Connect with us

កីឡា

ឯកឧត្តម ឌី វិជ្ជា ឧបត្ថម្ភថវិកាជូនគ្រូបង្គោលបឹងកេត ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ

បានផុស

នៅ

ឯកឧត្តម ឌី វិជ្ជា ប្រធានក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានជួយឧបត្ថម្ភថវិកាដល់គ្រូបង្គោល​ក្លិបបាល់ទាត់បឹងកេត លោក គឹម ភក្ដី ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្នុង​ស្មារតី​គ្រួសារ​កីឡាបាល់ទាត់ និង​ក្រោម​ការយកចិត្តទុកដាក់​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម ឌី វិជ្ជា ប្រធាន​ក្លិប​បាល់ទាត់​ព្រះខ័ន​រាជ​ស្វាយរៀង តាមរយៈ លោក រិ​ទ្ធ ឌី​កា ប្រធាន​បច្ចេកទេស បាន​ចុះទៅ​សួរសុខទុក្ខ លោក គឹម ភក្តី ជា​គ្រូបង្វឹក​បង្គោល​ក្លិប​បាល់ទាត់​បឹងកេត ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ជោ​រៃ ដោយ​ឯកឧត្តម​បាន​ជួយ​សម្រាល​ទៅលើ​ថ្លៃ​សម្រាក​ព្យាបាលជា​ទឹកប្រាក់​ចំនួន ១​ ពាន់​ដុល្លារ​អាមេរិក​។​

​លើសពីនេះទៅទៀត​កីឡាករ ប្រាក់ មុន្នី​ឧ​ត្ត​ម រួមទាំង​អតីត​សមាជិក​ជម្រើសជាតិ​កម្ពុ​ជា លោក រិ​ទ្ធ ឌី​កា​, ទូច បញ្ចា​រ៉ុង​, អ៊ុំ វិចិត្រ​, សំអឿន ពិដោរ​, ប្រាក់ មុន្នី​ភិ​រុណ​, សារ៉េត គ្រី​យ៉ា និង អ៊ុំ សេរីរ​ត្ន័ ជាដើម ក៏បាន​ប្រមូល​ថវិកា​គ្នា​ដើម្បី​ជួយ​ជ្រោមជ្រែង​សម្រាល​ការចំណាយ បាន ៣៦៥​ដុល្លារ​អាមេរិក​។ ហើយ​ថែមទាំង​ប្រកាស​ដល់​អ្នក​ស្នេហា​វិស័យ​កីឡាបាល់ទាត់​ដែលមាន​បំណង​ចង់​ចូលរួម​ជា​មូលនិធិ ជា​បន្តទៀត​គ្នា​អាច​ចូលរួម​តាមរយៈ ABA របស់ខ្លួន​ផ្ទាល់ ដែលមាន​លេខ 000950144 (Prak Monyudom) ផងដែរ​។​

​អតីត​គ្រូបង្វឹក​ល្អ​ជាងគេ ប្រចាំ​លី​គ​កំពូល​កម្ពុជា រដូវ​កាល​ ០២០ លោក គឹម ភក្ដី ត្រូវបាន​ក្លិប​បឹងកេត ប្រកាស​កាលពី ២ ​ខែ​មុន​ថា នឹងត្រូវ​សម្រាក​ពី​ទីលាន​មួយរយៈ​ដើម្បី​ព្យាបាល​ជំងឺ ហើយ​លោក​បាន​ចេញទៅ​ព្យាបាល​ជំងឺ​នៅ​ប្រទេស​វៀតណាម អស់​រយៈពេល​ច្រើន​សប្ដាហ៍ និង​ទើបតែ​បាន​វិល​ត្រលប់មក​កម្ពុជា​វិញ​កាលពី​សប្ដាហ៍​មុន​។​

​លោក គឹម ភក្ដី ត្រូវបាន​ក្លិប​បឹងកេត តែងតាំង​ឲ្យ​ដឹកនាំ​ក្រុម ក្នុងនាម​គ្រូបង្វឹក​ស្ដីទី ចាប់ពី​សប្ដាហ៍​ទី​៥ នៃ​លី​គ​កំពូល​កម្ពុជា ឆ្នាំ​២០២០ ក្រោយ​ការចាកចេញ​របស់លោក Apisit Im Amphai ហើយ​លោក​បាន​ដឹកនាំ​ក្រុម​សម្រេច​លទ្ធផល​ល្អជា​បន្ដបន្ទាប់ រហូត​ជួយ​ក្រុម​នាគ​ខៀវ គ្រង​ជើងឯក​លី​គ​កំពូល​កម្ពុជា ឆ្នាំ​ ២០២០ ក្រោយ​ឆ្លងកាត់ ១៧​ ប្រកួត ឈ្នះ​ ១២ និង​ស្មើ​ ៥ មិន​ស្គាល់​ពាក្យ​ចាញ់​ម្ដង​ឡើយ​៕

​អត្ថបទ​៖ មន្នី​រ័ត្ន​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សមាគមកាយប្ញទ្ធិនារីកម្ពុជា
ព័ត៌មានជាតិ៥ នាទីutes មុន

សមាគមកាយប្ញទ្ធិនារីកម្ពុជា រៀបចំកម្មវិធី បងស្រី និងប្អូនស្រី លើកទី៥ ក្រោមប្រធានបទ «ស្រ្តី និងការងារសង្គម»

ព័ត៌មានអន្ដរជាតិ១៤ នាទីutes មុន

អង់គ្លេសនិងបារាំង ប្រកាសដឹកនាំក្រុមចម្រុះ ដាក់ទ័ពទៅអ៊ុយក្រែន ទោះគ្មានអាមេរិក

គ្រោះថ្នាក់ចរាចរណ៍
ចរាចរណ៍៤២ នាទីutes មុន

នាយរងប៉ុស្ដិ៍ស្ទឹងមានជ័យទី២ ជួបគ្រោះថ្នាក់ចរាចរណ៍រថយន្ដកិនស្លាប់​​

ព័ត៌មានជាតិ១០ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ១០ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

សន្តិសុខសង្គម១៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានជាតិ២០ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

ព័ត៌មានជាតិ២៣ ម៉ោង មុន

សម្តេចធិបតី​៖ ជម្លោះនៅប្រាសាទព្រះវិហារកម្ពុជា-ថៃ ឆ្នាំ ២០០៨ ជាបទពិសោធ និងមេរៀន

Sokha Hotels

ព័ត៌មានពេញនិយម