉ុណ្ណោះ។ យើងនឹងមិនចុះហត្ថលេខាឡើងវិញ ឬចរចាលើកិច្ចសន្យាថ្មីឡើយ”។
គួរបញ្ជាក់ជាថ្មី កាលពីខែមេសា ប្រទេសប៊ុលហ្គារី បានបដិសេធវិធីទូទាត់ប្រាក់ Ruble សម្រាប់ឧស្ម័នដែលណែនាំដោយរុស្ស៊ី ជាការឆ្លើយតបទៅនឹងទណ្ឌកម្មរបស់លោកខាងលិច។
នៅក្រោមបទប្បញ្ញត្តិថ្មី អ្នកទិញមកពីប្រទេសដែលដាក់កំហិតលើទីក្រុងមូស្គូ ត្រូវមានកាតព្វកិច្ចបង់ជាប្រាក់ Ruble សម្រាប់ឧស្ម័នធម្មជាតិរបស់រុស្ស៊ី។ ការបដិសេធរបស់ទីក្រុង សូហ្វ៊ីយ៉ា ក្នុងការទទួលយកលក្ខខណ្ឌថ្មីនេះ បានជំរុញឲ្យក្រុមហ៊ុន Gazprom បញ្ឈប់ការផ្គត់ផ្គង់ប្រេងឥន្ធនៈដល់ដៃគូប៊ុលហ្គារីរបស់ខ្លួនគឺ Bulgargaz៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ រុស្ស៊ី មិនបញ្ឈប់សង្គ្រាមឡើយ ទោះ អ៊ុយក្រែន បោះបង់គំនិតចូល ណាតូ ក៏ដោយ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ