Connect with us

ព័ត៌មានជាតិ

អភិបាលក្រុង​បាវិត​ដឹកនាំ​មន្ត្រីក្រោមឱវាទ និង​ព្រះសង្ឃ ដាំ​កូនឈើ​តាម​បណ្តោយ​ផ្លូវ​ចូល​ទី​វត្ត​អារាម

បានផុស

នៅ

ស្វាយរៀង​ ៖ លោក លឹម សៀង​ហេង អភិបាលក្រុង​បាវិត នៅ​ព្រឹក​ថ្ងៃទី​២៩ ខែសីហា ឆ្នាំ​២០២២ បាន​ដឹកនាំ​មន្ត្រី​សាលាក្រុង​បាវិត​រួម​និង​ព្រះចៅអធិការ​វត្ត​តា​ពៅ បានរៀបចំ​ពិធី​ដាំ​កូនឈើ​ប្រភេទ​ផ្កា​ហ្វី​លី​ប​ចំនួន​៥០​ដើម​តាម​បណ្តោយ​ផ្លូវ​ចូលទៅ​វត្ត​តា​ពៅ ស្ថិតក្នុង​សង្កាត់​បាវិត​ក្រុង​បាវិត​ខេត្តស្វាយរៀង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក លឹម សៀង​ហេង អភិបាលក្រុង​បាវិត បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃនេះ​រដ្ឋបាល​ក្រុង​បានធ្វើ​ដាំ​កូនឈើ នៅ​បណ្ដោយ​ផ្លូវ​មុខ​វត្ត​តា​ពៅ​ចំនួន​៥០ ដើម (​ប្រភេទ​ផ្កា ហ្វី​លី​ប​) ក្រោម​ការដឹកនាំ លោក លឹម សៀង​ហេង អភិបាល​នៃ​គណៈអភិបាលក្រុង​បាវិត ព្រមទាំង​មានការ​ចូលរួម​ពី ព្រះ​ចៅ​ចៅអធិការ​វត្ត​តា​ពៅ លោក​អភិបាលរងក្រុង​បាវិត លោក​អធិការនគរបាល​ក្រុង លោក​ប្រធាន អនុប្រធាន​ការិយាល័យ មន្ត្រីរាជការ​សាលាក្រុង​បាវិត លោកគ្រូ​លោកតា​អាចារ្យវត្ត​តា​ពៅ លោក​មេភូមិ អនុ​ភូមិ​តា​ពៅ ស្ថិតនៅ​ភូមិ​តា​ពៅ សង្កាត់​បាវិត ក្រុង​បាវិត ក្នុង​បំណង​ដើម្បី​លំអ​សោ​ភណ្ឌ​ភាពស្រស់​បំព្រង​នៅតាម​បណ្តោយ​ផ្លូវ​ចូលទៅ​កាន់​ទីវ​ត្ត។

ប្រភព​ដដែល​បាន​បន្តថា នេះ​ពុំមែន​ជា​លើកដំបូង​នោះទេ​ពីព្រោះថា ​នាពេល​កន្លងមក​រដ្ឋបាល​ក្រុង​ក៏​ធ្លាប់​បានធ្វើ​ការដាំ​កូនឈើ​ជាច្រើន​ផងដែរ មាន​ប្រភេទ​កូន គ្រញូង ធ្នង់ លឿង​រាជ ហើយ​ជាងនេះទៅទៀត​ក្រុង​បាវិត​ក៏មាន​សួន​អាពាហ៍ពិពាហ៍​មួយ​ផងដែរ ​ដែលជា​កន្លែង​សម្រាប់​ឲ្យ​គូ​ស្វាមីភរិយា​ថ្មី​ធ្វើ​ការដាំ​កូនឈើ​ទុកជា​អនុស្សាវរីយ៍​ផងដែរ៕

ដោយ ៖ ភក្ដី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ទីរអប់រំ​ខេត្តបន្ទាយមានជ័យចេញ​សេចក្ដីណែនាំ ហាមការ​ចែកចាយ ការតាំងលក់ ភេសជ្ជៈប៉ូវកម្លាំងគ្រប់ប្រភេទ នៅក្នុងជុំវិញបរិវណគ្រឹះស្ថានចំណេះទូទៅសាធារណៈ

ព័ត៌មានជាតិ៤ ម៉ោង មុន

អភិបាលខេត្ត​កំពត ​ចុះ​ពិនិត្យ​ផ្លូវ​ប្រប​មាត់​ព្រែកកំពង់បាយត្រូវបានលើកគុណភាព រួមនឹង​សមិទ្ធិផល​ទេសចរណ៍​ដ៏​ទាក់ទាញថ្មីមួយបន្ថែមទៀត

ព័ត៌មានជាតិ៥ ម៉ោង មុន

អភិបាលរាជធានី ដឹកនាំ ក្រុមការងារជំនាញ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យទីតាំងបាក់ច្រាំងទន្លេ

ព័ត៌មានជាតិ៦ ម៉ោង មុន

អនុប្រធានទី១ រដ្ឋសភាហុងគ្រី បំពេញទស្សនកិច្ច៥ថ្ងៃនៅកម្ពុជា និងទៅទស្សនាប្រាសាទនៅសៀមរាប

ព័ត៌មានជាតិ៦ ម៉ោង មុន

ផ្លូវជាតិលេខ៤៨ ទៅកោះកុងសម្រេចការសាងសង់បានជាង៨៣%

Sokha Hotels

ព័ត៌មានពេញនិយម