Connect with us

ជីវិតកម្សាន្ដ

ពេជ្រ ចរណៃ រំភើបរហូតស្រក់ទឹកភ្នែកមិនដឹងខ្លួនក្រោយឃើញសិល្បៈបុរាណលែងឯកា

បានផុស

នៅ

តារាសម្តែងកញ្ញា ពេជ្រ ចរណៃ បានបង្ហាញពីអារម្មណ៍រំភើបខ្លាំងរហូតស្រក់ទឹកភ្នែកមកឯងៗ បន្ទាប់ពីឃើទស្សនិកជន​និងយុវជនខ្មែរជាច្រើនបានយល់ដឹងហើយនាំគ្នាចូលទស្សនាគាំទ្រកម្មវិធីមហោស្រពរបាំក្បាច់បុរាណខ្មែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយក្តីរំភើបតារាស្រីរូបស្រស់កញ្ញា ពេជ្រ ចរណៃ បាននិយាយទាំងក្តុកក្តួលក្នុងចិត្តថា សម្រាប់ទឹកភ្នែកដែលស្រក់មកនេះ​ដោយសារតែក្តីរំភើបដែលឃើញបងប្អូនជាច្រើនបាននាំគ្នាមកគាំទ្រការសម្តែងនាពេលនេះ។ ដូច្នេះហើយទើបនាងយល់ថា ចំពោះសិល្បៈបុរាណខ្មែរគឺលែងឯកាទៀតហើយ។

កញ្ញា ពេជ្រ ចរណៃ បានបញ្ជាក់ថា កម្មវិធីមហោស្រពរបាំក្បាច់បុរាណខ្មែររឿង «ព្រះបាទជ័យរវ្ម័នទី៧ ដកស្រង់ត្រង់​ឈុត ស្នាព្រះហស្ថ និងសមិទ្ធផលនៃមហាវីរក្សត្រទាំង៣អង្គ» បានបញ្ចប់ដោយរលូន និងទទួលបានការគាំទ្រខ្លាំង ពីពុកម៉ែបងប្អូន។ នាងថា ការចូលរួមរបស់ពុកម៉ែបងប្អូនទាំងអស់គ្នាមិនត្រឹមតែជាការចូលរួមទស្សនាតែជាការគាំទ្រលើក ស្ទួយ និងរក្សាវប្បធម៌ខ្មែរយើងទាំងអស់គ្នា។

សូមជម្រាបថា សម្រាប់កម្មវិធីវប្បធម៌ខាងលើនេះត្រូវបានធ្វើឡើងបញ្ចប់ដោយជោគជ័យដែលបានរៀបចំសម្តែងនៅ​សាល​សន្និសីទចតុម្មុខកាលពីថ្ងៃ ទី២៧ និងទី២៨ ខែសីហា ឆ្នាំ២០២២កន្លងមកនេះ ។ ក្នុងការសម្តែងនេះគឺមានការចូលរួមគាំទ្រយ៉ាងច្រើនកុះករពីទស្សនិកជនគ្រប់មជ្ឈដ្ឋាន៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម