ព័ត៌មានជាតិ
បុគ្គលិកធនាគារ ហត្ថា សាខាជុំវិញខេត្តសៀមរាប ជាង ១០០នាក់ស្ម័គ្រចិត្តបរិច្ចឈាម ក្រោមប្រធានបទបរិច្ចាគឈាម សង្រ្គោះជីវិត ពិតជួយសង្គមជាតិ
សៀមរាប៖ នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២នេះ បុគ្គលិករបស់ធនាគារ ហត្ថា ប្រមាណជាង១៣៨នាក់ មកពី សាខានានាជុំវិញខេត្តសៀមរាប បានស្ម័គ្រចិត្តចូលរួមបរិច្ចាគឈាម ក្រោមប្រធានបទ “បរិច្ចាគឈាម សង្រ្គោះជីវិត ពិតជួយសង្គមជាតិកម្មវិធីនេះ បានប្រព្រឹត្តិទៅនៅមជ្ឈមណ្ឌលជាតិផ្តល់ឈាមខេត្តសៀមរាប ដែលស្ថិតនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ហើយនេះក៏ជាលើកទី២ហើយដែលធានាគាមួយនេះបានផ្តល់ឈាមជូនមន្ទីរពេទ្យខេត្តសៀមរាបនិងមានការចូលរួមពីលោក អ៊ាប ប៊ុនលឿន អនុប្រធានមន្ទីរសុខាភិបាល តំណាងលោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តសៀមរាប លោកវេជ្ជបណ្ឌិត ប៉ែន ផលគុណ ប្រធានមន្ទីរពេទ្យខេត្តសៀមរាប ព្រមទាំងសហការី និង លោកឈួន សុខា នាយកតំបន់ ខេត្តសៀមរាប ព្រមនាយកសាខា និងបុគ្គលិកនៃធនាគារ ហត្ថា សរុបប្រមាណជា ១៥០នាក់។
លោកឈួន សុខា នាយកតំបន់ធនាគារ ហត្ថា ខេត្តសៀមរាប បាន មាន ប្រសាសន៍ប្រាប់កម្ពុជាថ្មីយើងថា ការចូលរួមបរិច្ចាគឈាមរបស់ បុគ្គលិក ធនាគារ ហត្ថា ក្នុងកម្មវិធីថ្ងៃនេះគឺជាសកម្មភាពមនុស្សធម៌ដ៏មានសារៈសំខាន់មួយ ដែលពិតជាមានតម្លៃក្រៃលែងក្នុងការជួយសង្គ្រោះជីវិតមនុស្ស។ ការងារសង្គមនៅថ្ងៃនេះ ជាសកម្មភាពមួយបន្ថែមទៀត ដែលបានបង្ហាញកាន់តែច្បាស់អំពីការយកចិត្តទុកដាក់ របស់ធនាគារ ហត្ថា ក្នុងការចូលរួមចំណែកលើកស្ទួយសុខមាលភាពសង្គមកម្ពុជាឱ្យកាន់តែប្រសើរឡើង។ សូមបញ្ជាក់ថា នាខែឧសភា ក្នុងឆ្នាំនេះ ដោយមានការសហការពីមជ្ឍមណ្ឌលជាតិផ្តល់ឈាមភ្នំពេញ ធនាគារ ហត្ថា បានប្រារព្ធកម្មវិធីបរិច្ចាគឈាម ម្តងរួមមកហើយនៅរាជធានីភ្នំពេញ ដែលមានបុគ្គលិកការិយាល័យកណ្តាល ធនាគារ ហត្ថា ស្ម័គ្រចិត្តបរិច្ចាគឈាមចំនួន ១0៨នាក់ និងទទួលបានឈាមចំនួន ៧៤ ប្លោក សម្រាប់គាំទ្រដល់មជ្ឍមណ្ឌលជាតិផ្តល់ឈាម។” លោកបន្តថា “ធនាគារ ហត្ថា គឺតែងតែចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសង្គម ទាំងវិស័យសុខាភិបាល វិស័យអប់រំ និងការងារមនុស្សធម៌នានាជាច្រើនរួមមាន៖ សាងសង់អគារ និងឧបត្តម្ភគ្រែពេទ្យជូនមន្ទីរពេទ្យ សាងសង់អាគារសិក្សា ចូលរួមរៃអង្គាសថវិកាជូនមន្ទីរពេទ្យកុមារអង្គរ ផ្តល់សម្ភារសិក្សាជូនសិស្សសាលា ផ្តល់អណ្តូងទឹក បង្រៀនអតិថិជន និងសិស្សានុសិស្សអំពីចំណេះដឹងហរិញវត្ថុ ដាំដើមឈើ សម្អាតអនាម័យតាមដងផ្លូវ ជួសជុលផ្លូវ ឧបត្តម្ភប្រាក់ជូនធនាគារជាតិដើម្បីគាំទ្រការងារសង្គម ព្រមទាំងចូលរួមឧបត្តម្ភជាមួយរាជរដ្ឋាភិបាលដើម្បីទិញវ៉ាក់សាំងការពារជំងឺកូវីដ១៩ជាដើម។ ជាថ្មីម្តងទៀតតាមរយៈកម្មវិធី “បរិច្ចាគឈាម សង្គ្រោះជីវីត ពិតជួយសង្គមជាតិ” នាថ្ងៃនេះ គឺជាការចូលរួម បន្ថែមទៀតរបស់ ធនាគារ ហត្ថា ក្នុងការរួមចំណែកលើកស្ទួយ និងលើកកម្ពស់សុខមាលភាពសង្គម។”
លោកជឿជាក់ថា សកម្មភាពថ្ងៃនេះ នឹងក្លាយជាគំរូដ៏ល្អមួយ ក្នុងការផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយ អំពីអត្ថប្រយោជន៍នៃការបរិច្ចាគឈាម ព្រមទាំងលើកទឹកចិត្តទៅកាន់បុគ្គលិកផ្សេងទៀត ក៏ដូចជាសាធារណជននានា ឱ្យធ្វើការបរិច្ចាគឈាម ដោយស្ម័គ្រចិត្តបន្ថែមទៀត ដើម្បីចូលរួមផ្តល់ក្តីសង្ឈឹមដល់អ្នកជំងឺដែលត្រូវការឈាមជាចាំបាច់។
អត្ថបទ៖ គឿន វេត
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ចរាចរណ៍៣ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ២១ ម៉ោង ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ២១ ម៉ោង ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក