Connect with us

ព័ត៌មានជាតិ

ក្រសួងអប់រំប្រកាសទទួលស្គាល់សាលាបឋមសិក្សា២ធ្នូ ជាសាលាគំរូអំណាន និងគណិតវិទ្យាថ្នាក់ដំបូង

បានផុស

នៅ

ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសទទួលស្គាល់សាលាបឋមសិក្សា២ធ្នូ នៅខេត្តបាត់ដំបង ជាសាលាគំរូអំណាន និងគណិតវិទ្យាថ្នាក់ដំបូង ហើយស្នើឱ្យសាលានេះ ចែករំលែបបទពិសោធន៍នេះដល់សាលារៀនផ្សេងៗទៀត។ ពិធីប្រកាសដាក់សាលាបឋមសិក្សា២ធ្នូ ជាសាលាគំរូអំណាន និងគណិតវិទ្យាថ្នាក់ដំបូង និងពិធីសម្ពោធការថតវីដេអូការបង្រៀនគណិតវិទ្យាថ្នាក់ដំបូង បានធ្វើឡើងកាលពីពេលថ្មីៗនេះក្រោមអធិបតីភាពលោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោករដ្ឋមន្ត្រីបានឱ្យដឹងថា ការដាក់ឱ្យសាលាបឋមសិក្សា២ធ្នូ ជាសាលាគំរូអំណាន និងគណិតវិទ្យាថ្នាក់ដំបូងក្នុងគោលបំណង ដើម្បីជំរុញសាលាបឋមសិក្សាខិតខំពង្រឹង និងពង្រីកវិធីសាស្ត្របង្រៀន និងរៀន នៅក្នុងសាលារៀន និងជួយដល់សាលារៀនដទៃទៀត តាមរយៈការផលិតជាវីដេអូ និងសម្ភារៈរៀន និងបង្រៀន ការធ្វើថ្នាក់និទស្សន៍ ការប្រជុំបច្ចេកទេស ការផ្ដល់ប្រឹក្សាគរុ កោសល្យ និងទស្សនកិច្ចសិក្សា ឆ្ពោះទៅលើកកម្ពស់គុណភាពរៀន និងបង្រៀនប្រកបដោយគុណភាព និងប្រសិទ្ធភាព។

លោករដ្ឋមន្ត្រីបានបន្តថា ចំពោះការរៀបចំការផលិតវីដេអូការបង្រៀនគណិតវិទ្យាថ្នាក់ដំបូងវិញគឺដើម្បីជួយជាមូលដ្ឋានដល់សាលារៀន ដែលមិនទាន់បានទទួលការបំប៉នកញ្ចប់សម្ភារៈ គណិតវិទ្យាថ្នាក់ដំបូង និងជាជម្រើសបន្ថែមទៀតសម្រាប់គ្រូបង្រៀន ក្នុងការអភិវឌ្ឍសមត្ថភាពរបស់ខ្លួន។  លោករដ្ឋមន្ត្រីចាត់ទុកថាការរៀបចំសម្ភារៈបង្រៀនគណិតវិទ្យាសម្បូរបែប ដើម្បីឱ្យសិស្សអាចយល់ពីប្បញ្ញត្តិបានច្បាស់លាស់ ដោយរៀបចំជាឌីជីថលដែលមានរូបភាពច្បាស់លាស់ និងងាយស្រួលសម្រាប់គ្រូបង្រៀនក្នុងការអនុវត្ត៕

ដោយ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៨ នាទីutes មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

ព័ត៌មានជាតិ៣ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ៤ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ៥ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

Sokha Hotels

ព័ត៌មានពេញនិយម