ព័ត៌មានអន្ដរជាតិ
តំបន់ភាគច្រើននៃពិភពលោកនឹងជួបសីតុណ្ហភាពក្ដៅខ្លាំងបំផុតនៅឆ្នាំ ២១០០
បើយោងតាមឯកសារស្រាវជ្រាវចុងក្រោយបានឲ្យដឹងថា តំបន់ភាគច្រើននៃពិភពលោកនឹងស្ថិតក្នុងសីតុណ្ហភាពក្ដៅខ្លាំងបំផុតនៅឆ្នាំ ២១០០ ជាពិសេសតំបន់ត្រូពិច និងអនុតំបន់ត្រូពិច រួមទាំងឧបទ្វីបឥណ្ឌា ផ្នែកធំៗនៃឧបទ្វីបអារ៉ាប់ និងអនុតំបន់សាហារ៉ាអាហ្រ្វិកជាដើម ។

ការសិក្សាបានព្រមានថា វាទំនងជានឹងកើតឡើង បើទោះបីជាយើងទទួលបានជោគជ័យក្នុងការកំណត់ការឡើងកម្ដៅផែនដីដល់ ២ អង្សាសេលើសកម្រិតមុនឧស្សាហកម្មក៏ដោយ ហើយតំបន់ពាក់កណ្តាលរយៈទទឹងជុំវិញពិភពលោក យ៉ាងហោចណាស់នឹងជួបប្រទះរលកកំដៅខ្លាំងជារៀងរាល់ឆ្នាំ ។
ជាឧទាហរណ៍ នៅទីក្រុងឈីកាហ្គោ សហរដ្ឋអាមេរិក អ្នកស្រាវជ្រាវព្យាករណ៍ពីការកើនឡើង ១៦ ដងនៃរលកកម្ដៅដ៏គ្រោះថ្នាក់នៅចុងសតវត្សនេះ ជាពិសេសប្រសិនបើការបំភាយឧស្ម័នផ្ទះកញ្ចក់មិនត្រូវបានកាត់បន្ថយ” ។

ការសិក្សាបានបន្ថែមទៀតថា អ្នកដែលងាយរងគ្រោះបំផុតចំពោះបញ្ហាសុខភាពធ្ងន់ធ្ងរដែលបណ្តាលមកពីរលកកម្ដៅខ្លាំងគឺមនុស្សចាស់ អ្នកក្រ និងកម្មករក្រៅផ្ទះ ហើយបើគ្មានវិធានការសម្របខ្លួនទេ វានឹងបង្កើនអត្រាកើតជំងឺទាក់ទងនឹងកម្ដៅ ហើយនឹងកាត់បន្ថយសមត្ថភាពការងារក្រៅផ្ទះនៅក្នុងតំបន់ជាច្រើន ដែលប្រកបការងារធ្វើកសិកម្មចិញ្ចឹមជីវិត ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ មកដឹងខ្ទង់ចំណាយសម្រាប់ពិធីបុណ្យសពថ្នាក់រដ្ឋរបស់លោក Abe

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ