Connect with us

ព័ត៌មានអន្ដរជាតិ

ថ្នាំគ្រាប់ប្រឆាំងមេរោគជំងឺអុតស្វា ដាក់ឱ្យធ្វើតេស្តសាកល្បងហើយ

បានផុស

នៅ

ក្រុមអ្នកវិទ្យាសាស្ត្រសាកលវិទ្យាល័យ Oxford កំពុងសាកល្បងថ្នាំគ្រាប់ប្រឆាំងវីរុស tecovirimat ដើម្បីជួយដល់ការជាសះស្បើយពីជំងឺអុតស្វា ក្រោយពេលជំងឺនេះរីករាលដាលកាន់តែធំឡើងនៅទូទាំងសកលលោក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចាប់តាំងពីប្រកាសរកឃើញជំងឹអុតស្វាលើកដំបូងមកទល់នឹងពេលនេះ មនុស្សជាង ៣ពាន់នាក់ នៅចក្រភពអង់គ្លេសបានឆ្លងជំងឺអុតស្វា ខណៈមន្ត្រីសុខាភិបាលព្រមានថា ករណីនេះនឹងកើនឡើងជាច្រើនទៀតនាពេលខាងមុខ។

ជាធម្មតា បន្ទាប់ពីឆ្លងអុតស្វា អ្នកជំងឺនឹងប្រសើរឡើងដោយខ្លួនឯង ដោយពុំមានឱសថជាក់លាក់សម្រាប់ព្យាបាលឡើយ ប៉ុន្តែការជាសះស្បើយអាចចំណាយពេលច្រើនសប្តាហ៍ ហើយអាចមានផលវិបាកធ្ងន់ធ្ងរ។

ដូច្នេះហើយទើបបានជាអ្នកជំនាញសុខភាពនានាព្យាយាមស្វែងរកឱសថដើម្បីជួយសម្រួលដល់ការព្យាបាល។​ ជាក់ស្ដែង កាលពីពេលថ្មីៗនេះ សាស្ត្រាចារ្យ Sir Peter Horby ដែលជាអ្នកស្រាវជ្រាវសាកល្បងជាន់ខ្ពស់ នៅឯសាកលវិទ្យាល័យ Oxford បង្ហើបឱ្យដឹងថា ក្រុមរបស់លោកកំពុងធ្វើតេស្តសាកល្បងឱសថ ដើម្បីជួយឱ្យការព្យាបាលជំងឺអុតស្វាមានភាពប្រសើរឡើងឆាប់រហ័ស និងជាដាច់ស្រឡះផងដែរ។

អ្នកជំងឺប្រហែល ៥០០នាក់នឹងចូលរួមក្នុងការសាកល្បងនេះ ​ដោយពួកគេត្រូវបែងចែកជាពីរក្រុម។ អ្នកស្រាវជ្រាវសង្ឃឹមថានឹងមានលទ្ធផលល្អចំពោះការសាកល្បង ក្នុងរយៈពេលប៉ុន្មានខែដែលបានកំណត់៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ BBC

ចុចអាន៖ WHO ស្នើសាធារណជន ជួយរកឈ្មោះថ្មី ដាក់ឲ្យជំងឺអុតស្វា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម