Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី បាញ់មីស៊ីលកម្ទេចឃ្លាំងស្តុកប្រេងសម្រាប់ផ្គត់ផ្គង់ដល់ទាហាន អ៊ុយក្រែន

បានផុស

នៅ

ក្រសួងការពារជាតិរុស្ស៊ីបាននិយាយកាលពីថ្ងៃអាទិត្យថា កងកម្លាំងអាកាសរុស្ស៊ីបានបាញ់មីស៊ីលល្បឿនលឿនជាងសំឡេងកម្ទេចឃ្លាំងស្តុកប្រេងនៅក្នុងតំបន់ Dnipropetrovsk ដែលទុកសម្រាប់ផ្គត់ផ្គង់ដល់ទាហានអ៊ុយក្រែន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងបាននិយាយថា “កន្លែងស្តុកប្រេងនៅក្នុងទីក្រុង Nikopol នៃតំបន់ Dnipropetrovsk ត្រូវបានបំផ្លាញដោយមីស៊ីលល្បឿនលឿនជាងសំឡេងរបស់កងកម្លាំងរុស្ស៊ី ។ វាជាទីតាំងផ្ទុកប្រេងឥន្ធនៈដែលផ្គត់ផ្គង់ទៅឲ្យអង្គភាពរបស់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន (AFU) នៅតំបន់ Donbas” ។

ប្រទេសរុស្ស៊ីបានចាប់ផ្តើមប្រតិបត្តិការយោធានៅក្នុងប្រទេសអ៊ុយក្រែននៅថ្ងៃទី ២៤ ខែកុម្ភៈ បន្ទាប់ពីសាធារណរដ្ឋ Donetsk និង Luhansk បានអំពាវនាវឲ្យជួយក្នុងការការពារខ្លួនប្រឆាំងនឹងកងកម្លាំងអ៊ុយក្រែន ។

ជាការឆ្លើយតបទៅនឹងប្រតិបត្តិការរបស់រុស្ស៊ី បណ្តាប្រទេសលោកខាងលិចបានដាក់ចេញនូវយុទ្ធនាការដាក់ទណ្ឌកម្មទ្រង់ទ្រាយធំប្រឆាំងនឹងទីក្រុងមូស្គូ ហើយបាននិងកំពុងផ្គត់ផ្គង់សព្វាវុធដល់អ៊ុយក្រែនផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ UP

ចុចអាន ៖ រុស្ស៊ី ដាក់ចំៗថា អាមេរិក និងណាតូជាប់ពាក់ព័ន្ធក្នុងជម្លោះ អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១៧ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ២០ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ១៩ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

សន្តិសុខសង្គម១៤ ម៉ោង មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម