ព័ត៌មានជាតិ
រដ្ឋបាលខេត្តស្ទឹងត្រែង ប្រតិកម្មឈុតតំណាងខេត្ត ធ្វើឱ្យប៉ះពាល់កិត្តិយសស្ត្រីខ្មែរ
បន្ទាប់ពីផ្ទុះនូវការរិះគន់យ៉ាងចាស់ដៃពេញបណ្តាញសង្គមហ្វេសប៊ុក ក្រោយពីបេក្ខនារីតំណាងខេត្តស្ទឹងត្រែងស្លៀកពាក់សិចស៊ីរហូតលេចចេញតំបន់ពិសេស ក្នុងកម្មវិធី Miss Grand Cambodia ២០២២ រដ្ឋបាលខេត្តស្ទឹងត្រែងបានបញ្ចេញប្រតិកម្ម និងតម្រូវឱ្យផលិតកម្មមហាហង្សព្រមទាំងអ្នកគ្រប់គ្រង់ត្រូវធ្វើការសុំទោសជាសាធារណ:។

នៅក្នុងលិខិតរបស់រដ្ឋបាលខេត្តស្ទឹងត្រែង បានបញ្ជាក់ថា ដោយសង្កេតឃើញអំឡុងពេលប៉ុន្មានថ្ងៃ នេះនៅលើបណ្តាញសង្គមហ្វេសប៊ុកមានការចែករំលែកទូលំទូលានូវកម្មវិធីប្រកួតឈុតតំណាងជាតិ ដែលផ្សាយចេញពីផេករបស់ Miss Grand Cambodia របស់ផលិតកម្មមហាហង្ស ដែលបានធ្វើឡើងកាលពីថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ។

អ្វីដែលគួរឱ្យកត់សម្គាល់នោះ មហាជនគ្រប់មជ្ឈដ្ឋានយ៉ាងច្រើនលើសលប់ ជាពិសេសប្រជាពលរដ្ឋរស់នៅក្នុងខេត្តស្ទឹងត្រែងបានសម្តែងប្រតិកម្មមិនពេញចិត្ត និងបានរិះគន់យ៉ាងក្តៅគគុកលើឈុតតំណាងខេត្តស្ទឹងត្រែងដែលបង្ហោះលក្ខណ:ស្រើបស្រាលលិចលើលិចក្រោមធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វប្បធម៌ប្រពៃណីល្អរបស់ខ្មែរ ពិសេសកិត្តិយសរបស់ស្ត្រីខ្មែរ។

រដ្ឋបានខេត្តស្ទឹងត្រែងសូមបដិសេដចំពោះការយកឈុតតំណាងនេះដាក់ឈ្មោះខេត្តស្ទឹងត្រែងសម្រាប់បង្ហាញក្នុងកម្មវិធីនេះ ដោយមិនបានសុំការអនុញ្ញាតិពីរដ្ឋបាលខេត្ត ហើយឈុតដែលបង្ហោះនេះមិនឆ្លុះបញ្ចាំងពីសម្លៀកបំពាក់ប្រពៃណីនៅក្នុងមូលដ្ឋាននៃខេត្តស្ទឹងត្រែងនោះទេ។ ដើម្បីស្តារកិត្តិយសខេត្តស្ទឹងត្រែងឡើងវិញ ផលិតកម្មមហាហង្សត្រូវធ្វើការសុំទោសជាសាធារណ:ដល់ប្រជាពលរដ្ឋនៅក្នុងខេត្តស្ទឹងត្រែង រួចធ្វើការកែសម្រួលឡើងវិញជាបន្ទាន់។
រដ្ឋបាលខេត្តស្ទឹងត្រែងក៏បានស្នើរសុំយ៉ាងទទូចដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: និងក្រសួងព័ត៌មាន មេត្តាពិនិត្យ និងចាត់វិធានការចំពោះករណីនេះដើម្បីការពារវប្បធម៌ប្រពៃណីដ៏ល្អផូរផងរបស់ស្ត្រីខ្មែរ៕
អត្ថបទ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ