Connect with us

ព័ត៌មានជាតិ

កម្ពុជា​ច្រានចោល​ទាំងស្រុង​សារព័ត៌មាន​វៀតណាម​ចុះផ្សាយ​ថា ​បុរស​ម្នាក់​ចូល​វៀតណាម​ខុសច្បាប់​ពី​កម្ពុជា​តេស្ត​វិជ្ជមាន​កូ​រ៉ូ​ណា​ថ្មី

បានផុស

នៅ

ភ្នំពេញ ​៖ ​លោកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​បាន​មានប្រសាសន៍ថា​ ក្រសួងសុខាភិបាល​កម្ពុជា សូម​ច្រានចោល​ទាំងស្រុង​នូវ​ការចុះផ្សាយ​មិន​ត្រឹមត្រូវ​របស់​សារព័ត៌មាន​វៀតណាម​ឈ្មោះ VN Express International ដែល​បាន​សរសេរ​ដោយ​ឈ្មោះ Cuu Long – Phuoc Tuan និង​ចុះផ្សាយ​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០២០ វេលា​ម៉ោង ០៥:៣០ ដែលមាន​ចំណងជើង​ថា បុរស​ម្នាក់​ចូល​វៀតណាម​ខុសច្បាប់​ពី​កម្ពុជា តេស្ត​វិជ្ជមាន​កូ​រ៉ូ​ណា​ថ្មី។

លោកស្រី​បាន​លើក​ឡើង​ហេតុផល​មក​បញ្ជាក់​ថា ​តាម​ការ​ឆែក​នៅ​គ្រប់​ច្រកចូល​ពី​ប្រទេស​ថៃ ដែល​កម្ពុជា​កំពុងតែ​គ្រប់គ្រង​ពលករ​ខ្មែរ​និង​អ្នកដំណើរ​ចូល​កម្ពុជា​ដោយ​ហ្មត់ចត់​នៅ​តាម​បណ្តា​ខេត្ត​ដែលមាន​ច្រក​តាម​ព្រំដែន​ថៃ គឺ​មិន​មាន​បុរស​ជនជាតិ​វៀតណាម​ឈ្មោះ​នេះ ​ដែល​ឆ្លង​ចូលមក​កម្ពុជា​នៅ​ថ្ងៃទី​២៣ និង​២៤ ខែធ្នូ រួមទាំង​ច្រក​បាវិត​នៅ​ខេត្តស្វាយរៀង​ផង​ដែរ​ក៏​មិនមាន​ករណី​បុរស​ជនជាតិ​វៀតណាម​នេះ​ឆ្លង​ចេញពី​កម្ពុជា​ដែរ​។

លើស​ពី​នេះ​ទៀត បុរស​នេះ​ជា​ជនជាតិ​វៀតណាម តែ​បែរជា​ដាក់​ថា ចូល​វៀតណាម​ខុសច្បាប់​ទៅវិញ​។ តើ​ជនជាតិ​វៀតណាម​ចូល​ស្រុក​ខ្លួន​វិញ​ខុសច្បាប់​ដែរ​មែន​ទេ​? បុរស​ជនជាតិ​វៀតណាម​រូបនេះ មាន​ឪពុក​ម្តាយ​នៅ ខេត្ត​វិញ​ឡុង ដែល​ពួកគាត់ រួម​ជា​មួយ​ប៉ូលីស​ម្នាក់​និង​បុគ្គលិក​សុខាភិបាល ៤​នាក់​ទៀត ត្រូវបាន​ដាក់​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ មជ្ឈមណ្ឌល​វេជ្ជ​សា​ស្ត ស្រុក​ម៉ាង​ធី​ត (The Mang Thit District Medical Center)​។

លោកស្រី​បាន​បន្ត​ទៀត​ថា នៅក្នុង​អត្ថបទ​នេះ បាន​បញ្ជាក់​រួចហើយ​ថា បុរស​ឈ្មោះ Le Thuc Tri អាយុ ៣២​ឆ្នាំ ដែល​តេស្ត​វិជ្ជមាន ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​ទីក្រុង​ហូជីមិញ មិន​ទាន់​មាន​ការ​បញ្ជាក់​ពី​ក្រសួងសុខាភិបាល​វៀតណាម​ថា​មាន​វីរុស​កូ​វីដ​-១៩ នោះទេ។

ម្យ៉ាងទៀត​បុរស​ជនជាតិ​វៀតណាម​រូប​នេះ បាន​ធ្វើ​ដំណើរ​មកពី​ប្រទេស​ភូមា មក​ប្រទេស​ថៃ​តាម​ឡាន​ដឹកទំនិញ (Truck) នៅ​ថ្ងៃទី​១៥ ខែធ្នូ ហើយ​ស្នាក់នៅ​ប្រទេស​ថៃ​រហូតដល់​ថ្ងៃទី​២២​។ បន្ទាប់មក បុរស​នេះ​រួម​ដំណើរ​ជាមួយ​បុគ្គល ៦​នាក់​ផ្សេងទៀត​ជិះឡាន​ដឹកទំនិញ​មក​កម្ពុជា​នៅ​ថ្ងៃទី​២៣ ហើយ​បាន​ឆ្លងកាត់​ច្រកព្រំដែន​ចូល​ខេត្ត​តៃនិញ​នៅ​ថ្ងៃទី​២៤ និង​បន្ត​ទៅ​ទីក្រុង​ហូជីមិញ​តាម​រថយន្តក្រុង ទៅវិញ​ឡុង ទៅផ្ទះ​ម្តាយ​គាត់​នៅ​ទីនោះ ដែល​ម្តាយ​គាត់​រាយ​ការ​ណ៍​ទៅ​អាជ្ញាធរ​និង​ដាក់​បុរស​នេះ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​ថ្ងៃទី​២៤។

លោកស្រី​បាន​បញ្ជាក់​ថា «​ដូច្នេះ​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​វៀតណាម​ខាងលើ​ដែល​ថា ​បុរស​ជនជាតិ​វៀតណាម​ឆ្លង​ចូល​វៀតណាម​ខុសច្បាប់​ពី​កម្ពុ​ជាមាន​វីរុស​កូ​រ៉ូ​ណា​ថ្មី នោះ គឺ​មិន​ត្រឹមត្រូវ​ឡើយ ហើយ​យ​ក្រសួងសុខាភិបាល​កម្ពុជា សូម​ច្រានចោល​ទាំងស្រុង​នូវ​ព័ត៌មាន​ចុះផ្សាយ​មិន​ត្រឹមត្រូវ​របស់​សារព័ត៌មាន​វៀតណាម​ឈ្មោះ VN Express International ដែល​បាន​ចុះផ្សាយ​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០២០ វេលា​ម៉ោង ០៥:៣០ pm (GMT +7) នេះ​»​។

លោកស្រី​បាន​លើក​ឡើង​ថា ​ក្រសួង​បានស្នើ​សុំ​ឲ្យ​ភាគី​វៀតណាម​គោរព​ក្រម​សីល​ធម៌​វិជ្ជាជីវៈ​ឲ្យ​បាន​ត្រឹមត្រូវ និង​ឲ្យ​មានការ​សហការ​គ្នា​ល្អ​ក្នុង​ការផ្តល់​ព័ត៌មាន​ឲ្យ​បាន​ត្រឹមត្រូវ មុននឹង​មានការ​ចុះផ្សាយ​ជា​សាធារណ​: ដើម្បី​រក្សា​នូវ​សេចក្តីថ្លៃថ្នូរ កិច្ចសហប្រតិបត្តិការ​ល្អ និង​មាន​ភាពត្រឹមត្រូវ​តាម​បច្ចេកទេស​សុខាភិបាល៕
ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​ការផ្ទេរអំណាច​សន្តិភាពនៅអាមេរិក​៖ ពី​​ចូ បៃដិនទៅដូណាល់ ត្រាំ ខុសពី ដូណាល់ ត្រាំ ទៅ​ចូ បៃដិន​

សន្តិសុខសង្គម៣ ម៉ោង មុន

នារីម្នាក់​ត្រូវ​​ឃាតករ​សម្លាប់រួចចាក់សោរក្នុងបន្ទប់ជួលរហូត​ធុំក្លិន​ស្អុយ​ទេីប​បែកការណ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ស្នងការ​នគរបាលរាជធានី គ្រោង​បង្កើត​ក្រុម​សមត្ថកិច្ច​ចល័ត​ដើម្បី​តាមពិនិត្យ​អនុវត្តលើអ្នកដំណើរទាំងឡាយណា ដែល​សមត្ថកិច្ចមានការសង្ស័យថាមានជាតិស្រវឹង

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​ពូទីន ប្រកាសចំហ​​​ចរចា​ជាមួយ​រដ្ឋបាល​ដូណាល់ ត្រាំ ខណៈហុងគ្រីបរិហារ​អឺរ៉ុប​​

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងប្រៃសណីយ៍កម្ពុជា និង ក្រសួងបច្ចេកវិទ្យាគមនាគមន៍នៃសាធារណរដ្ឋហ្វីលីពីនធ្វើសន្និសីទស្តីពីការផ្ទេរបច្ចេកវិទ្យាឌីជីថលឱ្យគ្នាដើម្បីជំរុញល្បឿននៃការធ្វើបរិវត្តកម្ម

Sokha Hotels

ព័ត៌មានពេញនិយម