ព័ត៌មានអន្ដរជាតិ
ប៉ាគីស្ថាន ស្រែកសុំជំនួយពិភពលោក ក្រោយអ្នកស្លាប់កើនលើស ១ពាន់នាក់ ដោយសារទឹកជំនន់
ប្រទេសប៉ាគីស្ថានកំពុងអំពាវនាវសុំជំនួយអន្តរជាតិបន្ថែមទៀត បន្ទាប់ពីទឹកជំនន់បានបំផ្លិចបំផ្លាញនៅទូទាំងប្រទេស ដែលបណ្ដាលឱ្យប្រជាជនជាង ១,០០០នាក់បានស្លាប់ និងជាង ៣០លាននាក់ទទួលរងផលប៉ះពាល់។
កាលពីម្សិលមិញនេះ លោក Salman Sufi រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានឱ្យដឹងថា សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស អារ៉ាប់រួម និងបណ្តាប្រទេសមួយចំនួនទៀត បានចូលរួមបរិច្ចាគថវិកាទៅនឹងការអំពាវនាវរបស់ប៉ាគីស្ថានរួចមកហើយ។ ប៉ុន្តែការបរិច្ចាគរទាំងនោះនៅមិនទាន់គ្រប់គ្រាន់នៅឡើយ ដោយសារការជួយសង្គ្រោះត្រូវការថវិកាជាច្រើន។ ដូច្នេះប៉ាគីស្ថានមានតែអំពាវនាវសុំជំនួយពីពិភពលោកបន្ថែមប៉ុណ្ណោះ ទើបអាចជួយដោះស្រាយវិបត្តិលើកនេះបាន។
គួររំលឹកថា ប្រទេសប៉ាគីស្ថានបានជួបគ្រោះទឹកជំនន់ តាំងពីខែមិថុនាមកម្ល៉េះ ហើយគ្រោះធម្មជាតិមួយនេះ បានធ្វើឱ្យប្រទេសរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយមានមនុស្សរាប់ពាន់នាក់ត្រូវជម្លៀសចេញពីផ្ទះសម្បែងរបស់ពួកគេ។ ក្នុងនោះមនុស្សជាង ១ពាន់នាក់ឯណោះ បានស្លាប់តាំងពីទឹកជំនន់ចាប់ផ្ដើមលិចលង់។
ថ្លែងទៅកាន់ អ្នកសារព័ត៌មានកាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ លោក Sufi និយាយថា ប្រទេសប៉ាគីស្ថានកំពុងត្រូវការការគាំទ្រពីអន្តរជាតិបន្ថែមទៀត៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ BBC
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
Zhao Lusi ស្ទើតែក្លាយជាមនុស្សរុក្ខជាតិ មិនអាចឈរបាន និង បាត់បង់សមត្ថភាពនិយាយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ចរាចរណ៍៦ ថ្ងៃ ago
អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
បាក់ស្ពាននៅប្រេស៊ីល ធ្លាក់រថយន្តផ្ទុកអាស៊ីដស៊ុលផួរិច លេចធ្លាយសារធាតុគីមីពេញទន្លេ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ករណីកាប់ប្រហារជនរងគ្រោះនៅស្រុកបាទី នគរបាលព្រហ្មទណ្ឌស្រាវជ្រាវចាប់បាន៣នាក់ ខណៈបក្ខពួកផ្សេងទៀតកំពុងគេចខ្លួន