Connect with us

កីឡា

កីឡា​ការិនីខ្មែរ​-​អាមេរិក​ Cassandre​ ឈ្នះ​​មេដាយ​​ប្រាក់​​១​នៅ​​ Costa​ Rica​​ Open​

បានផុស

នៅ

កីឡាការិនី​តេក្វាន់ដូ​ជម្រើស​ជាតិ​កម្ពុជា Casandre Nicole Tubbs បាន​ឈ្នះ​មេដាយ​ប្រាក់​១​គ្រឿង​ក្នុង​ការ​ប្រកួត​​តេក្វាន់ដូ​លំដាប់​ពិភព​លោក Costa Rica Taekwondo Open ដែល​ទើប​បញ្ចប់​ទៅ​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​សីហា​កន្លង​ទៅ​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាការិនី​ខ្មែរ-អាមេរិក Cassandre បាន​ប្រកួត​ក្នុង​វិញ្ញាសា​ទម្ងន់​​ក្រោម -៦២គីឡូក្រាម​ដែល​មាន​បេក្ខនារី​ចំនួន​១៦​រូប​មក​ពី​បណ្តា​ប្រទេស​ផ្សេង​ជុំ​វិញ​ពិភព​លោក។ នៅ​វគ្គ​១៦​រូប​ដំបូង កីឡាការិនី​ខ្មែរ-អាមេរិក​រូប​នេះ​ចាប់​ឆ្នោត​​ចំ​គ្មាន​ដៃ​គូ​ប្រកួត ដូច្នេះ​នាង​បាន​​ឡើង​ទៅ​វគ្គ​៨​រូប​ចុង​ក្រោយ​ដោយ​ស្វ័យ​ប្រវត្តិ។

នៅ​វគ្គ​៨​រូប​ចុង​ក្រោយ Cassandre បាន​​ប្រកួត​​ឈ្នះ​កីឡាការិនី​អាហ្សង់ទីន Kifer Victoria  ដោយ​ពិន្ទុ ០-២ មុន​ពេល​ឡើង​ទៅ​ទម្លាក់​កីឡាការិនី​អាមេរិក Morales Britney នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ដោយ​ពន្ទុ ២-​០ ដើម្បី​ឡើង​ទៅ​វគ្គ​ដណ្តើម​មេដាយ​មាស។

នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​ដើម្បី​ដណ្តើម​មេដាយ​មាស កីឡាការិនី​កម្ពុជា​រូប​នេះ​​បាន​ចាញ់​កីឡាការិនី​ម៉ិកស៊ិក Velazquez Itzel ដោយ​ពិន្ទុ ២-០ ដើម្បី​ទទួល​បាន​មេដាយ​ប្រាក់ ខណៈ​កីឡាការិនី​ម៉ិកស៊ិក​ទទួល​បាន​មេដាយ​​មាស​ ហើយកីឡាការិនី​អាមេរិក Morales Britney ទទួល​បាន​មេដាយសំរឹទ្ធ និង​កីឡាការិនី​កូស្តារីកា Vargas Nicole ទទួល​បាន​មេដាយ​សំរឹទ្ធ​ស្ទួន។

សូម​បញ្ជាក់​ថា ព្រឹត្តិការណ៍​ប្រកួត​​តេក្វាន់ដូ​លំដាប់​ពិភព​លោក Costa Rica Taekwondo Open ចាប់​ពី​ថ្ងៃ​ទី​២៥ ដល់​ទី​២៨ ខែ​សីហា ឆ្នាំ​២០២២ នៅ​ប្រទេស​កូស្តារីកា។ ការ​ប្រកួត​នេះ​ប្រជុំ​ដោយ​កីឡាករ កីឡាការិនី​តេក្វាន់ដូ​លំដាប់​ពិភព​លោក​ដែល​ភាគ​ច្រើន​មក​ពី​អាមេរិក អាមេរិក​ខាង​ជើង និង​អឺរ៉ុប​ចូល​រួម​ប្រកួត។ ក្នុង​ព្រឹត្តិការណ៍​ខាង​លើ​នេះ​កាល​ពី​ឆ្នាំ​២០២០ Cassandre ឈ្នះ​បាន​មេដាយ​សំរឹទ្ធ​១​គ្រឿង។

កាល​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម ឆ្នាំ​២០២១ (លើក​មក​ឆ្នាំ​២០២) នៅ​ប្រទេស​វៀតណាម កាល​ពី​ប៉ុន្មាន​ខែ​មុន កីឡាការិនី Casandre ឈ្នះ​បាន​មេដាយ​សំរឹទ្ធ​១​គ្រឿង៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ៧ ម៉ោង មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម៧ ម៉ោង មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

ព័ត៌មានជាតិ១០ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

Sokha Hotels

ព័ត៌មានពេញនិយម