ព័ត៌មានជាតិ
មន្ទីរធម្មការខេត្តសៀមរាប ណែនាំឲ្យរដ្ឋបាលខេត្ត ទប់ស្កាត់ករណីបំផុសបំផុលរបស់លោក ខឹម វាសនា
មន្ទីរធម្មការ និងសាសនា ខេត្តសៀមរាប នៅថ្ងៃទី២៧ ខែសីហា នេះ បានចេញសេចក្ដីជូនដំណឹងមួយជូនរដ្ឋបាលខេត្តសៀមរាប ដើម្បីជួយទប់ស្កាត់ករណីបំផុសបំផុលប្រជាពលរដ្ឋដោយតាំងខ្លួនជាតួអង្គព្រហ្ម របស់លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ នៅភូមិសរសី ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
ក្នុងសេចក្ដីជូនដំណឹងបានឲ្យដឹងថា ក្នុងអំឡុងពេលពីរបីថ្ងៃកន្លងមកនេះ លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានមកស្នាក់នៅដីចំការម្រេចរបស់ខ្លួន ស្ថិតនៅភូមិសរសី ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប បានតាំងខ្លួនជាតួអង្គព្រហ្ម ពួកអមនុស្ស អំបូរទេវតា បំផុសបំផុលប្រជាពលរដ្ឋទាំងក្នុងប្រទេស និងក្រៅប្រទេសថា នឹងមានអភូតហេតុ រញ្ជួយផែនដីនិងកើតមានទឹកជំនន់ក្នុងពេលឆាប់ៗនេះ ដោយឲ្យប្រជាពលរដ្ឋនាំគ្នាប្រញ៉ាប់ប្រញ៉ាលរត់មកជ្រកកោននៅម្ដុំដីចំការរបស់គាត់ (ជើងភ្នំគូលែន) ពិសេសមកនៅខេត្តសៀមរាប ទើបអាចរួចគ្រោះបាន។
មន្ទីរធម្មការ និងសាសនា ខេត្តសៀមរាប បានបញ្ជាក់ថា ករណីនេះ គឺជាការបំផុសបំផុលដើម្បីផល់ប្រយោជន៍ផ្ទាល់ខ្លួន។ ផ្អែកតាមខ្លឹមសារសារចរអន្តរក្រសួងលេខ០០៣ ស.រ បានចែងថា «ហាមធ្វើសកម្មភាពខុសឆ្គង តាំងខ្លួនជាអ្នកមានបុណ្យ ឬជាព្រះបាទធម្មិក ដោយយកព្រះនាមព្រះពុទ្ធសាសនារបស់រដ្ឋមកបាំងបិទមហិច្ឆតាផ្ទាល់ខ្លួន ដើម្បីផលប្រយោជន៍ណាមួយ»។
ក្នុងសេចក្ដីជូដំណឹងបន្ថែមថា រាល់សកម្មភាពសាសនាដែលមានការចូលរួមមនុស្សលើសពី១០០នាក់ ត្រូវសុំការអនុញាតពីអាជ្ញាធរមានសមត្ថកិច្ច ហើយអាចធ្វើបានតែក្នុងវត្តអារាម ឬទីតាំងសាសនាដែលស្របច្បាប់តែប៉ុណ្ណោះ៕
អត្ថបទ៖ សុខុម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ