កីឡា
ព្រះខ័នរាជស្វាយរៀង ឈរកំពូលតារាងលីក បានយូរជាងគេត្រឹម ១៧សប្ដាហ៍
ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានស្មើជាមួយ ក្លិបបាល់ទាត់បឹងកេត ក្នុងពានរង្វាន់ខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២២ លទ្ធផល ២-២ ក្នុងជំនួបសប្ដាហ៍ទី១៧ នៃជុំទី៣ នាល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២។
ការប្រកួតដែលចាប់ផ្ដើមនៅវេលាម៉ោង ៦និង៣០នាទីល្ងាច ព្រះខ័នរាជស្វាយរៀង បានចាប់ផ្ដើមដាក់គំនាបលើក្រុមភ្ញៀវបឹងកេត ដោយមានឱកាសរកគ្រាប់បាល់ ប៉ុន្តែមិនអាចធ្វើបានសម្រេច ទាំងបឹងកេតដូចគ្នា ហើយបានរក្សាលទ្ធផល ០-០ ដល់ចប់វគ្គទី១។
ចូលដល់វគ្គទី២ ព្រះខ័នរាជស្វាយរៀង បានព្យាយាមដាក់សម្ពាធលើបឹងកេត ប៉ុន្តែភ្លាមៗបឹងកេត ទៅវិញជាអ្នករកគ្រាប់បាល់នាំមុខដោយ ម៉ាត់ នូរុណ នៅនាទី៤៨ រំលងបាន ៦នាទី ពោលគឺនាទី៥៤ សឿយ វិសាល បានតាមស្មើឱ្យព្រះខ័នរាជស្វាយរៀង។ លុះចុលដល់នាទី៦៧ កីឡាករ Tukiainen Sakari បាននាំមុខឱ្យបឹងកេតម្ដងទៀត ជាហេតុធ្វើឱ្យបឹងកេត កាន់តែមានទំនុកចិត្ត។ យ៉ាងណាមិញការប្រកួតអូសបន្លាយដល់នាទី៨៤ ទើបព្រះខ័នរាជស្វាយរៀង តាមបានស្មើដោយកីឡាករ Marcus Haber ហើយបានរក្សាលទ្ធផល ២-២ នេះដល់ចប់ការប្រកួត បើទោះបីជានៅម៉ោងបន្ថែមព្រះខ័នរាជស្វាយរៀង មានឱកាសទាត់សំដៅទីបឹងកេត ច្រើនក៏ដោយ។
លទ្ធផលស្មើនេះធ្វើឱ្យព្រះខ័នរាជស្វាយរៀង នៅតែបន្តកាន់កាប់កំពូលតារាងនៃលីគកំពូលកម្ពុជា ឆ្នាំ២០២២ និងបានយូរជាងគេពោលគឺ ១៧សប្ដាហ៍ ដោយមាន ៣៩ពិន្ទុ លើក្រុមលេខ២ វិសាខា តាមពីក្រោយ ៥ពិន្ទុ។ ជាមួយគ្នានេះផងដែរ ព្រះខ័នរាជស្វាយរៀង បានធានាកៅអី Top 4 ហើយ ដោយបានដាច់ពិន្ទុក្រុមលេខ៥ ដល់ទៅ ១៩ពិន្ទុ៕
អត្ថបទ ៖ មន្នីរ័ត្ន
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?