ព័ត៌មានជាតិ
រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍជនបទ អតីតជាសាស្រ្តាចារ្យរូបវិទ្យានិងគីមីវិទ្យា មុនរបបខ្មែរក្រហម
លោក អ៊ុក រ៉ាប៊ុន ត្រូវបានតែងតាំងជារដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទកាលពីខែមេសា ឆ្នាំ២០១៦។ មានបទពិសោធន៍ធ្លាប់ដឹកនាំនៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកគឺជាបញ្ញវន្តមួយរូបដែលបានទទួលការសិក្សានៅក្រៅប្រទេសគឺប្រទេសវៀតណាម និងអាមេរិក ហើយក៏ជាអតីតសាស្រ្តាចារ្យផ្នែករូបវិទ្យានិងគីមីវិទ្យា មុនរបបខ្មែរក្រហមចូលកាន់កាប់នៅឆ្នាំ១៩៧៥។
ក្រុមគ្រួសារ
លោក អ៊ុក រ៉ាប៊ុន កើតនៅថ្ងៃទី២៧ ខែមករា ឆ្នាំ១៩៥១ នៅភូមិកំពង់ចម្លង ឃុំកំពង់ចម្លង ខេត្តស្វាយរៀង។ លោកបានរៀបអាពាហ៍ពិពាហ៍ជាមួយលោកជំទាវ គឹម រ៉ាវី។ កាលពីថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២០ កូនប្រុសរបស់លោកម្នាក់គឺលោក អ៊ុក ពញ្ញា ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យតែងតាំងជារដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ។
ប្រវត្តិសិក្សា
១៩៥៧-១៩៦៣ រៀននៅសាលារៀនស្វាយរៀង ខេត្តស្វាយរៀង
១៩៦៣-១៩៦៨ រៀននៅវិទ្យាល័យសុរិយាវង្សខេត្តស្វាយរៀង
១៩៧០-១៩៧២ បញ្ចប់ថ្នាក់មហាវិទ្យាល័យគរុកោសល្យនៅរាជធានីភ្នំពេញ
១៩៧២-១៩៧៥ បរិញ្ញាបត្ររងមហាវិទ្យាល័យនីតិសាស្រ្តនិងវិទ្យាសាស្ត្រសេដ្ឋកិច្ចនៅរាជធានីភ្នំពេញ
១៩៨៨-១៩៩០ បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចនៅ សាកលវិទ្យាល័យសេដ្ឋកិច្ចជាតិហាណូយប្រទេសវៀតណាម
១៩៩០ បណ្ឌិតផ្នែកសេដ្ឋកិច្ចនៅសាកលវិទ្យាល័យសេដ្ឋកិច្ចជាតិហាណូយប្រទេសវៀតណាម
១៩៩៥ បណ្ឌិតផ្នែកគ្រប់គ្រងពាណិជ្ជកម្មពីសាកលវិទ្យាល័យ Southern California University for Professional Studies សហរដ្ឋអាមេរិក
បទពិសោធន៍ការងារ
១៩៧២-១៩៧៥ សាស្ត្រាចារ្យរូបវិទ្យានិងគីមីវិទ្យានៅរាជធានីភ្នំពេញ
១៩៨១-១៩៨៥ ប្រធាននាយកដ្ឋានផែនការទូទៅនៃក្រសួងផែនការ
១៩៨៦-១៩៨៨ អនុរដ្ឋមន្រ្តីក្រសួងផែនការ
១៩៨៨-១៩៩០ នាយករងខុទ្ទកាល័យគណបក្សប្រជាជនថ្នាក់កណ្តាល
១៩៩០-១៩៩៣ អនុរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម
១៩៩៣-១៩៩៨ ប្រធានគណៈកម្មការហិរញ្ញវត្ថុនិងធនាគារនៅរដ្ឋសភា
១៩៩៧-២០០៤ សមាជិកនៃគណៈមេធាវីកម្ពុជា
១៩៩៨-២០០៨ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
២០០៨-២០១៣ ទីប្រឹក្សាជាន់ខ្ពស់នាយករដ្ឋមន្ត្រី, ទីប្រឹក្សាផ្ទាល់សម្តេចតេជោនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
២០១៣-២០១៦ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
២០១៦-បច្ចុប្បន្ន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
បច្ចេកវិទ្យា២ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»