ព័ត៌មានជាតិ
ក្រសួងសុខាភិបាល ប្រកាសប្រឡងជ្រើសរើសមន្ត្រីក្របខ័ណ្ឌថ្មីជាង ៣ពាន់នាក់ សម្រាប់ឆ្នាំ ២០២២
សម្រាប់ឆ្នាំ ២០២២នេះ ក្រសួងសុខាភិបាល បានប្រកាសប្រឡងជ្រើសរើសក្របខណ្ឌថ្មីជាង ៣៣០០នាក់ ដើម្បីបម្រើការងារនៅតាមអង្គភាពថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងក្រសួងសុខាភិបាល ចុះថ្ងៃទី ២៩ ខែសីហានេះ បានឲ្យដឹងថា ក្នុងឆ្នាំ ២០២២នេះ ក្រសួងសុខាភិបាល ត្រូវការជ្រើសរើសមន្ត្រីរាជការចំនួន ៣៣២៤នាក់ ដើម្បីដាក់ឲ្យទៅបម្រើការងារនៅតាមអង្គភាពថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ តាមរយៈការប្រឡងប្រជែងទៅតាមទីកន្លែងធ្វើការ និងមុខជំនាញដែលត្រូវជ្រើសរើស។
ក្រសួងបានបន្តថា ចំពោះលក្ខខណ្ឌនៃការជ្រើសរើស បេក្ខជនត្រូវមានសញ្ជាតិខ្មែរ មានអាយុយ៉ាងតិច ១៨ឆ្នាំ មានសញ្ញាបត្រ ឬវិញ្ញាបនបត្រមានតម្លៃស្មើ ស្របតាមជំនាញដែលត្រូវជ្រើសរើស និងមានការទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីឡា ឬក្រសួងសុខាភិបាល។
យ៉ាងណាក៏ដោយក្រសួងលើកលែងលក្ខខ័ណ្ឌអាយុ ចំពោះបេក្ខជនជាមន្ត្រីរាជការគ្រប់មុខតំណែង និងបេក្ខជនជានិស្សិតបញ្ចប់ការសិក្សា ដែលប្រឡងចូលក្របខ័ណ្ឌក្នុងមុខតំណែងវិជ្ជាជីវៈសុខាភិបាល។ មុខតំណែងវិជ្ជាជីវៈក្រៅពីសុខាភិបាល ត្រូវបានកំណត់អាយុគិតមកដល់ថ្ងៃប្រឡង គឺបេក្ខជនដែលមានកម្រិតបណ្តុះបណ្តាល ចាប់ពីសញ្ញាបត្រថ្នាក់បណ្ឌិតឡើងទៅ ត្រូវបានលើកលែងលក្ខខ័ណ្ឌអាយុ។ បេក្ខជនដែលមានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឬសមមូល ត្រូវមានអាយុច្រើនបំផុត ៤០ឆ្នាំ។ បេក្ខជនដែលមានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រ ឬសមមូល ត្រូវមានអាយុច្រើនបំផុត ៣៥ឆ្នាំ។
បេក្ខជនជាមន្រ្តីរាជការ (ដែលបានតាំងស៊ប់ក្នុងក្របខណ្ឌរួចហើយ) ត្រូវមានលិខិតអនុញ្ញាតពីប្រធានក្រសួង-ស្ថាប័នអង្គភាពសាមី ទើបមានសិទ្ធិចូលរួមក្នុងការប្រឡងនេះ។ បេក្ខជនដែលប្រឡងជាប់ ត្រូវមានព្រឹត្តិបត្រថ្កោលទោសបញ្ជាក់ថា គ្មានទោស (យកក្រោយពេលប្រឡងជាប់)។
ចំពោះវិញ្ញាសាប្រឡង រួមមាន៖ មុខវិជ្ជាជំនាញវិជ្ជាជីវៈ និងចំណេះដឹងទូទៅ ដែលមានរយៈពេល ២ម៉ោង។
រីឯការដាក់ពាក្យស្នើសុំចុះឈ្មោះប្រឡងប្រជែង បេក្ខជនអាចទាញយកពីតំណភ្ជាប់វេបសាយ(website www moh.gov.kh) ឬ Googe Drive មានតំណភ្ជាប់ QR Code ខាងក្រោម ឬFacebook ផ្លូវការរបស់នាយកដ្ឋានគ្រប់គ្រងបុគ្គលិក ឬ មកទទួលពាក្យនៅនាយកដ្ឋានគ្រប់គ្រងបុគ្គលិក(ជាន់ផ្ទាល់ដី) នាទីស្ដីការក្រសួងសុខាភិបាល ដែលមានអាសយដ្ឋាន វិធីសម្តេច ប៉ែន នុត សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ក្រសួងបានបញ្ជាក់ថា បេក្ខជនជានិស្សិតបញ្ចប់ការសិក្សា ឬជាមន្ត្រីរាជការ ដែលមានបំណងចង់ប្រឡងប្រជែងចូលក្របខ័ណ្ឌសុខាភិបាល សូមទំនាក់ទំនងដាក់ពាក្យសុំចុះឈ្មោះប្រឡងរៀងរាល់ម៉ោងធ្វើការ នៅនាយកដ្ឋានគ្រប់គ្រងបុគ្គលិកនាទីស្តីការ ក្រសួងសុខាភិបាល ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតផុតកំណត់នៅថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០២២ វេលាម៉ោង ១៧ និង០០នាទី៕
អត្ថបទ៖ សំអឿន
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ នៅកៀនស្វាយឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា
-
ចរាចរណ៍៥ ថ្ងៃ ago
រថយន្តស៊េរីទំនើប PORSCHE បើកវ៉ាជ្រុលបុក LEXUS RX330 រងការខូចខាតយ៉ាងដំណំ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ជាងច្នៃម៉ូដសម្លៀកបំពាក់ បទ «សែកមន្ត» ចេញមុខមកពន្យល់រឿងសម្លៀកបំពាក់ដែល ព្រាប សុវត្ថិ ស្លៀកថតក្នុង «MV»
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តម្លៃពោតក្រហម និងដំឡូងមីធ្លាក់ចុះ នៅចំពេលរដូវប្រមូលផល