សុខភាព
ផលប៉ះពាល់ និងមូលហេតុបណ្ដាលឲ្យត្អើក
ការត្អើកគឺជាការកន្ត្រាក់ដោយអចេតនានៃសាច់ដុំ ដែលរក្សាគម្លាតដើមទ្រូងពីពោះរបស់យើង ហើយវាមានសារៈសំខាន់ណាស់ក្នុងការដកដង្ហើម។ ពេលត្អើកម្ដងៗ វានឹងបិទកន្លែងសម្លេង របស់យើងទើបធ្វើឲ្យមានសម្លេង “ហ៊ីក”។
ការត្អើកអាចបណ្ដាលមកពីទទួលទានអាហារច្រើន សេពគ្រឿងស្រវឹងឬភេសជ្ជៈមានហ្គាស និងការរំភើបភ្លាមៗពេក។ ក្នុងករណីខ្លះ ត្អើកអាចជាសញ្ញានៃជំងឺមូលដ្ឋានមួយ សម្រាប់មនុស្សភាគច្រើនគេត្អើកតែពីរបីនាទីតែប៉ុណ្ណោះ កម្រមានអ្នកត្អើករាប់ខែណាស់ បើត្អើករាប់ខែនោះគាត់ប្រាកដមានបញ្ហា ឬស្រកទម្ងន់និងអស់កម្លាំងជាមិនខាន។
មូលហេតុនៃការត្អើករយៈពេលតិចជាង ៤៨ម៉ោងមានដូចជា៖
– ទទួលទានភេសជ្ជៈមានជាតិហ្គាស ឬសារធាតុកាបូណាត
– សេពគ្រឿងស្រវឹងច្រើនជ្រុល
– ទទួលទានអាហារច្រើនពេក
– រំភើប ឬ ស្ត្រេស
– សីតុណ្ហភាពផ្លាស់ប្ដូរភ្លាមៗ
– លេបខ្យល់អំឡុងពេលទំពាស្ករកៅស៊ូ ឬ បៀមស្ករគ្រាប់។
ចំណែកមូលហេតុនៃការត្អើករយៈពេលយូរលើស ៤៨ម៉ោងមានដូចជា៖
– មានរោម ឬ អ្វីមួយកំពុងប៉ះក្រដាស់ត្រចៀករបស់យើង
– មានដុំសាច់ ដុំពក ឬពកក
– ច្រាលឧស្ម័នពីក្រពះពោះវៀន
– ឈឺបំពង់ក ឬរលាកបំពង់ក
– ជំងឺនៃប្រព័ន្ធសរសៃប្រសាទកណ្ដាល
– ការសេពគ្រឿងស្រវឹង
– ការប្រើថ្នាំសន្លប់
– ជំងឺទឹកនោមផ្អែម
– អតុល្យភាពអេឡិចត្រូលីត
– ខូចក្រលៀន
– ប្រើថ្នាំស្តេរ៉ូអ៊ីត។
ជាក់ស្ដែងផលប៉ះពាល់នៃការត្អើករយៈពេលយូរមានដូចជា៖
– ជំងឺរលាកខួរក្បាល
– ជំងឺរលាកស្រោមខួរ
– ជំងឺក្រិនច្រើនកន្លែង
– ជំងឺដាច់សរសៃឈាមខួរក្បាល
– របួសខួរក្បាល
– ដុំសាច់
– ជំងឺមេតាប៉ូលីសនិងថ្នាំ
ដូច្នេះប្រសិនបើអ្នកត្អើកលើសពីរថ្ងៃឬមានអាការដូចការរៀនរាប់ខាងលើសូមប្រញាប់ទៅពិគ្រោះ និងទទួលការព្យាបាលពីគ្រូពេទ្យជំនាញជាបន្ទាន់ព្រោះវាអាចរំខានដល់ដំណេក ការទទួលទានអាហារ និងដំណកដង្ហើមរបស់អ្នក៕
ប្រែសម្រួល៖ វារី
ចុចអាន៖ជំងឺកាមរោគទាំង ៤ នេះ ចេញរោគសញ្ញាតិចតួច ឬគ្មានរោគសញ្ញា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ចរាចរណ៍២០ ម៉ោង ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ